[បើបងអាចការពារអូន] - If I Pro...

By jeonleo7

1.1K 130 9

"បងស្អប់អូន ព្រោះបងស្រលាញ់ បងចង់ការពារអូន គ្មានបំណងផ្សេងឡើយ" "ខ្ញុំគ្រាន់តែចង់បានក្ដីស្រលាញ់ មួយពិតប្រាកដ... More

ភាគ១ : បញ្ញើរក្អែក
ភាគទី២ : ព..ពូហ្គុក
ភាគទី៤ : ទទួលខុសត្រូវ?
ភាគទី៥ : អេតាសុីវិល

ភាគទី៣ : បំពាន?!

246 25 5
By jeonleo7

ថ្ងៃថ្មី
ថេហ្យុង ក្រោយពីបាន ចាក់សោរទ្វារផ្ទះរួចរាល់ ទើបប្រញាប់យកអាហារទៅអោយម្ដាយនៅឯមន្ទីរពេទ្យ ជាធម្មតាតាមទម្លាប់។ ខណៈ ចម្លែកតែថ្ងៃនេះ ចូលទៅដល់ គេពុំបានឃើញអ្នកស្រីគីម នៅក្នុងបន្ទប់ដូចជារាល់ដងនោះទេ ។
«អត់ទោសអ្នកគ្រូពេទ្យ!តើម៉ាក់របស់ខ្ញុំទៅណាបាត់ហើយ?» មុខអាល្អិតស្លន់ៗ ស្កាក់សួរអ្នកគ្រូពេទ្យប្រចាំការនៅទីនេះ។
«មុននេះ មានអ្នកនាំជម្ងឺចាកចេញទៅហើយ!»
«អ្នក...អ្នកណា? ហេតុអី?»
«ខ្ញុំក៏មិនដឹងដែរ តែគេអះអាងថាជាស្វាមីអ្នកស្រីគីម អ្នកស្រីគីមក៏បានសុីញ៉េលើក្រដាសបញ្ជាក់ពីការចាកចេញដូចគ្នា!»អ្នកគ្រូញញឹមបន្តិច ស្រដីបានប៉ុណ្ណេះ ទើបទៅបន្តការងាររបស់ខ្លួនវិញ ទុកអោយអាល្អិត ឈរធ្វើមុខឆ្ងល់ម្នាក់ឯង ព្រោះតែមិនដឹងថាអ្នកជាម្ដាយបាត់ទៅណា?
@ភោជនីយដ្ឋាន
"តើគាត់អាចទៅណាទៀត ក្រៅពីផ្ទះនោះ?" រាងតូចធ្វើការបណ្ដើរ រិះគិតបណ្ដើរ ហាក់មិនមានព្រលឹងស្មារតីនៅក្នុងខ្លួនសោះឡើយ ជាហេតុធ្វើឲ្យអ្នករួមការងារដទៃទៀត នាំគ្នាឆ្ងល់ជាខ្លាំង ត្បិតក្នុងចំណោមពួកគេ មានតែថេហ្យុងទេ ដែលតែងតែខិតខំបំពេញការងារចំណាប់ចំណួនបានល្អជាងគេ ប៉ុន្តែថ្ងៃនេះគេកើតអ្វី?
«ថេហ្យុង!»
«.....»
«ថេយ៍???»មេការ ហៅម្ដងមិនលឺ ហៅម្ដងទៀត ក្នុងសម្លេងដែលលឺជាងនេះ ជាហេតុធ្វើឲ្យរាងតូចកន្រ្តាក់ភ្ញាក់ពីការគិតមកវិញ ទាំងស្លន់ស្លោ។
«បា..បាទ!!»
«ឯងកើតអី? មិនស្រួលខ្លួនមែនទេ បើមិនស្រួលអាច ដាក់ច្បាប់សម្រាកបាន កុំធ្វើការទាំងអារម្មណ៍មិននៅក្នុងខ្លួនបែបនេះ ព្រោះវាអាចប៉ះពាល់ដល់ការងារ ឯងក៏ដឹង!?»
«ខ្ញុំសុំទោស! ខ្ញុំមិនអីទេមេការ ខ្ញុំអាចធ្វើការទៀតបាន»ថេហ្យុង ប្រញាប់អោនសុំទោស យ៉ាងណាគេក៏មិនចង់ដាក់ច្បាប់ឈប់សម្រាក ខ្លាចថាមិនអាចទទួលបានប្រាក់លើកទឹកចិត្ដ បុគ្គលិកឆ្នើម ព្រោះតែខ្លួនកំពុងខ្វះខាតខ្លាំង។
«ហ្ហឹម...ប្រុងប្រយ័ត្នបន្តិចទៅ!» មេការងក់ក្បាល ទះស្មារតូចតិចៗ រួចក៏ដើរត្រលប់ទៅវិញ។
លុះមកដល់ក្បាលល្ងាចបន្តិច ទើបថេហ្យុងចេញពីកន្លែងធ្វើការ និងបន្តទៅមួយកន្លែងទៀត នោះគឺធ្វើការក្នុងម៉ាត ដូចជារាល់ដង។
«ថេយ៍!»
«បាទ?» អាល្អិតងើយមុខ ពីកន្លែងគិតលុយ ខណៈសុខៗស្រាប់តែថៅកែម៉ាត ដើរមករកគេដូច្នេះ។
«ថ្ងៃនេះ ឯងអាចសម្រាកបាន មុននេះ ស្កាលែត បានទាក់ទងមកយើង សុំអោយឯងឈប់សម្រាកមួយថ្ងៃ ទៅផ្ទះរបស់គេឥលូវនេះ» លឺថៅកែនិយាយបែបនេះ ក្នុងចិត្តក៏លួចគិតប្រហែលជាម៉ាក់របស់ខ្លួននៅទីនោះមិនខាន ទើបស្កាលែត ទាក់ទងមកម្ចាស់ម៉ាត ព្រោះដឹងថាគេជាប់រវល់ធ្វើការនៅទីនេះ ។

