抖阴社区

                                    

«ប្រុសព្រាន ស្រីរាប់មិនអស់ដូចឯង ប្រហែលស្លាប់ដោយសាររឿងលើគ្រែមុនពេលបានប្រពន្ធកាតមានកូនទៅទៀត»ជីន និយាយបង្អាប់រឿងពិតរបស់គេឡើង ព្រោះនេះជាការពិត កាលថេយ៉ុងនិងជីមីនខូចរឿងស្រីក៏មិនល្បីដល់ជុនជុងហ្គុកយើងនេះដែរ ។ ប្រាប់អោយដឹងទៅថាគេនេះគ្មានចារិកចាស់ទុំអីបន្តិចទេ ។

«ម៉ោះៗកុំទាន់ប្រកែកគ្នា លើកកែវមួយទៅថ្ងៃនេះជាថ្ងៃសិរីសួស្ដីផង» ណាមជុនងើបឈរដោយកាន់កែវសម្ប៉ាញលើកឡើងមកមុនគេ ឯអ្នកឯទៀតក៏មិនរងចាំយូរទើបរហ័សយកកែវមកជល់បានជាសម្លេងកែវប៉ះទង្គិចគ្នាបន្លឺឡើងមកកាត់ហ្វូងភ្ញៀវទាំងពួងក្នុងកម្មវិធី។

«យេហ៍🥂✨»

ម្នាក់ៗពាក់ខោអាវសង្ហារៗ ឈរជ្រែងហោរប៉ៅនិងជល់កែវផឹកជុំគ្នាជាការអបអរសាទរ 4នាក់ក៏មានភរិយានៅឈរក្បែរ ឯបីនាក់ទៀតជាកម្លោះនៅលីវដែរជានុយនិងសង្ឃឹមចុងក្រោយរបស់ស្រីៗគ្រប់រូប។ ឆ្លងកាត់មកប៉ុន្មានឆ្នាំនេះអគ្គនាយកក្រុមហ៊ុន ម្ចាស់ក្លឹប ម្ចាស់មន្ទីរពេទ្យក៏មានកូនប្រុសស្រីម្នាក់មួយរៀងៗខ្លួន និងពេញរូបពេញរាងអស់ទៅហើយធ្វើអោយគ្រួសារកាន់តែកក់ក្ដៅនិងអ៊ូអរជាងមុន ។ ម្នាក់ក្នុងចំណោមពួកគេក៏កំពុងបន់អោយខ្លួនឯងអាចមានសុភមង្គលនិងគ្រួសារពេញលេញដូចគេបែបនេះដូចគ្នា ។ អ្នកផ្សេងមិនដឹងទេ តែសម្រាប់គេមានតែលុយមួយមុខមិនគ្រប់គ្រាន់ទេ គេក៏ចង់អោយមានអ្នកមកមើលលថែគេ មានអ្នកសួរនាំពេលពិបាកចិត្ត និងចាំផ្លូវ
នៅផ្ទះពេលគេចេញពីធ្វើការឬធ្វើដំណើរកម្សាន្តទៅមើលសណ្ឋាគាររបស់គេតាមខេត្តនិងក្រៅប្រទេសជាមួយគ្នាអីបែបនេះ ព្រោះពេលបានដើរកន្លែងស្អាតៗតែដើរម្នាក់ឯង គេយល់ថាខ្លួនឯងគួរអោយអាណិតខ្លាំងណាស់។ ដំបូងឡើយគិតថានៅម្នាក់ឯងសុខស្រួលនិងមានសេរីភាពជាង តែពេលឃើញហ្យុង និងប្អូនដែររៀបការរួចមានកូន មានប្រពន្ធគេបែរជាផ្លាស់ប្ដូរចិត្តឡើងមួយរំពេច ហើយកម្លោះម្នាក់នោះក៏គ្មានអ្នកណាក្រៅពីជុង ហូស៊ុកយើងនេះឯង។

« យប់ដែរហើយ អូនអោយគេមកយកក្មេងៗទៅគេងទៅ» ជីនងាកទៅប្រាប់ភរិយាដែរនៅអង្គុយតុមួយទៀតបន្ទាប់ពីវង់ស្រាចាប់ផ្ដើមបើកឡើង ព្រោះខាងបុរសគេផឹកស្រាខ្លាំងជាង ឯខាងស្រីៗក៏ផឹកស្រាក្រហមធម្មតា បើនិយាយពីកូនរត់លេងទៅណាអស់ហើយក៏មិនដឹង ។

?????????????????????????????5Where stories live. Discover now