抖阴社区

????????? EP30 (END)

Start from the beginning
                                    

" នាងមិននៅក្នុងបន្ទប់ទឹកទេ " ស្រាប់ តែjimin ដាក់មួយភ្នែកក៏ឃើញ សំបុត្រលើតុ បៀតគ្រែ Lina ក៏រហ័សយកមកអាច

" ក្នុងនេះជាអី "Bella សួរទៅក្នុងjimin ទាំងដៃកំពុងបី កូន

" បងមិនដឹងទេ "Jimin និយាយបណ្ដើរដៃបើកសំបុត្រនោះបណ្ដើរហើយអានឮៗ

ក្នុងសំបុត្រ
                " Jimin Bella ..អា្ហ.. ពេលបងអានសំបុត្រមួយនេះ មានន័យថាខ្ញុំបានទៅឆ្ងាយហើយ មិនបាច់បារម្មណ៍ខ្ញុំទេ ខ្ញុំចង់អរគុណពួកបង និងអ្នកម៉ាក់ខ្លាំងណាស់ដែលតែងតែមើលថែកន្លងមក ខ្ញុំពិតជាអរគុណខ្លាំងណាស់ សុំទោសផងដែលទុកកូនរបស់ខ្ញុំឱ្យបងមើលថែក៏ប៉ុន្តែខ្ញុំដឹងថាគ្មានអ្នកណាដែលសាកសមមើលថែកូនរបស់ខ្ញុំជាងបងទេ ជួយមើលថែគេផង ។
                                                    ពីខ្ញុំ Lina

" ចាំបងមើលថែគេអោយ កុំបារម្ភអី " Bella
ជីមីន រឿងប្រពន្ធកំពុងតែឈរយំបែបនេះ នាយក៏ចូលទៅអោន

@ ប្រាំឆ្នាំកន្លងផុត.......

" 3នាក់ប៉ាកូននោះទៅណាបាត់ហើយ " ស្រីម្នាក់បើចេញពីផ្ទះបាយ ស្វែងរកម្ដាយនិងកូនៗពេញរបស់ខ្លួន ព្រោះនាងប្រាប់ឱ្យពួកអ្នកអង្គុយចាំញ៉ាំបាយសិនតែពេលនាងចេញមកពីធ្វើម្ហូបវិញក៏បាត់ពួកគេមិនឃើញ

" សង្ស័យតែនិងកូនទៅមើលស្រីហែលទឹកទៀតហើយមើលទៅ" នាងខ្ញុំក៏ដើរចេញពីផ្ទះចេញមកក្រៅទើបយើងដឹងថាផ្ទះដែលនាងនៅគឺនៅមាត់សមុទ្រជាផ្ទះលំហែកាយបែបគ្រួសារ

គ្រាន់តែនាងដើរចេញពីផ្ទះបានបន្តិចក៏ឃើញកូនប្រុសកូនស្រីនិងប្ដីកំហូតរបសើនាង កំពុងអង្គុយនៅខ្សាច់មើលទៅស្រីបារាំងហែលទឹកពាក់ Bikini ដូចនាងគិតមិនខុស

"ថាអីចេះខុស JIMIN បង ឮខ្ញុំប្រាប់ថាម៉េចទេ " មនុស្សស្រីដែលនិយាយ មិញគឺជា Bella តួឯកស្រីយើងនេះឯង 5ឆ្នាំមកនេះ នាងនិងjimin មានកូនស្រីម្នាក់ជាចំណងដៃ នាងមានអាយុ4ឆ្នាំ ឈ្មោះថា Park BELY ចំណែកឯ កូន jimin និងLina ជាកូនប្រុសមានអាយុ 5ឆ្នាំហើយ
ឈ្មោះថា Park Eunwoo ទោះបីEunwoo មិនមែនជាកូនបង្កើតរបស់នាងតែនាងមើលថែ និងផ្ដល់ក្ដីស្រឡាញ់អោយស្មើនិងBely ចឹង ។ Eunwoo និងBELY ពីរនាក់គេនិងគឺស្រឡាញ់គ្នាណាស់ បើនិយាយពីចរិកវិញ គឺកាត់ទៅប៉ាគេមិនខុស ដូចគេCopy យកមកដាក់ចឹង

" នោះម៉ាក់ដើរមកតាមហើយ " jimin និយាយបំភ័យកូន ព្រោះគេខ្លាចម៉ាក់គេខ្លាំងណាស់ តែមិនខ្លាចគេដឹង ទោះបីខ្លាចខ្លាំងតែ ច្រើនដាក់ម៉ាក់ក៏ខ្លាំងដែល

" ម៉ាក់~~ បាយឆ្អិនហើយមែនទេ  " Bely

" ឆ្អិនហើយ មកទៅញុាំបាយ  Eunwoo មកកូន "

" មិនហៅបងទេ " jimin

" បងនៅមើលស្រី ក៏ឆ្អែតដែល នៅមើលទៀតទៅ" Bella ក៏ដើរទៅមុនបាត់ Eunwooនិង BELY ក៏រត់ទៅតាមនាង ពេលរត់ទៅដល់នាង ពួកគេក៏គ្នាវៃ គូទ របស់នាងម្នាក់មួយដៃហើយក៏រត់បន្ដកុំអោយមើលចាប់

" ហាស ហាា ~~ " jimin សើចយ៉ាងខ្លាំងខ្លាំងនៅពេលគេឃើញកូន វៃគូទម៉ាក់

" ពេលខ្ញុំចាត់ការកូនរួចបងក៏មិនរួចខ្លួនដែល" bella ចង្អុលមុខប្ដី ហើយក៏រត់ទៅតាមកូនកំហូចរបស់នាងទាំងពីរ

Jimin ឈរមើល រូបភាព ម៉ាក់កូនរត់ដេញចាប់គ្នាបានមួយសន្ទុះ គេក៏រត់ទៅលេងជាមួយដែល ។  ប៉ា ម៉ាក់ កូន នាំគ្នារត់ប្រលែងលែងនៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយ។

កុំព្យាយាមបំបែកស្នេហាអ្នកដទៃតែយើងគួរស្វែងរកក្ដីស្រលាញ់ខ្លួនឯងវិញទើបវាប្រសើរ។

                          END____

Thank you Everyone 😊 

-BELY-🦑

?????????? ?Where stories live. Discover now