Win On Your Naughty Heart ( ជ...

By PhanouSout

62.7K 2.5K 187

ជារឿងក្នុងស៊េរី ( Healing Love On Old Scars : last season )" ផ្សះស្នេហ៍លើរបួសចាស់" និយាយពីរឿងរ៉ាវស្នេហ៍បែបបំផ... More

Trailer
Character Profile
Act 1 : Start the fire !
Act 2 : I won't be fool again !
Act 3 : Old school memoried !
Act 4 : Painful memoried of our love!
Act 5 : I really hate you !
Act 6 : Could you come back ?
Act 7 : You still the same !!!
Act 8 : Same old love !
Act 9 : She's my future wife !
Act 10 : No more chance !
Act 11 : Follow heart !
Act 13 : Can forgive but not forget!
Act 14 : Tell me or not ?
Act 15 : Who are you to me ?
Act 16 : Is he serious ?
Act 17 : Just wanna be with you!
Act 18 : Warm kiss !
Act 19 : Be mine ! 🔞
Act 20 : I'm her first man ! 🔞
Act 21 : Do you love me ?
Act 22 : Bad thing is going to happen ?
Act 23 : What is she trying to hide?
Act 24 : Tell me the truth , love !
Act 25 : Why you getting shy ?
Act 26 : I want a baby with you !🔞
Act 27 : Would you like to be Mss. Park ?
Act 28 : We want to surprise everyone !
Act 29 : He is a good man ?
Act 30 : You mean this , Park Jimin ?
Act 31 : Why don't trust me ?
Act 32 : You can't compare to me !
Act 33 : We suffer the pain !
Act 34 : Can I have another chance?
Act 35 : What is going on with her ?
Act 36 : False expectation !
Act 37 : Complicated issues !
Act 38 : Find the truth now !
Act 39 : Not a good brother !
Act 40 : Because of you , Min Yurin !"
Act 41 : Problem on problem !
Act. 42 : Give you a chance ?
Act 43 : I never love this girl !
Act 44 : I will protect you till my last breath !
Act 45 : I can die for you !
Act 46 : I'm sorry !
Act 47 : Is he okay ?
Act 48 : I miss you alot Jimin !
Act 49 : It's not unreasonable!
Act 50 : Who is this guy ?
Act 51 "My heart only for Park Jimin!"
Act 52 : Different from what I think it is !"
Act 53 : I miss this things of us !🔞
Act 54 : Let's get marry now , babe !
Last act : I love you my naughty girl ! 💜🔥

Act 12 : You always existed in here !

971 44 0
By PhanouSout

"មិនអីទេ...Rin ....ទៅវិញចុះ!!"។ នាយកម្លោះមិនចង់ឲ្យនាងក្រមុំបារម្ភក៏ខំញញឹមតែនាងក្រមុំក៏ចងចិញ្ចើមដាក់គេ។

"ឆ្កួតទេរឺ? មិនអីទៀតរឺ? ឈាមហូរពីក្បាលអស់ស្លាប់គិតយ៉ាងម៉េច? ក្រោកទៅ! មកអង្គុយខាងនេះវិញមក! ខ្ញុំបើកឡានជូនលោកទៅពេទ្យ!!"។ Yurin ក៏ស្រែកថាឲ្យគេតែនាយកម្លោះក៏សម្លឹងមើលមុខនាងរបៀបស្អុយតិចៗ។

"តែថ-...!"។ Jimin ចង់បដិសេធតែត្រូវក្រសែកំណាចនាងសម្លក់។

"យ៉ាងម៉េច? លោកស្តាប់ខ្ញុំទេ Park Jimin ? រឺចង់ឲ្យខ្ញុំទៅរក Ren Katsuki វិញ?"។ នាងក្រមុំក៏បានលេសគំរាមគេទើបនាយសង្ហាក៏ក្រវីក្បាលមុននឹងក្រោកមកផ្លាស់កន្លែងជាមួយនាងហើយនាងក្រមុំក៏លួចញញឹមចុងមាត់បន្តិចដែលគេនៅតែចាញ់ល្បិចបោករបស់នាង។

មន្ទីរពេទ្យ....

