ក្រោយត្រឡប់មកពីផ្ទះរបស់ស្រីស្រស់ម្ចាស់បេះដូងហើយ ទីបំផុតអ្នកកម្លោះក៏បានមកដល់បន្ទប់គេងដែរនៅជាន់ខ្ពស់លើគេបង្អស់នៃសណ្ឋាគារដែរជាជាន់ផ្ទាល់ខ្លួនសម្រាប់គេតែម្នាក់ឯងប៉ុណ្ណោះ។
អង្គរក្សនិងជំនិតដៃស្ដាំក៏ទៅសម្រាកអស់ហើយ នៅឡើយតែគេដែរពេលនេះទើបតែបាននាំខ្លួនចូលមកត្រាំនៅក្នុងអាងទឹកក្ដៅឧណ្ឌៗម្នាក់ឯងកណ្ដាលរាត្រី។«នាងប្រហែលគេងលក់បាត់ហើយ» ហូស៊ុកបិទភ្នែកសង្ងំផ្អែកក្បាលទៅនិងមាត់អាងទឹកយ៉ាងស្ងប់ស្ងាត់ តែក្នុងចិត្តក៏រសាប់រសល់បារម្ភពីអ្នកដែរត្រូវរបួសឥតឈប់ យ៉ាងណាក៏មិនចង់ខលទៅរំខាននាងទើបពេលសម្អាតខ្លួនហើយ ក៏ពាក់តែអាវឃ្លុំនិងឡើងទៅគេងនៅលើគ្រែking size ប្រណិតតម្លៃរាប់ម៉ឺនដែរបានទិញទុកតែម្ដង ។
——-
ថ្ងៃថ្មី .......
ប្រាកដណាស់ នេះជាថ្ងៃសៅរ៍ចុងសប្ដាហ៍ហើយសណ្ឋាគារក៏មានភ្ញៀវទេសចរណ៍មកសម្រាកកម្សាន្តជាច្រើនកុះករ ធ្វើអោយបុគ្គលិកគ្រប់គ្នាញាប់ដៃជើងសម្អាតបន្ទប់ដែរភ្ញៀវcheck out និងដើម្បីរៀបចំទទួលភ្ញៀវដែរបានកក់មុននិងcheck in ចូល។
«ថ្ងៃនេះទាំងរីសតនិងសណ្ឋាគារ គឺជិតពេញបន្ទប់អស់ទៅហើយ ភ្ញៀវចូលច្រើនដូចរាល់ចុងសប្ដាហ៍កន្លងមក តែឮបុគ្គលិកអោយដំណឹងមកថា កូនរបស់លោកOh បានកក់បន្ទប់VIP និងមកសម្រាកនៅទីនេះម៉ោង4ល្ងាចទាន» ឌីល ដែរឈរក្នុងបន្ទប់ធ្វើការរបស់ចាហ្វាយខ្លួនក៏រាយការណ៍ឡើង ព្រោះលោកOh ជាឧត្តមសេនីយ៍ផ្កាយ3 និងមានកូនប្រុសបណ្ដូលចិត្តម្នាក់ដែរបើកកាស៊ីណូនៅឯទីក្រុង ជាភ្ញៀវដែរគួរតែប្រាប់ចាហ្វាយគេអោយដឹង។
«ប្រាប់បុគ្គលិកអោយទទួលរាក់ទាក់គេអោយបានត្រឹមត្រូវទៅ»ហូស៊ុក
«បាទទាន!» ឌីល
«ចុះអ៊ីល? ដៃរបស់នាងឈឺ មានឃើញនាងធ្វើការច្រើនដែរទេ?» និយាយគ្នាមកយូរហើយភ្នែកក៏សម្លឹងឯកសារជាប់ តែពេលនិយាយមកដល់ត្រឹមនេះគេក៏ងើបមុខទៅរកកូនចៅ បញ្ជាក់ថានេះជាសំណួរដែរគេចាប់អារម្មណ៍ជាងគេ។

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...