抖阴社区

????????? Ep29

883 16 0
                                    

គូរដណ្ដឹង EP29

" LiNa ឯងកើតអី" ក្រោយពី ឰឮសំលេងរកជំនួយរបស់Lina ធ្វើអោយ Jimin bella ក៏ស្ទុះនាំគ្នាមក
មើល សូម្បីតែបុគ្គលិកនិងភ្ញៀវនៅក្នុងហាងក៏នាំគ្នាឆោឡោក៏មើលដែរ

" ខ្ញុំឈឺពោះខ្លាំងណាស់ជួយខ្ញុំផង " Lina និយាយទាំងស្រក់ទឹកភ្នែកប្រាប់ទៅកាន់ Jimin Bella ស្របពេលដែលមានទឹកសរ ចាប់ផ្តើមធ្លាក់មកតាមជើងរបស់នាង
Jimin មិនចាប់យូរក៏ លើកបី Lina សំដៅទៅចំណតឡាន ហើយ Bella ជាអ្នកបើកឡាន Jimin ជាអ្នកអង្គុយទប់ Lina នៅបាំងខាងក្រោយ

" គ្រូពេទ្យ ជួយប្អូនរបស់ខ្ញុំ " ពេលមកដល់មន្ទីរពេទ្យBella ស្រែករក ជំនួយពីពេទ្យ នាងស្រែកទងស្រស់ទឹកភ្នែក ព្រោះបារម្ភពី Lina ខ្លាំងពេល នាងឃើញLina ក្ដោងពោះ ស្រែកយំទាំងឈឺចាប់ ចំណែក jimin ក៏ភ័យ មុខឡើងស្លាំង អស់ហើយ

" ដាក់អ្នកជំងឺ ទីនេះមក " jimin ក៏ដាក់Lina លើគ្រែរទេះដែលក្រុមគ្រូពេទ្យយកមក ក្រុមគ្រូពេទ្យក៏រុញ ចូល បន្ទប់ដើម្បី សំរាល

" សាច់ញាតិ សុំរងចាំនៅទីនេះហើយ តែសុំស្វាមីរបស់ជំងឺចូលទៅជាមួយនឹងក្រុមពួកខ្ញុំដើម្បីលើកទឹកចិត្តអ្នកម៉ាក់ "

"ខ្ញុំជាស្វាមីរបស់នាង " jimin ក៏ដើរចូលទៅក្នុងបន្ទប់នោះតាមគ្រូពេទ្យ ចំណែង Bella ក៏ឈប់ចាំនៅខាងក្រៅហើយទាក់ទងទៅអ្នកផ្ទះប្រាប់ដំណឹង

ពេលjimin ចូលទៅដល់ស្របពេលដែលក្រុមគ្រូពេទ្យកំពុងតែរៀបចំប្រដាប់អត់ដើរលេងទេដើម្បីត្រៀមសម្រាលកូន jimin ក៏ដើរទៅកាន់ដៃLina ហើយនិយាយលើកទឹកចិត្តនាង

" LiNa ស៊ូ ឡើងដើម្បីកូនពួកយើងណា " Jimin

"Jimin ខ្ញុំឈឺខ្លាំងណាស់ " Lina និយាយរៀបរាប់ពីភាពឈឺចាប់របស់ខ្លួនប្រាប់ទៅJimin ។ ទោះបីជានាងមិនប្រាប់jimin គេដឹងដែរ ថានាងឈឺប៉ុណ្ណា
ក្រោយពីគ្រូពេទ្យរៀបចំប្រដាល់ប្រដាល់សម្រាប់វាស់បេះដូងនិងរបស់ផ្សេងៗអស់ហើយ ដំណើរការសំរាលក៏បានចាប់ផ្ដើម

ងាកមកមើលBella នាងគិតតែអង្គុយក្ដោបដៃឱ្យមុខចុះបន់ព្រះជាម្ចាស់អោយជួយតាមថែរក្សា Lina និងកូន ព្រោះការបង្កើតកូនមិនមែនជារឿងលេងសើចហើយទើបតែជារឿងធម្មតាទេវាអាចគ្រោះថ្នាក់ដល់ជីវិតក៏ថាបាន

" ប៊ែល កូន Lina យ៉ាងម៉េចហើយ "អ្នកស្រីផាកដើរចូលមកជាមួយនិង Pi

" អ្នកម៉ាក់ Lina នៅក្នុងបន្ទប់សម្រាលមិនទាន់ចេញមកទេ " Bella ងើបមុខឡើងឆ្លើយតបជាមួយអ្នកជាម្ដាយវិញ អ្នកស្រីផាក គាត់ដឹងថា Bella បារម្ភពីLina គាត់ក៏ចូលទៅអោបនាងព្រមទាំងយកដៃអង្អែលខ្នងរបស់នាងថ្មម

" កុំបារម្ភអី Lina គេមិនអីទេ "

" អ្ហាា ..... សំឡេងស្រែកដោយឈឺចាប់បានបន្លឺឡើងនៅក្នុងបន្ទប់សម្រាលកូន

" អ្នកម៉ាក់ខំប្រឹងបន្ដិចទៀត កូនជិតកើតហើយ " អ្នកគ្រូពេទ្យដែលជាអ្នកបង្កើតកូនឱ្យLina បាននិយាយប្រាប់ទៅមានឱ្យខំប្រឹងបន្ថែមទៀត

" LiNa ដើម្បីកូន ណា " jimin កាន់ដៃរបស់Lina ព្រមទាំង និយាយលើកទឹកចិត្តអោយនាង

?????????? ?Where stories live. Discover now