"អ្នកជម្ងឺគេប្រះថ្នេរដេរក្បាលត្រង់របួសចាស់តែប៉ុន្នឹង! នេះគ្រាន់តែដេរបន្ថែមទេ! មិនអីទេអាចនាំគេទៅសម្រាកនៅផ្ទះវិញបានណា៎! តែសុំអ្នកនាងជួយមើលថែអ្នកជម្ងឺផង!!! កុំឲ្យប៉ះពាល់របួសដេរទៀត! មិនល្អទេ!"។ បន្ទាប់ពីរៀបចំដេរក្បាលឲ្យគេរួចគ្រូពេទ្យក៏ចេញមកនិយាយជាមួយ Yurin ហើយនាងក៏ងក់ក្បាលលាយលំនឹងការងឿងឆ្ងល់ដែរតែក៏ឃើញថានាយកម្លោះដើរចេញមកទើបនាងរហ័សទៅគ្រាគេ។

"យ៉ាងម៉េចហើយ? នេះឈឺខ្លាំងរឺអត់?"។ នាងក្រមុំក៏សួរដោយសម្លេងទន់នឹងទឹកមុខបារម្ភទើប Jimin ងាកមកញញឹម។

"មាន Rin នៅក្បែរលែងឈឺហើយ!!។ នាយកម្លោះតបដោយបេះបួយទោះបីក្បាលឈឺក៏ដោយធ្វើឲ្យនាងក្រមុំសម្លក់គេ។

"ឆ្កួតទេហេ៎? ក្បាលបែកប៉ុន្នឹងហើយនៅញ៉ែស្រីបានទៀត!"។ នាងក្រមុំក៏ថាឲ្យគេបណ្តើរគ្រាគេទៅក្រៅបណ្តើរ។

"ឈឺតែក្បាលតើ! មានឈឺមាត់រឺក៏ឈឺបេះដូងឯណាត្រូវអត់?"។ Jimin ក៏ញាក់ចិញ្ចើមដាក់នាងមុននឹងនាងក្រមុំក៏សម្លឹងគេដោយហួសចិត្តហើយក៏នាំគ្នាមកដល់ចំណតឡានមុននឹងបើកបរចេញទៅផ្ទះនាយសង្ហា។

វីឡា Jimin...

ពេលដែលមកដល់នាងក្រមុំក៏គ្រានាយកម្លោះមកដល់លើបន្ទប់គេងហើយនាងក៏បម្រុងថាចង់ត្រលប់ទៅវិញតែត្រូវ Jimin ស្រវាចាប់ដៃជាប់។

"អឹម!! លោកត្រូវការអីហេ៎?"។ Yurin ក៏សួរហើយនាយកម្លោះក៏ញញឹមស្រស់ដាក់នាង។

"ត្រូវការនាង!!"។ សម្លេស្រទន់ផ្អែមធ្វើឲ្យនាងក្រមុំអត់នឹងអៀនមិនបានតែនាងក៏រលាស់ដៃចេញពីគេ។

"បែកក្បាលដល់ឡប់សតិទេដឹង!!!"។ ក្រមុំក៏បែរខ្នងតែនាយសង្ហាក៏ស្រវាមកចាប់ចង្កេះនាងហើយក៏ទាញនាងឲ្យដួលមកអង្គុយលើភ្លៅរបស់គេធ្វើឲ្យយក្រមុំត្រូវភ្ញាក់តែម្តង។

"នែ!!! ធ្វើស្អី Park Jimin !! លែង!!"។ នាងក្រមុំក៏រើតែគេក៏រឹតរង្វង់ដៃហើយក៏ផ្តេកមុខគេមកលើខ្នងរបស់នាង។

"សុំឪបបន្តិចបានទេ? ទុកថាអ្នកជម្ងឺម្នាក់សុំទៅចុះ!"។ នាយកម្លោះក៏ពោលសម្តីស្រទន់ហើយនាងក៏ឈប់រើតែក៏មិនឈប់តមាត់។

"ឈឺក្បាលសោះមកឪបខ្ញុំបាត់ដែរ?"។ នាងក៏សួរហើយ Jimin ក៏ញញឹម។

"ត្រឹមឃើញមុខ Rin បារម្ភពីខ្ញុំក្បាលបែកធ្លោយខួរក៏មិនឈឺដែរ!!!"។ នាយកម្លោះក៏តបវិញបែបរំភើយធ្វើឲ្យ Yurin អស់សំណើច។

"ឡប់សតិ!! បើធ្លោយខួរចេញមកនោះ!!! លោកគេងពេទ្យបាត់ហើយមិនមែនមានពេលមកបេះបួយចឹងទេ!"។ Yurin តបតែបែរជានៅស្ងៀមពួនក្នុងវង្វង់ដៃគេទៅវិញ។

"ចុះបើខ្ញុំគេងលើគ្រែពេទ្យមិនដឹងខ្លួននោះ Rin បារម្ភពីខ្ញុំទេ?"។ នាយកម្លោះក៏សួរនាំហើយនាងក្រមុំក៏សម្លឹងចុះក្រោមបន្តិចមុននឹងឆ្លើយ។

"ហេតុអីត្រូវបានបារម្ភ? លោកស្រីម៉ាគំនរ!!! អត់ខ្ញុំមួយក៏មិនថ្វី!!"។ នាងក៏តបវិញបែបងរង៉ក់ហើយ Jimin ក៏សម្លឹងមើលនាងបន្តិចមុននឹងរឹតរង្វង់ដៃបន្ថែម។

"គ្មានទេ! មានតែស្រីដែលកំពុងឪបនឹងឯង!!"។ នាយកម្លោះក៏តបហើយ Yurin ក៏លួចញញឹមមានអារម្មណ៍ថាទំហំបេះដូងរីកមាឌតែនាងក៏ខំហាមខ្លួនឯងមុននឹងរកនឹកនិយាយអីផ្សេង។

"អេ៎! និយាយចឹងហេតុអីក្បាលលោកបែរជាមានរបួសដេរដល់ទៅពីរដង? នេះមុននោះពេលដែលខ្ញុំទៅមើលោកនៅផ្ទះនេះក៏មិនសួរនាំ!!!! តើលោកធ្លាប់បែកក្បាលហេ៎? បែកពីអង្កាល់? ដោយសារអីទៅ?"។ នាងក្រមុំក៏សួរនាំពេលនឹងឃើញពីរបួសក្បាលរបស់គេហើយ Jimin ក៏តប។

"នៅចាំកាល Rin ខឹងខ្ញុំលាក់សោរឡានរបស់នាងទេ? ពេលខ្ញុំយកឡានទៅសងនាងនៅភូមិគ្រឹះកាលនោះណា៎!"។ នាយកម្លោះក៏សួរហើយនាងក្រមុំក៏ងាកមកក្រោយហើយងក់ក្បាលដាក់គេ។

"ទាក់ទងអីនឹងរឿងនឹងដែរ?"។ នាងក៏សួរគេទើប Jimin ត្រូវដកដង្ហើមធំមុននឹងចាប់ទាញនាងក្រមុំឲ្យបែរខ្លួនមករកនាយទាំងស្រុងប្រឈមនឹងមុខរបស់គេទាំងនាងនៅអង្គុយលើភ្លៅរបស់គេដដែល។

"ក្បាលបែកលើកទីមួយដោយសារតែអ្នកនាងយកសោរឡានមកគប់ចោលចំកណ្តាលក្បាលខ្ញុំនោះអីហើយក៏ចូលផ្ទះបាត់!!!"។ Jimin យកដៃមកច្រិចច្រមុះនាងហើយ Yurin ក៏ភ្ញាក់ផ្អើល។

"មែនហេ៎? នេះខ្ញុំជាមនុស្សដែលធ្វើឲ្យលោកបែកក្បាលដល់ទៅពីរដង? ចំមែនហើយ!!! យូរហើយម៉េចក៏មិននិយាយ Park Jimin ឆ្កួត!!"។ នាងក្រមុំក៏លើកដៃមកវៃស្មាគេហើយកម្លោះយើងក៏សើចមុននឹងស៊កដៃមកឪបចង្កេះតូចច្រឡឹងនោះហើយសម្លឹងមុខនាងចំៗ។

"និយាយបានទេបើរវល់តែឆ្នាស់យ៉ាងនេះ! Yurin ក៏គិតតែគេច!!! ទុកឲ្យកម្លោះកម្សត់ដូចខ្ញុំត្រូវដើរទៅពេទ្យដេរក្បាលនៅពេទ្យទាំងយប់ដោយឯការណាស់ដឹងទេ?"។ នាយកម្លោះក៏បញ្ចេញទឹកមុខគួរឲ្យអាណិតហើយនាងក្រមុំក៏ចងចិញ្ចើម។

"បន្ទោសខ្ញុំតែម្នាក់ក៏មិនត្រូវដែរ!"។ នាងក្រមុំក៏ប្រកែកវិញហើយ Jimin ក៏លើកចិញ្ចើម។

"អូយ៉ា!!! នេះធ្វើឲ្យក្បាលគេបែកហើយចង់យកឈ្នះទៀតរឺកញ្ញា Min Yurin !!! ដឹងអត់ថាសោរឡានវាគ្រោះថ្នាក់ប៉ុណ្ណា!!! នេះចេះសំណាងដែលគប់វាមិនខ្លាំងពេក!! បើនាងជ្រុលដៃឲ្យខ្លាំងជាងនេះប្រាកដជាប្រេះលលាដ៏ក្បាលហើយលែងមាន Park Jimin ម្នាក់នេះលើលោកនេះហើយ!!"។ នាយកម្លោះក៏និយាយលេងសើចឲ្យនាងអាណិតតែនាងក្រមុំក៏យកដៃខ្ទប់មាត់គេ។

"និយាយស្តីអីអត់សួស្តីចឹង! កុំនិយាយពាក្យនេះទៀត!"។ នាងក្រមុំក៏សម្លឹងគេដោយប្រាកដប្រជាហើយនាយកម្លោះយើងក៏ងឿងឆ្ងល់ហើយក៏សម្លឹងមុខនាង។

"ពាក្យអីទៅ?"។ នាយកម្លោះក៏ទាញដៃនាងចេញមុននឹងសួរនាំហើយនាងក៏ចងចិញ្ចើម។

"ពាក្យថាគ្មាន Park Jimin លើលោកនោះអី! ហាមនិយាយ!!"។ នាងក៏ថាឲ្យគេហើយនាយកម្លោះក៏ទ្រឹងបន្តិច។

បន្ទាប់មកគេក៏ញញឹមមុននឹងសម្លឹងកែវភ្នឺកស្អាតរបស់នារីម្នាក់នេះដោយជ្រាលជ្រៅមុននឹងជ្រែកម្រាមដៃមកទ្ពក់ជាប់គ្នាជាមួយម្រាមដៃនាងហើយទាញដៃនាងមកដាក់លើដើមទ្រូងខាងឆ្វេងមុននឹងមុខសង្ហាគេក៏សម្លឹងមើលនាង។

