抖阴社区

                                    

«ឯងដឹងថាបើប៉ាយើងដឹងនិងមានរឿងអ្វីកើតឡើងទេ? ឯងគ្មានសិទ្ធមកធ្វើដាក់យើងបែបនេះនោះទេ លែងងង ..លែងងងងងភ្លាម»ទោះAlex ប្រឹងរើយ៉ាងណាក៏ដោយក៏មិនអាចរួចផុតពីកម្លាំងកូនចៅរបស់គេបានដែរ ពេលជួបបែបនេះក៏យកឳពុកមកអាង មិនដឹងថាវាដាច់ទឹកដោះម្ដាយវាឬនៅទេនៀក។

«លោកOh? ហឹសស សម្បត្តិត្រឹមឳពុកឯងធ្វើអ្វីយើងបានខ្លះឯងមិនគួរប្រហើនដល់ថ្នាក់ហួសបន្ទាត់ខណ្ឌយ៉ាងនេះទេ ម៉្យាងស្រីដែរឯងប៉ះ ជាមនុស្សសំខាន់របស់យើង ឯងចាប់បង្ខំមនុស្សដែរយើងថែទាំកន្លងមក បើមិនពិការក៏ស្លាប់នៅទីនេះដែរ »ហូស៊ុកនិយាយទាំងរក្សាកែវភ្នែកស្ងប់ស្ងាត់ ត្រជាក់ស្រេបដូចទឹកសមុទ្យដែរមិនចេះបោះបោក វានិងបែបនេះទៅរហូតបើគ្មានអ្នកណាមកបង្កររឿងនាំទុកដាក់ខ្លួនអោយឈឺទទេរ បើបង្កររបួសហើយទៅប៉ះវាវានិងឈឺក្រហល់ក្រហាយនាំតែទុកដាក់ខ្លួនឯងគិតមើលទៅថាអ្នកណាដែរទៅប៉ះអ្នកណាមុន !

«សម្បត្តិត្រឹមស្រីតូចតាចដែរអាចយកលុយទៅទិញបាននេះហេហដែរជាមនុស្សសំខាន់របស់ឯង? តែថានាងក៏perfect ណាមិនចម្លែកទេដែរឯងហួងហែងដល់ថ្នាក់នេះ យើងគិតស្មានថានាងនៅក្រមុំតើ តែប្រហែលឯងស៊ីសឹករិចរិលអស់ទៅហើយ ទើបសម្ដែងរឹកហួងហែងបែបនេះ អ្នកមានដូចជាពួកយើងនៅចរណាចែកគ្នាបានណា កុំលេងប្រើអំពើហិង្សារបែបនេះ មិនសប្បាយទេ» Alex ប្រហែលមើលឃើញហូស៊ុកជាកូនទន្សាយតូចដូចកាលនៅសណ្ឋាគារហើយ ទើបសម្ដីនៅហ៊ានប្រហ៊ើនដល់ថ្នាក់នេះ។

«បិទមាត់ឯងទៅអាចង្រៃយ៍»

ឌឹបបបបប ឌឹបបបបប ឌឹបបបបបវ

អត់ទ្រាំមិនបានរាងក្រាស់ក៏ស្ទុះទៅដាល់អ្នកម្ខាងទៀតទាំងមិនផ្ដល់សញ្ញាអោយត្រៀមខ្លួនទុកមុនអីបន្តិចសោះ ។ គេដាល់មិនដកដៃ ដូចអ្នកនៅក្រោមខ្លួនមិនមែនជាមនុស្ស ព្រោះកំហឹងដែរមានកប់ទប់មកយូរហើយ ក្រៅពីខាងក្រៅមើលទៅដូចជាទន្សាយរបស់គេ តែខាងក្នុងសង្គ្រប់គ្រប់គ្រងជាប់ដោយជាតិមិនមែនជាមនុស្ស ព្រោះបើគេខឹងហើយ កុំថាឡើយទេវតាទោះបីយមរាជក៏មកឃាត់គេមិនបានដែរ។

«ឯងគ្មានសិទ្ធមកនិយាយពីមនុស្សយើងបែបនេះទេ» ហូស៊ុក ប្រលែងវាអោយមានសេរីភាពវិញ ទាំងឈាមនៅហូរហៀរដាបពាសពេញផ្ទៃឥដ្ឋដូចជាទឹកធុង នេះត្រឹមគេវៃធម្មតាទេជិតស្លាប់ជិតរស់ទៅហើយ ចុះទម្រាំធ្វើអ្វីផ្សេងទៀតនៅទ្រាំបានដល់ដំណាក់កាលចុងក្រោយដែរទេ?

?????????????????????????????5Where stories live. Discover now