      នៅក្នុងវិមានចន ឯណេះ ជុងហ្គុក កំពុងតែ ស្ថិតនៅក្នុងបន្ទប់ធ្វើការ តាមទម្លាប់ ដោយនាយមិនដឹងទេថា អ្នកជាបងប្រុស បានហៅថេហ្យុង អោយមកទីនេះទាំងយប់ ឡើយ។
តុក~តុក
សម្លេងគោះទ្វារ បង្វែរការចាប់អារម្មណ៍ជុងហ្គុក អោយភ្ញាក់ពីការងារ មុននឹងប្រាប់អោយអ្នកម្ខាងទៀតចូលមក។
«លោកប្រុស!»ស្រីចំណាស់ ជាម៉ែដោះ លើកកាហ្វេចូលមក ព្រមទាំងដាក់នៅលើតុការងារ ក្បែរដៃ របស់ជុងហ្គុក។
«ថ្ងៃនេះ ថេហ្យុង គេមក..គឺលោកម្ចាស់ហៅគេមកនិយាយរឿងរៀបការនោះហើយ» ម៉ែដោះនិយាយប្រាប់ទៅរាងក្រាស់ វាអាចជាដំណឹងដែលជុងហ្គុកចង់ដឹងបំផុត គាត់នៅជាមួយគេយូរហើយ គេគិតយ៉ាងម៉េច គាត់អាចស្មានបាន។
«គេមក គ្មានអ្វីទាក់ទងនឹងខ្ញុំទេ!»
«ចាស៎» លឺបែបនេះ គាត់ញញឹម ប៉ុន្តែក្នុងចិត្ត ក៏ហាក់លួចជិនរឹក ក្មេងនេះ មិនតិចដែរ! នៅតែធ្វើមាត់រឹង ដល់ពេលបាត់បង់ ទើបស្ដាយក្រោយ ។
    ក្រឡេកមក ថេហ្យុង វិញ ក្រោយពីត្រូវបានស្កាលែត ហៅមកនិយាយហើយនោះ គេក៏ដឹងថា អ្នកជាម្ដាយមិនបាននៅទីនេះទេ ស្កាលែតមិនបានហៅគេមកនិយាយរឿងម្ដាយគេឡើយ ជាក់ស្តែងបែរជា ចាត់ចែងរឿងរៀបការ អោយគេ ជាមួយ ណាមអ៊ុន ទៅវិញ ទោះដឹងថា ណាមអ៊ុន តែងតែធ្វើបាបគេមកជារឿយៗ តាំងពីនៅវិទ្យាល័យក៏ដោយ ពេលនេះគេបានទៅរៀននៅក្រៅប្រទេស ក៏មិនប្រាកដថា ការស្អប់របស់គេ បានកែប្រែដែរ។
«ស្មាលនេះ យប់ជ្រៅណាស់ហើយ...មិនបាច់ទៅផ្ទះទេ នៅគេងទីនេះមួយយប់ទៅ! ចាំយើងអោយគេរៀបចំបន្ទប់អោយ!» ស្កាលែត
«បាទ!» ឆ្លើយបាទ ទាំងចិត្ដពុំចង់ ទោះបីជាគេចង់ប្រកែកមិនចង់រៀបការ ប៉ុន្តែ គុណ ចំពោះលុយដែលស្កាលែត ផ្ដល់មកអោយគេនិងម៉ាក់ ជារឿយៗមកនេះ ធ្វើឲ្យអាល្អិតមិនអាចហារមាត់ បដិសេធអ្វីចេញឡើយ។
@ បន្ទប់
រាងតូច ចូលមកក្នុងបន្ទប់ ដែលអ្នកបម្រើបានរៀបចំអោយ ។ គេដាក់ខ្លួនអង្គុយលើពូកទន់ល្មើយ ខុសដាច់ពីបន្ទប់របស់ខ្លួន សម្លឹងមើលទៅខោអាវមួយសម្រាប់ ដែលដាក់ក្បែរនោះ។
«ហ្ហឹក!ហ្ហឹក» ថេហ្យុង ខ្ទប់មុខយំ ទាំងអន់ចិត្ដនឹងអ្វីៗគ្រប់យ៉ាង ដែលបានកើតមកលើខ្លួនគេ ។ មានប៉ា ប៉ុន្តែមិនអាចហៅបាន មានម៉ាក់ ប៉ុន្តែ មិនដែលទទួលបានក្ដីស្រលាញ់ ក្បាលមួយម្នាក់ឯង ត្រូវរ៉ាប់រង អ្វីៗទាំងអស់ គេពិតជាហត់ ហត់ស្ទើរតែដើរទៅមុខលែងរួចហើយពេលនេះ មិនថាគេព្យាយាមប៉ុណ្ណារ ក៏មិនអាចធ្វើអោយជីវិតគេប្រសើរជាងនេះបានឡើយ គេលំបាកដ៏ថ្នាក់នេះហើយ អ្នកដែលជាឪពុក ជាសាច់ឈាម ពុំដែលមើលឃើញពីភាពពិបាករបស់គេ ទោះឃើញក៏បែរជាបិតភ្នែកមើលមិនឃើញ...មកដល់ពេលនេះ ក៏ចង់អោយខ្លួនស្លាប់ដើម្បីជួយកូនប្រុសចុង អោយរួចផុតពីបណ្តាសារឆ្កួតឡប់ទាំងអស់នោះថែមទៀត។
«តើខ្ញុំខុសអី ហេតុអ្វីបានជាវាវេទនាដ៏ថ្នាក់នេះ អ្ហឹកៗ» ដៃតូច ក្ដាប់ខោយ៉ាងណែន ព្យាយាមទប់កំហឹងនិងការស្អប់ យំទាំងឈឺចាប់បំផុត ស្ទើរតែទឹកភ្នែកក្លាយទៅជាឈាម ។

