«ទម្លាប់ខ្ញុំមិនសូវជាចូលចិត្តរាប់ញាតិប៉ុន្មានទេ ទើបមករាប់ញាតិនិងលោកជាពិសេស ។ ប៉ះអ្នកណាក៏បានតែហាមបុគ្គលិកនៅក្នុងសណ្ឋាគាររបស់ខ្ញុំ ។ ចាត់ទុកថាស្ដាប់យល់គ្នាហើយ ជ្រុលជាបានជួបគ្នាហើយចាំខ្ញុំអោយអំណោយលោកជាពិសេសចុះ» ហូស៊ុកនៅតែនិយាយជាមួយស្នាមញញឹមនៅលើផ្ទៃមុខដដែរ សឹមដឹកដៃរាងតូចដែរសង្ងំក្បែរខ្លួនមិនមាត់មិនករចេញទៅវិញ។ ហើយសល់ប៉ុន្មានក៏ជាឌីលដែរនិងរៀបចំអំណោយជូនគេជាពិសេសតាមបញ្ជារ។
«ឆាប់ចូលទៅ» ហូស៊ុកអូសនាងចូលទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេដែរនៅជាន់ផុតគេបង្អស់ដែរគ្មានទាំងភ្ញៀវគ្មានទាំងបុគ្គលិក ព្រោះមិនចង់អោយកូនចៅខ្លួនឃើញសភាពនាងបែបនេះ ណាក៏មិនដឹងថានាងដើរទៅមុខទៀតបានឬអត់។
ក្រឹបបបប~~~~
«ខ្ញុំ....ខ្ញុំ ខ្លាចណាស់ជុង គេចាប់បង្ខំខ្ញុំ ហឹក» សម្លេងញ័រតតាត់របស់នាងពេលនេះដូចជាកាំបិទដែរយកមកចាក់ស្រេះទ្រូងគេអោយស្លាប់ទាំងរស់យ៉ាងអញ្ចឹង គេស្ទើរអស់ចំហរពេលឮនាងស្រែករកជំនួយមុននេះ រាងកាយនាងញ័រខ្លាំងណាស់ថ្នាក់ចាប់ផ្ដើមសម្រូតខ្លួនទៅអង្គុយនៅលើឥដ្ឋក្រោមរង្វង់ដៃមាំរបស់គេដែរក្រសោបជាប់។
«ខ្ញុំសុំទោស ខ្ញុំគួរតែមកអោយលឿនជាងនេះ។ អស់អីហើយណា អស់អីហើយ »ហូស៊ុកឱបនាងជាប់ណែននៅក្នុងទ្រូង គេអង្អែលខ្នងនាងតិចៗនិងផ្ទៀងស្ដាប់សម្លេងបេះដូងដែរលោតស្ទើរផ្ទុះចេញមកខាងក្រៅរបស់នាង គេជាអ្នកខុស គ្រប់យ៉ាងព្រោះតែគេមើលថែនាងមិនបានល្អ គេនិងបន្ទោសខ្លួនឯងគ្មានថ្ងៃឈប់ឡើយ។
«ហឹកកក ហឹកកកក ខ្ញុំចង់សម្អាតខ្លួន វាប៉ះខ្ញុំនៅត្រង់នេះ ហើយត្រង់នេះ ខ្ញុំមិនចង់ពាក់ខោអាវនេះទៀតទេ កខ្វក់ណាស់ហឹកក »ហេប្យុលយំឡើងបាត់សម្លេង និងរៀបរាប់អោយគេដឹងដូចជាកូនដែរកំពុងរៀបរាប់ទូរពិតប្រាប់ឪពុក កាន់តែស្ដាប់គេកាន់តែទប់អារម្មណ៍ខ្លួនឯងលែងជាប់ តែពេលនេះនាងសំខាន់ជាងអ្វីៗទាំងអស់ ដោះស្រាយនិងនាងសិន រឿងផ្សេងចាំគិតតាមក្រោយ។
«ម៉ោះអញ្ចឹងទៅមូជទឹកចេញទៅ។ កុំយំ បាត់យំណាគ្រប់យ៉ាងអស់អីហើយ»ហូស៊ុកយកដៃទៅជូតទឹកភ្នែកលើថ្ពាល់របស់នាងចេញ មុននិងនាំនាងទៅបន្ទប់ទឹកហើយបើកទឹកនិងវាយសាប៊ូអោយបែកពពុះពេញអាង។

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????5
Start from the beginning