នៅក្នុងប្រទេសដែលជឿនលឿនគឺសម្បូរទៅដោយក្រុមម៉ាហ្វៀតូចធំ អួតអាងបង្ហាញអំណាចរៀងៗខ្លួនជារៀងរាល់ថ្ងៃ សម្លាប់មនុស្សឲ្យដេកស្លាប់គរគ្នាទាំងប្រុសស្រីមិនលើកលែងសូម្បីកូនក្មេង អ្នកដែលមានអំណាចខ្ពស់ជាងគេក្នុងចំណោមម៉ាហ្វៀលំដាប់ពិភពលោកទាំងអាយុទើបតែ28ឆ្នាំគឺ ចន ជុងហ្គុក នាយរកសុីទាំងផ្លូវងងឹត ទាំងផ្លូវភ្លឺ ជួញដូរអាវុធ លក់គ្រឿងញៀន ជួញដូរមនុស្ស ដោយបើកក្រុមហ៊ុនផលិតទ្បាន ផលិតស្រាក្រហមមកបាំងមុខ ប៉ុន្ដែផ្លែកត្រង់ថានាយម្នាក់នេះមិនលេងស្រីនោះទេ បើមាននរណាមករញ៉ែរញ៉ៃនាយហ្នឹងសម្លាប់ចោលដោយគ្នានអាណិតអាសូរនោះទ្បើយ
«រឿងយើងឲ្យឯងធ្វើយ៉ាងហើយមិច»សំទ្បេងគ្រោងគ្រាតគ្នានដើមគ្នានចុងចេញពីបបូរមាត់ក្រាស ចន ជុងហ្គុក នាយនេះមានផ្ទៃមុខសង្ហា រាងខ្ពស់សាច់ដុំធំៗគួរឲ្យ
ចង់ខាំ ឈរបែរមុខទៅកញ្ចក់ថ្លាដែលអាចមើលទេសភាពក្នុងទីក្រុងបានយ៉ាងច្បាស់
«លោកគីម មិនយល់ព្រមជាមួយសំណើរនេះទេចៅហ្វាយ»នាយ បេនដែលជាកូនចៅជំនិតហ្នឹងជាមនុស្សដែលគេទុកចិត្តបំផុតទុកដូចជាមិត្តភក្តិ ជាបងជាប្អូន
«អាកញ្ចាស់នេះពិបាកនិយាយគ្នាមែន»ជុងហ្គុកបែរមុខរកមកអ្នកជាកូនចៅទាំងមុខមាំគួរឲ្យខ្លាច
«ចៅហ្វាយចង់ឲ្យខ្ញុំធ្វើបែបណាបន្ដ»បេន ងើបមើលមុខអ្នកដែលមាននាមជាចៅហ្វាយ
«យើងទៅរកគេដោយផ្ទាល់ត្រៀមទ្បានទៅ»ជុងហ្គុកសើចចុងមាត់តិចៗ
«បាទ»ថាហើយនាយក៏ដើរចេញពីបន្ទប់ធ្វើការរបស់ជុងហ្គុកយ៉ាងលឿនដើម្បីរៀបចំទ្បាន
«កូនខ្លាតូចពួកយើងជិតបានជួបគ្នាហើយ»ជុងហ្គុកលើករូបថតអ្នកណាក៏មិនដឹងយកមកមើលទាំងញញឹមតិចៗហាកដូចមនុស្សវិកលចរិត តែក្មេងប្រុសដែលនៅក្នុងរូបនោះពិតជាស្អាតណាស់ ស្នាមញញឹមដ៏ស្រស់ស្អាតលើសមនុស្សស្រីរាប់ដងស្រស់ស្អាតប្រៀបដូចព្រះចន្ទយ៉ាងអញ្ចឹង
#ផ្ទះលោកគីម
ផ្ទះនេះមិនធំក៏មិនតូចបង្ហាញថាគ្រួសារនេះមិនមែនជាអ្នកមានអីនោះទេ គ្រាន់តែជាគ្រួសារសាមញ្ញធម្មតាៗ មិនមែនជាវីទ្បាអីនោះទ្បើយគ្រាន់តែជាផ្ទះល្វែងដែលមាន២ជាន់ប៉ុណ្ណោះ គ្រួសារមានឪពុកមានម្ដាយមានបងប្រុសនិងប្អូនប្រុសដែលបងប្អូនទាំងពីរជាកូនភ្លោះ
