抖阴社区

                                    

«សួស្ដី! ភ្ញៀវកិត្តិយសទាំងអស់គ្នាប្រហែលជារងចាំវេលាល្អនេះមកយូរហើយ ថ្ងៃនេះពិធីតាំងពិព័ណ៍និងពិធីសម្ភោធដេញថ្លៃគ្រឿងពេជ្ររបស់លោកគីមថេយ៉ុងពិតជាប្រកបទៅដោយរលូនពិតមែន បន្ទាប់ពិធីនេះបញ្ចប់គ្រឿងពេជ្រទាំងប៉ុន្មាននិងត្រូវបានយកទៅដាក់តាំងពីព័ណ៍ជាផ្លូវការ តើលោកប្រុសលោកស្រី អ្នកនាងកញ្ញាត្រៀមខ្លួនហើយឬនៅសម្រាប់គ្រឿងពេជ្យឈុតទី1ដែរមានតម្លៃសមរម្យជាងគេ?»ពិធីករ

«ចាសសស/បាទទទ»

សម្លេងបន្ទរបន្លឺឡើងមើលទៅដីចជាក្អាកក្អាយសប្បាយអរណាស់ ។ ហើយមនុស្សស្រីពីរនាក់ក៏ឡើងមកលើឆាកជាមួយនិងរទេះកញ្ចក់មួុយដែរមានតាំងកាបូបដៃដែរមានដាំគ្រាប់ពេជ្រនៅលើនោះ ការដេញថ្លៃកាន់តែក្ដៅគគុកទៅក្ដៅទៅ គ្រប់គ្នាអង្គុយមើលនិងរងចាំអ្នកឈ្នះការដេញថ្លៃនេះយ៉ាងអន្ទះសារ ។

«1 500 00$ លើក1 »

«1 500 00$ លើកទី2 »

«1 500 00$ លើកទី3»

តឺងង. តឺងងង តឺងងងងង

សម្លេងជួងគោះបន្តរគ្នាបីដងបញ្ជាក់ប្រាប់ថាកាបូបនេះត្រូវបានគេទិញក្នុងតម្លៃ 15ម៉ឺនដុល្លារ។ ហេប្យុលភ្ញាក់ផ្អើលមិនស្ទើរទេដែរតម្លៃឡើងខ្ពស់ដល់ថ្នាក់នេះ តែនាងពិតជាចូលចិត្តខ្លាំងណាស់ ។
ការដេញថ្លៃចេះតែបន្តរទៅ គ្រឿងពេជ្យទីមួយ ទីពីរ ទីបី ទីបួន រហូតដល់ទៅប្រាំបួន ។ តម្លៃដែរប្រមូលបានពីគ្រឿងពេជ្យទាំងនោះមិនក្រោមខ្ទង់10លានឡើយ កាន់តែគ្មានមួយណាដែរស្ថិតនៅក្បែរតម្លៃនោះ ។ គ្រឿងពេជ្យកាន់តែជិតអស់ គឺកាន់តែថ្លៃ បងប្អូនរបស់ថេយ៉ុងសុទ្ធតែដាក់ដេញថ្លៃទិញអោយភរិយារបស់ពួកគេ មិនដណ្ដើមគ្នាទេ ព្រោះខ្លាចអស់ខានបានភ្ញៀវដែរចូលរួម😆

«នេះជាខ្សែរករដែរមានតម្លៃថ្លៃជាងគេ ខ្សែរឆ្មាល់ធ្វើអំពីមាសសុទ្ធពណ៍សរ និងបណ្ដោងដែរដាំដោយពេជ្រសុទ្ធជុំវិញ  ត្បូងពណ៍ស៊ីជម្ពូរនៅកណ្ដាលឃើញថាតូចពិតមែនតែនេះជាពេជ្រដែរមានតែពីរគ្រាប់តែប៉ុណ្ណោះទូទាំងលោក »ពិធីករ

«wow »

«អស្ចារ្យណាស់»

«មិនគួរអោយរំលង ឱកាសនេះទេ »

?????????????????????????????5Where stories live. Discover now