抖阴社区

                                    

«គឺប្រឹងធ្វើការដូចដើមទាន»ឌីល

«យកអ្នកណាម្នាក់ទៅជួយមើលការងារនាងទៅ កាន់តែកុំអោយនាងធ្វើអី គឺកាន់តែល្អ»ហូស៊ុក

«បាទ អញ្ចឹងខ្ញុំលាទៅសិនហើយ» ឌីលឱនគំនាបដាក់ចាហ្វាយរបស់ខ្លួនបន្តិច មុននិងចេញទៅបាត់ ព្រោះការងារនៅខាងក្រៅក៏រវល់គួរសម គេជាជំនិតដែរត្រូវមើលការងារខាងក្រៅជំនួសចៅហ្វាយ ទើបនៅសង្ងំទីនេះយូរមិនបានទេ។

[Hebyul scene ]

ក្រឡេកមកមើលនាងតូចឯនេះវិញ ពេលនេះក៏ខំធ្វើការយ៉ាងម៉ត់ចត់ ព្រោះខ្លាចបុគ្គលិកក្រោមបង្គាប់ធ្វើអោយភ្ញៀវទាស់ចិត្តទើបការងារខ្លះនាងក៏ជាអ្នកធ្វើនិងពិនិត្យមើលដោយខ្លួនឯង។

«ឃ្លានណាស់» ហេប៊្យុលអង្អែលពោះខ្លួនឯងតិចៗព្រោះតាំងពីព្រលឹមមកដល់ពេលនេះនាងមិនទាន់បានបាយចូលពោះមួយគ្រាប់ទេ ណាឈឺដៃរុំបង់ជាប់ផងទើបធ្វើអោយនាងចង់ខ្យល់បន្តិច អស់កម្លាំងបន្តិចយ៉ាងណាក៏ទ្រាំនៅចាំទទួលភ្ញៀវដែរកក់បន្ទប់VIP
សិនព្រោះហូស៊ុកក៏បញ្ជារមកអោយទទួលគេអោយត្រឹមត្រូវទើបនាងក៏ជាអ្នករៀបចំតែម្ដង ខ្លាចថាធ្វើអោយគេនិងភ្ញៀវទាស់ចិត្ត។

«អ្នកគ្រប់គ្រង ភ្ញៀវVIPជិតមកដល់ហើយចាស»បុគ្គលិក

«មកទទួលគេជាមួយនិងខ្ញុំ នៅបន្ទប់លើរៀបចំរួចហើយពិតទេ?» ហេប៊្យុលប្រមូលកម្លាំងដែរខ្លួនមានទាំងប៉ុន្មានអោយនឹងនរ មុននិងបោះជំហ៊ានទៅមុខសណ្ឋាគារជាមួយដំណើរដែរបញ្ជាក់ពីភាពច្បាស់លាស់របស់នាង ព្រោះនាងយកចិត្តទុកដាក់លើការងារប៉ុណ្ណាបុគ្គលិកនៅទីនេះសុទ្ធតែដឹង។

«រួចស្អាតតាំងពីពេលអ្នកគ្រប់គ្រងពិនិត្យហើយម្ល៉េះ»បុគ្គលិក

«ល្អហើយអញ្ចឹង » ហេប្យុល ងក់ក្បាលស្របពេលជំហ៊ានជើងក៏ឈប់និងនៅមាត់ច្រកចូល ឯឡានដែរមានផ្លាកលេខបានកត់សម្គាល់ទុក ក៏បើកចូលមកប្រណបក្បែរនៅមុខសណ្ឋាគារល្មម។

«សួស្ដីលោកAlex » រាងកាយនារីក្នុងឈុតឯកសណ្ឋានពីរនាក់ក៏ឱនគំនាបជាការគួរសមទៅកាន់ភ្ញៀវ ឯកម្លោះមុខមាត់ស្អាតបាតដែរទើបតែចុះពីលើឡានមកក៏ញញឹមស្ដួចតែម្ដង។

?????????????????????????????5Where stories live. Discover now