抖阴社区

????????? EP 25

783 19 0
                                    

គូរដណ្ដឹង EP25

"អ្នកទាំងពីរកំពុងធ្វើអីនិង ..."  bella ដើរចេញមកពី ជណ្តើរយន្ត  បម្រុងថានិងត្រឡប់ទៅផ្ទះវិញ ព្រោះថ្ងៃនេះមិនសូវជាមានឯកសារច្រើនទើបមានធ្វើតែបន្តិចក៏រួចរាល់ តែកុំឱ្យជួបឃើញមនុស្សពីរនាក់កំពុងតែវ៉ៃគ្នា សភាពមើលមិនយល់រៀងខ្លួន

សំឡេងរបស់bella  ធ្វើឲ្យអ្នកដែលកំពុងតែតតាំហគ្នាបញ្ឈប់សកម្មភាពរៀងខ្លួនហើយងាកមកមើលនាង

" ooh ~ LiNa នាងកំពុងធ្វើអី " bella ស្រែកសួរទាំងញាក់ផ្អើល ហើយក៏រត់ទៅ ទាញLina ឱ្យងើបពី modelម្នាក់នោះ  ហើយស្រីmodel ក៏ប្រឹងងើបដោយខ្លួនឯង

"  អ្នកនាងគឺស្រីម្នាក់នេះមកដើរបុកខ្ញុំហើយឱ្យខ្ញុំសុំទោសដល់ពេលខ្ញុំមិនសុំទោសនាងក៏ស្ទះមកវាយខ្ញុំ "

" នាងជាអ្នកដើរយើង  ហើយមិនសុំទោស ទើបយើងទះនាង " Lina

" បានឈប់ ... នាងទៅ សិនទៅ ថ្លៃលាងរបួសចាំខ្ញុំអ្នកចេញឱ្យ ចំណែកនាងតាមខ្ញុំ "Bella និយាយតែប៉ុណ្ណឹងហើយ ក៏ចាប់ដៃLina ចូលជណ្តើរយន្ដសំដៅ ទៅការិយាល័យរបស់នាង

" ផាច់~ ... នាងដឹងថានាងកំពុងតែធ្វើអីទេ LiNa " មុខរបស់LiNa ក៏ងាកទៅម្ខាងតាមកម្លាំងដៃរបស់Bella 

"  នាង ទះយើងដោយសារតែយើងទៅវាយកូនចៅរបស់នាងមែនទេ "

" ខ្ញុំមិនដឹងថានាងគិតចំពោះខ្ញុំម៉េចទេ តែ ខ្ញុំចង់សួរនាងថាមុននឹងនាងទៅវ៉ៃគ្នាជាមួយគេនោះមានបានគិតដល់កូនរបស់នាងទេ បើមិនគិតពីខ្លួនឯងគិតដល់កូនផងទៅ នាងមិនមែនខ្លួនមួយទេនេះមានកូនហើយ បើសិនជាប៉ះពាល់ដល់កូននាងយ៉ាងម៉េច " សំដីរបស់ Bella ក៏ធ្វើអោយ LiNa ភ្ញាក់ខ្លួន ដូចគេយកទឹកមួយធុងយកជះដាក់នាង

( យើងកំពុងធ្វើអីនិង ហេតុអីកីភ្លេចទៅកើត នេះនាងកំពុងបារម្ភ ពីយើងមែនទេ ) Lina គិតក្នុងចិត្ត

" លើកក្រោយមុននឹងធ្វើអីគិតពីកូនផង នាងមិនមែនខ្លួនមួយទៀតទេ "   ទោះបីbella មានអាយុប្រហាក់ប្រហែលជាមួយនឹងLina តែការគិតរបស់នាងគឺចាស់ទុំខ្លាំងណាស់ចេះគិតវែងឆ្ងាយ 

"ហើយ នាងមកទីនេះធ្វើអី " bella

" គឺអផ្សុក ក៏ចេះតែមកលេងទៅ " LiNa

" អោយយើងសុំទោសផង អម្បាញ់មិញដោយសារតែយើងខឹងពេក ទើបជ្រុលដៃទះឯង " bella ពោលពាក្យសុំទោសព្រម ទាំងយកដៃអង្អែលមុខរបស់LiNa កន្លែងដែលនាងទះ មិញ ដូចបងស្រីកំពុងតែលួច
ប្អូនចឹង  ទង្វើរបស់Bella សឹងធ្វើឲ្យ LiNa ស្រក់ទឹកភ្នែកព្រោះមិនដែលមានអ្នកណាធ្វើដាក់នាងបែបនេះទេ ព្រោះនាងជាក្មេងកំព្រា រកនូវការថែទាំពីឪពុកម្ដាយ

"មិនអីទេ ... " LiNa តបទៅវិញទាំងអោនមុខចុះ

" ឯងមិនទាន់ញ៉ាំបាយថ្ងៃត្រង់ទេមែនទេ ចាំទៅញ៉ាំជាមួយនឹងយើងល្អទេ ទុកជាការសុំទោស ចុះ " Bella

" ចឹងក៏បានដែល " Lina

?????????? ?Where stories live. Discover now