«ផ្លាស់ខោអាវមូជទឹកចេញទៅ នេះអាវឃ្លុំពាក់សិនទៅនិងអោយគេយកខោអាវមកអោយផ្លាស់។ រួចពេលណាហៅខ្ញុំ» ហូស៊ុកដើរទៅយកអាវឃ្លុំនិងកន្សែងដាក់ក្បែរនាង សឹមនាំខ្លួនចេញទៅខាងក្រៅនិងបិទទ្វារបន្ទប់ទឹកអោយនាងត្រឹមត្រូវព្រោះនាងក៏ត្រូវការពេលផ្ទាល់ខ្លួនដូចគ្នា។
គេចេញមកខាងក្រៅអង្គុយនៅលើសាឡុងក្បែរគ្រែ ខាងក្រៅគេមើលទៅស្ងប់ស្ងាត់ តែក្នុងចិត្តកំពុងពុះកញ្ច្រោលស្ទើរអាចហក់ទៅស៊ីសាច់មនុស្សម្នាក់ទាំងរស់បាន គ្មានអ្នកណាដឹងទេថាធាតុពិតគេជាមនុស្សបែបណា ។ គេមិនហ៊ានស្រមៃពេលអាចង្រៃយ៍នោះលូកលាន់នាងនោះទេ កាន់តែគិតពេលណាដៃជើងរបស់គេកាន់តែត្រជាក់ស្រេប ។
រីងងង រីងងងងង —📲
«ចាហ្វាយគ្រប់យ៉ាងរួចរាល់អស់ហើយ រងចាំតែចាហ្វាយតែប៉ុណ្ណោះ»
«ដកឃ្លារួចពេលណាយើងនិងទៅពេលនិង តែពេលនេះនៅមើលអ៊ីលសិន»ហូស៊ុក
«បាទទាន»
«អំណោយដែរត្រៀមអោយវា ធ្វើយ៉ាងណាអោយវាពេញចិត្តឮទេ? »ហូស៊ុក
«បាទ- ពេលនេះក៏ពេញចិត្តណាស់ទៅហើយ»
«ប៉ុណ្ណឹងចុះ»
តុក តុក តុក តុក
គេផ្ដាច់ប្រព័ន្ធទូរស័ព្ទភ្លាម ពេលសម្លេងគោះទ្វារបន្ទប់បន្លឺឡើង ហើយក៏ឃើញថាបុគ្គលិកបានយកឈុតសម្លៀកបំពាក់អោយមកហើយទើបបើកទ្វារទទួល៖
«នេះជាសម្លៀកបំពាក់ដែរអគ្គនាយកអោយយកមក»បុគ្គលិក
«អរគុណ» ហូស៊ុក
«អឺ..អគ្គនាយកឃើញអ្នកគ្រប់គ្រងដែរទេ?គាត់យកអាហារអោយភ្ញៀវនៅបន្ទប់502 ពេលនេះត្រូវបិទបញ្ជីរចេញចូលហើយគឺត្រូវអោយគាត់ពិនិត្យ» បុគ្គលិកមកសួរគេព្រោះឮថាមុននេះគេរកនាង ក្រែងល៎គេឃើញក៏សួរគេតែម្ដងទៅ ទាំងមិនដឹងទេថានាងនៅខាងក្នុង ហើយមានរឿងអ្វីកើតឡើងខ្លះ។
«នាងមិនស្រួលខ្លួន សុំទៅផ្ទះបាត់ហើយ។ ប្រាប់អោយឆាលីមើលជំនួសទៅ ថ្ងៃស្អែកក៏អ្នកគ្រប់គ្រងមិនមកដែរ មើលការងារអោយស្រួលបួលជំនួសនាងផង» ហូស៊ុកឈរនិយាយប្រាប់បុគ្គលិកហើយក៏បិទទ្វារវិញក្រោយពេលអ្នកឈរស្ដាប់ទទួលបញ្ជារនិងចេញទៅវិញបាត់ដោយមិនបានសង្ស័យអ្វីឡើយ។
ក្រាកកក~~
«រួចហើយ?»ហូស៊ុក
«ហឹមម »
«ផ្លាស់ខោអាវសិនទៅ បុគ្គលិកទើបតែយកមកអោយ» ហូស៊ុក
នាងលូកដៃមកទទួលខោអាវពីគេដោយមិននិយាយអ្វីមួយម៉ាត់ព្រោះអស់កម្លាំងខ្លាំងណាស់ បើនៅម្នាក់ឯងពេលនេះនាងប្រហែលសុំពាក់អាវឃ្លុំឡើងគេងបាត់ទៅហើយ ។
ឯហូស៊ុកក៏មិនទៅណា ព្រោះនៅឈរចាំនាងនៅមាត់ទ្វារបន្ទប់ទឹកកាលបើឃើញថានាងមិនសូវជាមានកម្លាំងមាំមួនអីប៉ុន្មាននោះទេ រហូតដល់នាងចេញមកវិញក្នុងឈត់រលុងៗដែរសម្រាប់ដាក់សាគួរអោយភ្ញៀវ ហើយគេក៏រហ័សគ្រារនាងយកមកដាក់អោយអង្គុយនៅលើគ្រែ។«បើអស់កម្លាំងក៏គេងទៅ ចាំស្រួលខ្លួនវិញចាំទៅផ្ទះ»
«តែ..»