យប់អាធ្រាត
រាងតូច លង់លក់ មិនស្កប់ស្កល់ នៅលើគ្រែ ខណៈ សម្រឹបជើងមនុស្សប្រុស មាធធំ ខ្ពស់ស្រឡះ ពាក់អាវយឺតពណ៌សរ និងខោ ខ្មៅត្រឹមជង្គង់ ចំណែកដៃ មួយម្ខាង ពោរពេញដោយស្នាមសាក់ រវៀម គួរអោយញញើតកោតក្រែង មិនដឹងយប់ថ្មាលនេះ នាយចូលបន្ទប់ថេហ្យុង ចង់ធ្វើអ្វីនោះទេ។
អឹប..
ដៃតូច ត្រូវបាន នាយ ចាប់ក្រព័ទ្ធទៅលើ រួចក៏អោនទៅញីញក់ ខាំជញ្ជក់នៅលើ ប្រលោះករ សរខ្ចីរបស់ថេហ្យុង ដោយការបំពាន ។
«អ្ហាស...អ្នក...ណា» រាងតូចភ្ញាក់កន្រ្តាក់ខ្លួន ប្រឹងរើបម្រះ ចេញពីកណ្ដាប់ដៃប្រុសម្នាក់នោះ ប៉ុន្តែតែកម្លាំងរបស់គេមិនបានយកឈ្នះនាយក្រាស់បានឡើយ។
«ហ្ហឹក.. ល..លែងខ្ញុំ អ្ហា ហ្ហឹម» បម្រុងនឹងស្រែក ក៏ត្រូវនាយ ខ្ទប់មាត់ ជាប់ បន្តសកម្មភាព រំលោភរាងតូចដដែរ មិនព្រមឈប់។
ក្រឹប~
«សឺត!!!!ក្មេងនេះ?»
«អ្ហឹកព..ពូហ្គុក???»

To be continued.


Continue Reading

You'll Also Like

438K 44.8K 20
ကိုထွဋ် × နွေး 💛
333K 15.9K 55
មនុស្សដែលខ្ញុំស្រឡាញ់ក៏មានច្រើន មនុស្សដែលខ្ញុំចង់បានក៏មានមិនខ្វះ ប៉ុន្តែមនុស្សដែលខ្ញុំទាំងស្រឡាញ់ទាំងចង់បាន គឺមានតែគេម្នាក់ ជាគេ!!
333K 27.2K 19
Heer sharma, a smart and intelligent girl who lives with her mother, and has no idea about her father. What will happen when one day , she has to liv...
442K 22K 88
First writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប...