抖阴社区

????????? EP17

636 19 0
                                    

គូរដណ្ដឹង EP17

2 ថ្ងៃកន្លងផុតទៅ.....

ថ្ងៃនេះគឺជាថ្ងៃប្រារព្ធពិធីដាក់តាំងបង្ហាញសំលៀកបំពាក់ថ្មីរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ម៉ាកដ៏ល្បីមួយលើពិភពលោកគឺក្រុមហ៊ុន channel ហើយគឺជាលើកដំបូងដែលBella បង្ហាញស្នាដៃរបស់នាងឲ្យមហាជនបានឃើញ ថានាងអាចធ្វើបានទាំងវ័យក្មេងទាំងស្អាតឆ្លាតពូកែគ្រប់យ៉ាងមិនថារឿងការងារនិងរឿងស្នេហា

កម្មវិធីថ្ងៃនេះរៀបចំឡើងនៅក្នុងក្រុមហ៊ុនផ្ទាល់តែម្ដងព្រោះមានសាលសម្រាប់ធ្វើកម្មវិធីផ្សេងៗដូចជាការបង្ហាញម៉ូតអីផ្សេងៗនៅក្នុងក្រុមហ៊ុនផ្ទាល់តែម្ដង

នៅពីមុខផ្លូវចូលក្រុមហ៊ុនគឺពោរពេញដោយអ្នកកាសែតផ្លូវចូលកម្រាព្រំពណ៍ក្រហមមានរបាំងដែកសម្រាប់ឃ្លាំងអ្នកសារព័ត៌មានកុំឲ្យចូលមកចិត្តអ្នកដែលអញ្ជើញមកចូលរួមកម្មវិធី ការយាមកាមក៏រឹតតែតឹងរ៉ឹងទៅទៀត ព្រោះ

អ្នកចូលរួមក៏សុទ្ធតែអ្នកមានមុខមាត់ជួបមុខនៅក្នុងសង្គមតារាលំដាប់ពិភពលោក អ្នកលេងស្តាយម៉ូតសំលៀកបំពាក់និងពពួកកូនអ្នកអភិជន ដែលដែលនិយមលេងម៉ូដសម្លៀកបំពាក់ថ្លៃដាក់ការកម្មង់ទៅក្រុមហ៊ុនលើកច្រើនតែហើយក៏ក្លាយជា ភ្ញៀវវីអាយភីរបស់ក្រុមហ៊ុនទើបអាចចូលរួមកម្មវិធីហ្នឹងបានមិនមែនចេះតែចូលស្រេចនិងចិត្តទេ

កម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង 7:00 ពេលយប់ ហើយពេលនេះគឺម៉ោង 6:30 ហើយភ្ញៀវកិត្តិយសដែលត្រូវបានខាងក្រុមហ៊ុនអញ្ជើញក៏ចាប់ផ្ដើមមកបណ្ដើរបណ្ដើរ
ហើយ ហើយមុននឹងចូលដល់ក្នុងកម្មវិធីពួកគេក៏ឈរដើម្បីឱ្យអ្នកកាសែតថតតាមកន្លែងដែលក្រុមហ៊ុនបានរៀបចំទុក....................

ក្បួនរថយន្តប្រហែលជាជិត 10 គ្រឿង តម្លៃកប់ពពកបានបើកចូលមកចុមមកធ្វើឱ្យអ្នកកាសែតនាំគ្នាចាប់ផ្ដើមថតសម្មកភាពទាំងអស់នោះព្រមគ្នាទោះមិនប្រាប់ក៏ដឹងថាជាក្បួនឡានរបស់អ្នកណាដែរ គឺជាឡានរបស់ម្ចាស់ក្រុមហ៊ុនវ័យក្មេង ដឹងអ្នកជិតស្និទ្ធរបស់នាង គ្មានអ្នកណាក្រៅពី Bella និង jimin ព្រមជាមួយ សម្លាញ់របស់គេគឺ Rm jin suga jhope V jungkook ដែលសុទ្ធតែពួកមហាសេដ្ឋីវ័យក្មេងនៅក្នុងប្រទេស 

?????????? ?Where stories live. Discover now