«មិនបាច់តែស្ករ ឆាប់សង្ងំគេងទៅខ្ញុំនៅទីនេះហើយ»ហូស៊ុករុញនាងអោយគេងទៅលើពូកមុននិងទាញភួយយកមកដណ្ដប់អោយនាង ហើយដាក់គូទអង្គុយក្បែរនាងជាប់មិនទៅណាសោះព្រោះតែបារម្ភ។
«គេជាភ្ញៀវVIP លោកប្រហែលពិបាកហើយ» ហេប៊្យុលងើយមុខសម្លឹងមើលគេនិងបន្លឺឡើង ព្រោះតែនាងទើបធ្វើអោយគេលំបាកជាមួយភ្ញៀវ ទោះខឹងស្អប់ចង់រកខុសត្រូវយ៉ាងណាក៏នាងគ្មានសិទ្ធដែរព្រោះត្រឹមរំខានគេមកដល់ថ្មើរនេះយល់ថាគេលំបាកណាស់តែហើយ ។
«មនុស្សធ្វើខុស និងទទួលទោស។ឆាប់គេងទៅស្អែកឡើងអ្វីៗនិងល្អឡើងវិញ» ហូស៊ុកលើកដៃយកមកអង្អែលក្បាលរបស់នាងតិចៗនិងតឿននាងអោយឆាប់គេង ព្រោះមិនចង់អោយនាងគិតច្រើន ។ ទើបនាងតូចដែរមានគេនៅក្បែរខំបិទភ្នែកសង្ងំគេង មិនប៉ុន្មាននាទីក៏លក់ដូចត្រូវថ្នាំសណ្ដំ ព្រោះឥទ្ធិពលថ្ងៃដ៏សែនចង្រៃយ៍មួយនេះ។
......
នាងគេងលក់ហើយ ! ទីបំផុតនាងគេងលក់ហើយ ហូស៊ុកធូរនៅក្នុងទ្រូងខ្សាកក្រោយអង្គុយមើលនាងអស់ជាច្រើនម៉ោង ។ គេខំមើលថែ គេខំថ្មម ខំការពារកន្លងមកដូចជាគ្រាប់ពេជ្យ មិនអោយអ្នកណាមកប៉ះសូម្បីមួយចុងសរសៃរសក់ ទោះគេទៅក្រៅប្រទេសញឹកញាប់តែកូនចៅគេរាយប៉ាយពេញទីនេះ ក្រសែភ្នែករាប់រយគូរតាមមើលនិងមើលថែនាងឥតដាច់ ហើយអាចង្រៃយ៍ម្នាក់នោះវាគិតថាវាជាអ្នកណាទើបហ៊ានមកលូកលាន់នាងបែបនេះ????
ម៉ោង4ទាបភ្លឺ~~~~~
សម្លេងឡានបង្វិលកង់បើកចេញពីផ្ទះតូចនៅក្បែរមាត់សមុទ្យរបស់ហេប្យុលចេញទៅណាក៏មិនដឹង ។ រាងក្រាស់ដែរទើបតែយកនាងមកអោយគេងនៅផ្ទះវិញហើយក៏ចេញទៅធ្វើធុរៈតាំងពីព្រលឹមជាមួយកូនចៅ សូម្បីតែព្រះអាទិត្រក៏មិនទាន់រះដែរ។
To be continued 🌷✨

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????5
Start from the beginning