"ទោះបីគ្មានរូបរាងខ្ញុំនៅលើលោកនេះតែត្រង់នេះរបស់ខ្ញុំគឺមាន Rin ដិតដាមជានិច្ចមិនអាចរលាយនោះទេ!"។ កែវភ្នែកមានមន្តស្នេហ៍ក៏បាញ់សម្លឹងគ្នាបង្កើតបានអារម្មណ៍ប្លែកហើយគេដូចជារំភើបផងនឹងរីករាយផងដែលធ្វើចិត្តនារីស្រីរំជើបតិចតួចហើយអាចដឹងដល់ចង្វាក់ដែលដើរចុសក្និងវិនាទីនេះរវាងគ្នា។

"ចឹង...ចឹងលោកឆាប់សម្រាកទៅ!!! ខ្ញុំត្រលប់ទៅវិញហើយ!"។ នាងក្រមុំពេលនេះមុខក្រហមបំណងថាចាកចេញទៅវិញតែស្រាប់តែនាយកម្លោះយើងក៏ទាញដៃជាប់។

"នៅមើលថែខ្ញុំយយប់នេះសិនទៅមិនបានទេរឺ Rin ?"។ Jimin ក៏និយាយដោយសម្តីទន់ហើយត្រជាក់ធ្វើឲ្យបេះដូងនាងក្រមុំយើងកាន់រង្គើទៀតតែនាងក៏លើកចិញ្ចើមដាក់គេវិញ។

"ខ្ញុំមិនមែនជាថ្នាំដែលនៅក្បែរលោកហើយក្បាលលោកក៏បាត់ឈឺនោះទេ!!!"។ នាងក្រមុំក៏តបហើយមិនសម្លឹងមុខគេព្រោះតែគឺអៀនតែ Jimin ក៏ចាប់ដៃនាងមកដាក់ដើមទ្រូងនាយមុននឹងបញ្ជូនក្រសែភ្នែកដ៏ផ្អែមឲ្យនាង។

"តែបើនាងនៅទីនេះ!!! ក្បែរៗខ្ញុំដូចពេលនៀក!!! ត្រង់ដើមទ្រូងខាងឆ្វេងនៀកក៏មានក្តីសុខណាស់បើគ្រាន់តែឃើញមុខនាង!!! ណា៎ Rin ណា៎!! កុំទាន់ទៅអី!!! នៅទីនេះក្បែរខ្ញុំមួយយប់សិនទៅណា៎!!"។ នាយកម្លោះយើងក៏អង្វរករនាងក្រមុំរូបស្រស់ដោយស្រទន់ធ្វើឲ្យក្រមុំយើងចង់ប្រកែកក៏មិនកើតណាមួយនាងក៏បារម្ភពីគេដូចគ្នាក៏សម្រេចចិត្តនៅទីនេះចាំមើលថែនាយកម្លោះតែម្តង។

Continue Reading

You'll Also Like

185K 3.1K 41
Weaning ⚠️ 19+ ប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ ____ ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្ម...
16.6K 561 82
ជារដូវកាលទីមួយក្នុង ស៊េរី : ម្ចាស់ស្នេហ៍កំណាច ( Bad romance ) 💘 ដែលពិពណ៌នាពីពន្លកជីវិតនឹងស្នេហានៃកូនៗរបស់កម្លោះអ្នកជំនួញ ម៉ាហ្វៀ ទាំង 7 នាក់ដែលរកបាន...
384K 29K 21
Love is unpredictable. It makes you dream, makes you believe in forever-until it shatters you. Sayra Dixit once believed in love. She believed in sto...
2.7K 33 6
លោមោបែបកូរ៉េដែលនិយាយអំពីជោគវាសនាស្នេហារវាងអតីតអ្នកទោសកម្លោះនិងអតីតសាក្សីស្រីវ័យក្មេងដែលជាកូនស្រីពៅបណ្តូលចិត្តរបស់គ្រួសារមហាសេដ្ឋីប្រាក់ពាន់លានមួ...