ពិធីតាំងពីពណ៍គ្រឿងពេជ្ររបស់ថេយ៉ុងក៏បន្តរទៅដោយយ៉ាងរលូន គ្រប់គ្នាជួបជុំនិងពិសារអាហារពេលល្ងាចនៅសណ្ឋាគារផ្កាយប្រាំនេះយ៉ាងរីករាយ ។ ក្រោយពីនិយាយគ្នាអស់ចិត្តហើយ ទីបំផុតកម្មវិធីដាក់ដេញថ្លៃក៏ឈានមកដល់ ប្ដូរពីអង្គុយនៅតុ បងប្អូនរបស់គេក៏នាំគ្នាទៅអង្គុយនៅកៅអីVIPដែរបានរៀបចំនៅមុខឆាក មិនថាភ្ញៀវម្នាក់ណាពេលនេះសុទ្ធតែមានកាន់តេឡេពណ៍ខ្មៅតឲូចមួយនៅក្នុងដៃ មួយគូរក៏មានមួយធ្វើអោយនាងតូចយើងអត់ឆ្ងល់មិនបាន។
«នោះជារបស់អី?» ហេប្យុលដែរតោងដៃគេស្អិតក៏សួរឡើងមុននិងដើរទៅអង្គុយនៅលើកៅអីក្បែរគ្រប់គ្នា ។
«ជាតេឡេ នៅពេលពិធីចាប់ផ្ដើមប្រសិនបើយើងចង់ដេញថ្លៃក៏គ្រាន់តែចុចតេឡេនេះទៅគឺបានហើយ »ហូស៊ុក
«អញ្ចឹងធ្វើមិចនិងដឹងថាជាអ្នកណាទៅ? ដេញថ្លៃដោយមិនដឹងតម្លៃបែបនេះហេហ?»ហេប្យុល
«គ្រប់យ៉ាងគឺរៀបទុក តម្លៃនិងលោតនៅលើអេក្រង់ស្លាយនោះ អ្នកដែរចុចតេឡេនិងបន្តរចុចរហូតដល់លែងមានអ្នកហ៊ានលោតដល់តម្លៃនោះហើយច្បាស់ណាស់ពេលនោះពួកគេនិងទទួលបានរបស់ក្នុងតម្លៃចុងក្រោយ តែបើមានអ្នកចង់អោយថ្លៃខ្ពស់ជាងនេះក៏និងចុចបូតុងពីរដងឬប៉ុន្មានដងក៏បាន តម្លៃប្រាក់និងលោតគុណជាពីរ គុណជាបី ឬគុណជាបួនអីបែបនេះ»ហូស៊ុក ឱនទៅពន្យល់ក្បែរត្រចៀករបស់នាងព្រោះពិធីលាន់ឮសម្លេងខ្លាំងពេក ឯអ្នកដែរស្ដាប់មើលទៅដូចជាចាប់អារម្មណ៍ណាស់ ព្រោះយកចិត្តទុកដាក់ស្ដាប់មិនអោយរំលងមួយពាក្យណាឡើយ។
«អ៎រ យល់ហើយអញ្ចឹងអ្នកដេញថ្លៃបាននិងមិនត្រូវបានបង្ហាញឈ្មោះទេមែនទេ?»ហេប្យុល
«ក៏ស្រេចតែចិត្ត ប្រសិនបើយើងចង់បញ្ចេញឈ្មោះគេនិងសួរហើយយើងនិងជាអ្មកឡើងទទួលរបស់នោះដោយខ្លួនឯងតែបើមិនចង់ទេ គេនិងយកមកអោយយើងដោយផ្ទាល់តាមរយៈការរក្សារសិទ្ធផ្ទាល់ខ្លួន»ហូស៊ុក
«គួរអោយចាប់អារម្មណ៍ណាស់ មិនដែរដឹងថាការដេញថ្លៃអាចសប្បាយបែបនេះទេ»ហេប្យុលងាកទៅសម្លឹងនៅលើឆាកដែរចាប់ផ្ដើមមានពិធីករឡើងមក ភ្ញៀវដែរជជែកគ្នាក៏ប្រែជាស្ងាត់បញ្ជាក់ថាដល់ម៉ោងពិតប្រាកដហើយ ធ្វើអោយនាងភ័យបុកពោះជំនួសអ្នកដេញថ្លៃមិនស្ទើរទេ។

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...