ក្រោយពីជជែកវែកញែកគ្នាហើយ ពួកគេទាំងបីក៏សម្រេចចិត្តចូលមកហាងមួយក្បែរទីក្រុង។ ហេប្យុលដាក់គូទអង្គុយលើកៅអីដោយមានកម្លោះទាំងពីរនៅអង្គុយក្បែរសងខាង បរិយាកាសមិនសូវជាល្អទេព្រោះហូស៊ុកនិងហ៊ីវ៉ាដូចកំពុងស៊ីសាច់ហុតឈាមគ្នាតាមរយៈភាពស្ងប់ស្ងាត់របស់ពួកគេ ឯហេប្យុលក៏មិនមែនជាមនុស្សពូកែនិយាយលេងច្រើន បែបនេះហើយទើបនាងរៀងមានអារម្មណ៍ថាមិនស្រួល តែជួយមិនបានទេនាងឃ្លានហើយ រឿងពួកគេទុកមួយឡែកសិន ។
«ខ្ញុំទៅហៅអីមកញ៉ំាសិន »ហេប្យុលងើបពីតុមុននិងដើររកទៅកន្លែងកម្មង់អាហារ ឯពីរនាក់នេះក៏ចាប់ផ្ដើមដណ្ដើមគ្នាទៅជាមួយ។
«ចាំខ្ញុំទៅជាមួុយ»ហូស៊ុក/ហាវី
«យើងជាអ្នកទៅ ឯងអង្គុយត្រង់និងហើយ»ហូស៊ុក
«អត់ទេឯងនិងហើយអង្គុយ ទុកអោយយើងជាអ្នក
ទៅ»ហាវី«អង្គុយទាំងពីរនាក់ទៅ មិនបាច់តាមខ្ញុំទេ»ហេប្យុលស្ទើរតែបែកសតិដោយសារពួកគេ នេះជាកូនក្មេងឬយ៉ាងមិច?
នាងក្រវីក្បាលបន្តិចមុននិងដើរចេញទៅ ធ្វើអោយហូស៊ុកអត់មិនបាននិងសង្រ្កឺតធ្មេញដាក់អ្នកអង្គុយទល់មុខ។
«ឯងបាត់ទៅយូរហើយ មិចក៏សុខៗស្រាប់តែមក
រកនាង?ឬមានបំណងថោកទាបដូចជាឯងធ្លាប់ធ្វើកាលពីមុន?»ហូស៊ុក«យើងមករកមនុស្សយើងស្រឡាញ់ មានហេតុអីផលអីត្រូវប្រាប់ឯងដែរឬ?»ហាវី
«មនុស្សឯងស្រឡាញ់អញ្ចឹញហេហ? មិនខ្មាស់មាត់ខ្លួនឯងទេឬ?បាត់ក្បាលមករាប់ឆ្នាំ ចេះនិយាយបានទៅរួច»ហូស៊ុក
«គ្មានអ្វីគួរអោយខ្មាសទេ យើងធ្វើអីជាសិទ្ធរបស់យើង មិនឃើញនាងមិនបានថាអីផង» ហាវី
«ព្រោះនាងគ្មានបទពិសោធន៍លើមើលសន្ដានមនុស្សប្រុសដូចជាយើងទេ នាងមិនអាចមើលដឹងពីគោលបំណងឯងឡើយ តែយើងមើលដឹងតាំងពីជួបមុខឯងដំបូងម្ល៉េះ ដូឆ្នេះហើយកុំសូម្បីតែគិតថាឯងប៉ះនាងបានមួយសរសៃសក់»ហូស៊ុក
«ហឹសស ឬជិតប្រាំឆ្នាំកន្លងមកនេះមិនមែនឯងទេឬ?ដែរជាអ្នកចង់បាននាង តែម្នាក់ឯង? នាងជាអ្នកដែរអោយឯងលើសពីពាក្យថាមិត្តមិនបាន ឬទ្រាំចាំហក់សង្រ្គប់យូរហើយ? មនុស្សប្រុសណាដែរចង់ស៊ីតែក្ដីស្រឡាញ់មួយមុខនោះ?»ហ៊ីវ៉ា

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...