«លោកប៉ាអ្នកម៉ាក់ពួកកូនមកពីរៀនវិញហើយ»កម្លោះតូចឈ្មោះគីម ថេយ៉ុនមានរូបកាយស្រដៀងទៅហ្នឹងមនុស្សស្រី កែវភ្នែកមូលៗថ្លាៗ ថ្ពាល់ផ្កាឈូកស្រាលៗ បបូរមាត់ពណ៍ក្រហមតិចៗគួរឲ្យចង់ថើបថ្នាក់ថ្មម នាយជាកូនច្បងក្នុងគ្រួសារ មានអត្តចរិតស្លូតបូតគួរឲ្យស្រទ្បាញ់ ចំណែកប្អូនភ្លោះរបស់គេក៏មិនខុសគ្នាប៉ុន្នានដែលខុសត្រង់នាយកាចឆ្នាស់ឆ្នើមបន្តិចគេមានឈ្មោះថាគីម ថេយ៉ុងពួកគេនៅជាសិស្សវិទ្យាល័យនៅទ្បើយទេព្រោះអាយុទើបតែ18ឆ្នាំ
«ពួកកូនមកហើយ ឆាប់ទៅប្ដួរខោអាវហើយប្រញាប់មកញ៊ាំបាយ»អ្នកស្រីគីមដែលត្រូវជាម្ដាយក៏ស្រដីទ្បើងពេលឃើញកូនៗដើរចូលមកក្នុងផ្ទះ
«លោកប៉ាទៅណាហើយម៉ាក់»ថេយ៉ុងងាកឆ្វេង ស្ដាំរកអ្នកជាឪពុក
«ម៉ាក់មិនដឹងទេកូន បើប៉ាឯងមិនសូវនៅផ្ទះផង»អ្នកស្រីគីម
«ថេយ៉ុងមកទៅប្ដូរខោអាវកុំឲ្យម៉ាក់ចាំយូរ»ថេយ៉ុនស្រដីទ្បើងទាំងទាញអ្នកជាប្អូនឲ្យទ្បើងទៅតាមខ្លួន
«អត់ទេ ញ៊ាំហើយចាំប្ដូរក៏បាន»ថេយ៉ុងក្រាញ់នរនាទៅមកធ្វើមុខគួរឲ្យក្នាញ់ដាក់អ្នកជាបងដើម្បីកុំឲ្យគេទាញខ្លួនទៅបាន
ទីត....ទីត(សំទ្បេងកំប្លេរទ្បាន»
«អ្នកណាមកហ្នឹង»ថេយ៉ុងងើបមុខអើតទៅមើលមុខផ្ទះបន្ដិចព្រោះផ្ទះគ្នានរបងណាមួយទ្វាក៏មិនទាន់បានបិទទៀត
«លោកមករកអ្នកណា»ថេយ៉ុនដើរទៅសួរពេលឃើញមានមនុស្សប្លែកមកឈរមុខមកផ្ទះខ្លួន
«ចុះមក»បេន ទាញដៃលោកគីមឲ្យចុះពីទ្បានពេលគាត់រុញរាមិនព្រមចុះពីលើទ្បាន
«ថេយ៉ុន កូនថេយ៉ុងនៅផ្ទះទេ»លោកគីមសួរកូនប្រុសតិចៗទាំងមិនចង់បើកមាត់
«ប្អូននៅក្នុងតើប៉ា ពួកគេជានរណាហ្នឹងប៉ា»ថេយ៉ុនឆ្លើយជាមួយអ្នកជាឪពុកហើយក៏សួរបមទៅវិញទាំងមិនយល់ថាហេតុអ្វីឪពុកខ្លួនចេញពីទ្បានពួកគេបែបនេះ
«ចូលក្នុងសិនទៅកូន»លោកគីមទាញដៃកូនប្រុសដើរចូលក្នុងទាំងមានមនុស្សប៉ុន្មានអ្នកដើរពីក្រោយ
