抖阴社区

                                    

«ចូលទៅរួចចាំដោះសម្លៀកបំពាក់ចេញ» ហូស៊ុកដាក់នាងអោយអង្គុយនៅក្នុងអាងថ្នមៗ ព្រោះគេនិងធ្វើតាមនាងគ្រប់យ៉ាងអោយតែនាងបានស្ងប់ចិត្ត ពេលនេះនាងក៏ចូលទៅសង្ងំនៅក្នុងអាងដោយមានសម្លៀកបំពាក់ជាប់ខ្លួន តែដៃក៏កាន់គេជាប់ព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនមកទេ នាងជាស្រីគ្មានកម្លាំងតស៊ូ ហើយត្រូវអាម្សៀតនោះចាប់បង្ខំបែបនេះ ចុះបើហូស៊ុកមកទាន់នាងមិនចប់ទៅហើយទេ? កាន់តែគិតកាន់តែបន្ទោសខ្លួនឯងដែរល្ងីល្ងើមិនដឹងខ្យល់អីបែបនេះ នាងគួរតែប្រាប់ហូស៊ុកពីដំបូង មិនមែនពេលនេះទេ ។

«ហេតុអីក៏លោកដឹង?» ហេប្យុលងាកមុខទៅសួរគេទាំងចង់ដឹង ព្រោះខ្លួនមិនបានផ្ដាំប្រាប់អ្នកណាទេ រិតតែមិនបានប្រាប់គេថាមកបន្ទប់នេះ មានតែបុគ្គលិកផ្នែកអាហារនិងអ្នកចាំលើកទូរស័ព្ទភ្ញៀវប៉ុណ្ណោះ។

«ទឹកមុខ អ៊ីលមិនស្រួលតាំងពីពេលខ្ញុំសួរពីវាមកម្ល៉េះ ។ ណាពេលខ្ញុំរកបុគ្គលិកក៏ប្រាប់ថាអ៊ីលមកទីនេះមួយសន្ទុះហើយមិនទាន់ទៅវិញ ទើបមកតាមបែបនេះ»ហូស៊ុកនិយាយប្រាប់នាងកាត់ៗ អោយឆាប់យល់ខ្លីៗ ព្រោះពេលគេសួរនាងថាចារិកអាAlex បែបណានាងក៏ឆ្លើយថាធម្មតាៗទាំងដែរទុកមុខនាងបង្ហាញមកមិនធម្មតា គេក៏សង្កេតឃើញបែបនេះ ត្រឡប់ទៅវិញក៏គិតថានិងរកសួរនាំនាងម្ដងទៀតតែបុគ្គលិកក៏ប្រាប់ល្មមថានាងត្រូវគេស្នើរអោយយកម្ហូបទៅអោយ ។ ទើបមិនរងចាំយូរក៏នាំកូនចៅនិងទម្លុះចូលទៅដោយមិនខ្វល់ពីម្ចាស់បន្ទប់តែម្ដង ។

«ខ្ញុំមិនគិតថាវានិងហ៊ានដល់ថ្នាក់នេះទេ ទើបមិនបានប្រាប់លោកអោយដឹង » ហេប្យុលងាកទៅនិយាយជាមួយគេដោយក្រសែភ្នែកដឹងខុស នាងបង្កើតកំហុសអោយគេបារម្ភទៀតហើយ រិតតែដាក់បន្ទុកអោយគេឡើងមកជួបផ្ទាល់និងភ្ញៀវបែបនេះ ។

«ថ្ងៃក្រោយមិនថាមានរឿងអ្វីទេ សន្យាមកថាអ៊ីលនិងមិនលាក់និងខ្ញុំ ឃើញទេថាលិទ្ធផលបែបណា?»ហូស៊ុក

«អឹមម ខ្ញុំមិនលាក់ទៀតទេ» សម្លេងនាងនៅតែខ្សោយគ្មានកម្លាំងដដែរ ពេលបានត្រាំទឹកក្ដៅអ៊ុនៗក៏ស្រួលខ្លួនឡើងបន្តិច តែមនុស្សកំពុងមិនស្រួលខ្លួនឈឺស្រាប់ផង កើតរឿងបែបនេះហើយអោយធម្មតាទើបចម្លែក។

?????????????????????????????5Where stories live. Discover now