«លោកចន អញ្ជើញអង្គុយ»លោកគីម
«ថេយ៉ុងទៅយកទឹកមួយកែវមកកូន»លោកគីមងាកទៅនិយាយជាមួយថេយ៉ុងដែលឈរធ្វើមុខបែបមិនយល់ពីអ្វីដែលឪពុកខ្លួនកំពុងធ្វើ មិនយល់ថានាយមុខមាំម្នាក់នោះជានរណាមិចក៏ឪពុកខ្លួនខ្លាចខ្លាំងម្ល៉េះ
« យើងមកយករបស់មិនមែនមកលេង»នាយសង្ហាជុងហ្គុកនិយាយទាំងសម្លឹងទៅកាន់ថេយ៉ុងមិនដាក់ភ្នែក
«លោកចន ខ្ញុំពិតជាគ្នានលុយពិតមែនឲ្យខ្ញុំសូមពេល១ខែសិនបានទេលោកចន»លោកគីមនិយាយសូមអង្វរទៅកាន់ អ្នកដែលមានវ័យត្រឹមតែពាក់កណ្ដាលខ្លួនទាំងញ័រមាត់តតាត់និយាយមិនចង់ចេញ
«កិច្ចព្រមព្រៀងនោះចុះហត្ថលេខាទៅចប់ហើយ»បេនឆ្លើយជំនួសអ្នកជាចៅហ្វាយព្រោះឃើញនាយក្រាសសម្លឹងថេយ៉ុងរហូតមិនព្រមឆ្លើយតបទៅលោកគីម
«ខ្ញុំមិនអាចធ្វើបែបហ្នឹងបានទេលោកចន សូមមេត្ដាដល់គ្រួសារខ្ញុំផង»លោកគីម
«ប៉ាទៅជំពាក់លុយគេម្នាក់នោះពីពេលណា»ថេយ៉ុងសម្លក់នាយក្រាសមិនដាក់ភ្នែកទាំងខាំមាត់តិចៗចង់ហក់ទៅវៃនាយ
«កាសុីណូ»ជុងហ្គុកតបបែបហីៗទាំងញញឹមមិនឈប់ធ្វើឲ្យកម្លោះតូចកាន់តែខឹងក្ដៅសាច់
«លោកប៉ាជំពាក់លោកប៉ុន្នាន»ថេយ៉ុងជាអ្នកនិយាយឆ្លងឆ្លើយជាមួយនាយក្រាសព្រោះតែឪពុកម្ដាយនិងបងប្រុសខ្លួនហាក់ដូចជាខ្លាចនាយម្នាក់នេះខ្លាំងណាស់
«50ម៉ឺនដុល្លា»ជុងហ្គុក
«ប៉ាខ្ចីយកធ្វើអីច្រើនម្ល៉េះ»ថេយ៉ុនសួរទៅកាន់ប៉ារបស់គេទាំងរលីងរលោងរកយំលុយច្រើនយ៉ាងនេះរកសងគេមិចហ្នឹងទាន់ទៅ
«ប៉ាយកទៅលេងល្បែង»លោកគីមបានត្រឹមអោនមុខចុះលោកគិតថាខ្ចីតែបន្ដិចទេយកសងដើមនរណាទៅដឹងថាពេលបូកសរុបច្រើនដ៏ថ្នាក់នេះ
«លោកចង់បានអី»អ្នកស្រីគីមសម្រួលអារម្មណ៍ដែលតក់ស្លុតបន្ទាប់ពីឮចំនួនលុយដែលប្ដីបានខ្ចីទើបសួរទៅនាយក្រាស់
«ឲ្យគីម ថេយ៉ុងមកខ្ញុំលុយរួចគ្នា»ជុងហ្គុក
«ខ្ញុំមិនព្រមទេៗ»លោកគីមស្ទុះមកឈរបាំងមុខកូនៗទាំងពីរទោះប្បីលោកត្រូវនាយសម្លាប់ក៏លោកមិនព្រមឲ្យកូនទៅនាយដែល ព្រោះនាយជាម៉ាហ្វៀនាយអាចនិងយកកូនគាត់ទៅលេងសើចក៏ថាបាន
«ខ្ញុំមិនទៅទេ លោកគិតថាលោកជាម៉ាហ្វៀអស្ចារ្យណាស់ឬខ្ញុំមិនខ្លាចលោកទេ»ថេយ៉ុង
«ផាំង....»ជុងហ្គុកបាញ់លោកគីមដែលឈរបាំងថេយ៉ុង មួយគ្រាប់ចំស្មាទុកជាការគំរាម
«ព្រោះយើងជាម៉ាហ្វៀនោះអី ទើបយើងគ្មានទឹកចិត្តល្អជាមួយពួកស្រមោចតូចៗដែលយើងចង់ឲ្យងាប់ពេលណាក៏បានដូចជាពួកឯង»ជុងហ្គុក
«ប៉ា ប៉ា/លោកបង លោកបងយ៉ាងមិចហើយ»ថេយ៉ុននិងអ្នកស្រីគីមប្រញាប់អោនទៅមើលលោកគីមយ៉ាងលឿនពេលឃើញឈាមហូរយ៉ាងច្រើន ចំណែកថេយ៉ុងកំពុងឈរភាំងហ្នឹងអ្វីដែលគេបានឃើញ
«លោក»ថេយ៉ុងខាំមាត់ក្ដាប់ដៃស្ទើរតែចេញឈាមពេលឃើញគេបាញ់ឪពុកនៅនិងមុខទាំងទឹកភ្នែកហូរចុះមក
«ចាប់គេយកទៅវិមាន»ជុងហ្គុកក្រោកឈរបញ្ជាទៅកូនចៅក្រោមបង្គាប់ឲ្យចាប់ថេយ៉ុងយកទៅវិមានរបស់ខ្លួនទាំងជើងបោះជំហានវែងៗចេញទៅក្រៅសំដៅទៅទ្បានដោយមាននាយបេនដើរពីក្រោយ
«លែងៗ យើង ពួកអាឆ្កួតលែងយើង»ថេយ៉ុងរើបម្រាស់ពេលកូនចៅជុងហ្គុកប្រមាណ3-4នាក់ចូលមកចាប់ខ្លួនចេញទៅ
«លែងប្អូនខ្ញុំ ដោះលែងប្អូនខ្ញុំវិញមក»ថេយ៉ុនរត់ទៅតាមអ្នកជាប្អូនទុកឲ្យម្ដាយនៅអោបអ្នកជាឪពុកដែលរកសន្លប់ម្ដងៗ
«យ៉ុនកូន មកយកលោកប៉ាទៅមន្ទីរពេទ្យសិនទៅកូនហិក....ហិក»អ្នកស្រីគីមស្រែកហៅកូនឲ្យនាំប្ដីទៅពេទ្យពេលឃើញគេរករត់ទៅតាមទ្បាន
«ប៉ា»ថេយ៉ុនឮអ្នកជាម្ដាយហៅក៏ប្រញាប់រត់មកវិញទាំងទឹកភ្នែកគ្រាអ្នកជាឪពុកចូលទ្បានបើកទៅមន្ទីរពេទ្យ
#ថេហ្គុក
«អានាយឆ្កួតដាក់ខ្ញុំចុះៗ»ថេយ៉ុងរើខ្លាំងៗចេញពីរង្វង់ដៃកម្លោះសង្ហាជុងហ្គុក ព្រោះនាយទាញគេឲ្យមកអង្គុយពីលើភ្លៅ
«ផាច់...នៅឲ្យស្ងៀម»ជុងហ្គុកវៃភ្លៅគូទថេយ៉ុងមួយវៃពេលគេរើមិនឈប់ធ្វើឲ្យនាយស្ទើរតែបញ្ចេញសំទ្បេងមកក្រៅទៅហើយ
«ខ្ញុំទៅមើលប៉ារបស់ខ្ញុំវិញ»ថេយ៉ុង
«១គ្រាប់នោះមិនធ្វើឲ្យប៉ាឯងស្លាប់ទេ»ជុងហ្គុក
«ផាច់...ផាច់»ថេយ៉ុងទះមាត់ជុងហ្គុកពីរដៃទាំងសម្លក់នាយ
«មិចក៏វៃយើង»ជុងហ្គុកចងចិញ្ចើមទ្បើងគេនាយតូចវៃគេ
«សម្ដីអមង្គល»ថេយ៉ុង