«កើតឡើងបានយ៉ាងមិច?»ហូស៊ុកជ្រួញចញ្ចើម មកភ្លាមក៏មានរឿងអោយឈឺក្បាលភ្លែត ណាក្នុងចិត្តក៏បារម្ភ។
«អ្នកភូមិបានដំណឹងមកថា គាត់ដាំទឹកចោលតែភ្លេចភ្លាំង ហើយធ្វើអោយក្ដៅដល់ធុងហ្គាសនៅជិតនោះទើបមានអគ្គីភ័យឆាបឆេះឡើង»ឌីល
«គាត់មានត្រូវអីទេ?»ហូស៊ុក
«អត់ទេទាន ព្រោះពេលកើតហេតុគាត់មិនបាននៅផ្ទះ»ឌីល
«ចាត់មនុស្សអោយនាំគាត់ទៅសម្រាកនៅផ្ទះតូចយើងសិនទៅ ហើយរៀបចំសាងសង់ថ្មី និងសងថ្លៃខូចខាតដល់អ្នកដែរប៉ះពាល់និងអគ្គីភ័យនេះផង»ហូស៊ុក
«បាទទាន» ឌីលឆ្លើយនិងបញ្ជារគេហើយក៏បើកមកដល់សណ្ឋាគារល្មមទើបនាំគ្នាចុះទៅធ្វើអោយបុគ្គលិកភ្ញាក់ផ្អើលមិនតិចទេ ។
«អគ្គនាយក » បុគ្គលិកនាំគ្នាឱនគោរពវត្តមានរបស់គេរហូតដើរមកជួបនិងអ្នកគ្រប់គ្រងរិតតែធ្វើអោយនាងភ្ញាក់ផ្អើលមួយតង់ទៀត។
«អគ្គនាយក មកហេតុអីមិនអោយដំណឹងមុន ពួកខ្ញុំនិងបានរៀបចំទទួល»ហេប្យ៊លបន្លឺឡើងបែបឋានៈការងារនៅមុខគ្រប់គ្នា ទើបគេក៏និយាយទៅតាមនិងដែរទៅ ៖
«មិនអីទេ គ្រាន់តែមកលេងមិនបានមកធ្វើការងារ នាំគ្នាធ្វើការរបស់ខ្លួនបន្តរចុះ កុំខាតពេលអី»ហូស៊ុកជ្រែងហោប៉ៅខោរ ហើយក៏បោះជំហ៊ានចូលទៅក្នុងoffice របស់ខ្លួនបាត់ធ្វើអោយបុក្គលិកដកដង្ហើមធូរទ្រូងខ្សាក នេះសំណាងហើយមកចំពេលការងារល្អ ចុះបើមកចំពេលមាននរណាលួចខ្ចិលអីគិតយ៉ាងមិចទៅ?មិនអត់ការងារធ្វើទទេរៗទៅហើយទេហេហ?
«ធ្វើការងារបន្តរទៅ ខ្ញុំទៅរកអគ្គនាយកបន្តិចក្រែងល៎គាត់ត្រូវការអ្វី» ហេប្យុលឃើញហើយក៏ដកខ្លួន ព្រោះខ្លាចគេត្រូវការអ្វីពិតមែន បើលេងមកមិនប្រាប់បែបនេះ នាងបារម្ភខ្លាចថាទីនេះមានបញ្ហាអីដូចជាលើកមុនទៀត។
តុក តុក តុក តុក
«ចូលមក»ហូស៊ុកមិនបាច់ស្មានក៏ដឹងថាជាអ្នកណា ទើបអនុញ្ញាតដោយមិនបាច់គិតយូរបែបនេះ។
«ជុងមានការអីឬទើបមកភ្លាមៗមិនប្រាប់ដំណឹងបុគ្គលិកអោយដឹងបែបនេះ?»ហេប្យុល
«ក៏មកលេងពិតមែន »ហូស៊ុក
«ចម្លែកណាស់ រាល់ដងមិនឃើញមក»ហេប្យុល
«ចុះដែរមកលេងឯងនោះ?មិនរាប់ទេឬ?»ហូស៊ុក
«នោះក៏ព្រោះមកថ្ងៃកំណើតខ្ញុំ ឬមកដោយសារការងារ»ហេប្យុល
«អញ្ចឹងលើកនេះក៏ចាត់ទុកថាខ្ញុំមកលេងឯងទៅ»ហូស៊ុក
« បែបនោះហ៎ហ? »ហេប្យុល
« យ៉ាងមិចហើយជាមួយ ហ៊ីវ៉ា?»ហូស៊ុកស្រាប់តែសួរសំណួរនេះឡើង ធ្វើអោយនាងត្រូវងាកទៅមើលមុខគេភ្លែត។
«គ្មានអីទេគឺធម្មតា ក៏ឧស្សាហ៍ចេញទៅក្រៅជាមួយគ្នា ព្រោះគេបបួល»ហេប្យុលមិនស្ទាក់ស្ទើរក្នុងការឆ្លើយ ព្រោះហ៊ីវ៉ាជាមនុស្សដែរនាងធ្លាប់ស្គាល់ គេមិនមែនជាមនុស្សអាក្រក់ នាងរស់នៅម្នាក់ឯង ពេលគេមកជាគ្នាក៏មិនបានបដិសេដ គេនាំនាងទៅញ៉ំាបាយ ឬដើរផ្សារអីបែបនេះទើបយល់ថាមិនបានខុសឆ្គងអ្វីនោះទេ ណាហូស៊ុកក៏ដឹងរួចហើយ ។ មនុស្សស្រីពេលនៅឯការយូរខ្លាំងពេក ប្រាកដណាស់ថាការមើលថែដិតដល់និងក្លាយជាកម្ដៅមកស្អំបេះដូងនាងអោយកក់ក្ដៅជាងមុន ។ នាងមិនបានប្រៀបធៀបក៏មិនបាននិយាយថាហូស៊ុកមិនមើលថែនាង តែមួយក្នុងន័យមិត្តភាព មួយក្នុងន័យក្ដីស្រឡាញ់វាពិតជាខុសគ្នា ។
ហូស៊ុកមើលថែនាងបានល្អណាស់ ល្អខ្លាំងរហូតនាងស្ទើរតែមិនហ៊ានទទួលយក តែបើសួរថាគេនៅក្បែរនាងរាល់ថ្ងៃដែរទេ? មួយខែ ពីរខែ នាងជួបគេបានប៉ុន្មានដង? ប្រាកដណាស់ថាចម្លើយគឺអត់ទេ!!! គេTreat នាងthe best តែគេរវល់និងការងារខ្លាំងពេករហូតពេលមានអ្នកមកក្បែររាល់ថ្ងៃនាងស្រាប់តែចិត្តទន់ភ្លែត។
«កុំទុកចិត្តអ្នកណាខ្លាំងពេលឮទេ?ខ្ញុំបារម្ភ»ហូស៊ុក
«ខ្ញុំដឹងហើយ មិនអោយខ្លួនរញ៉េរញៃលើសលួសទេ»ហេប្យុល
«បែបនេះក៏ល្អហើយ យប់ទំនេរដែរទេ?គិតថានិងបបួលទៅញ៉ំាអី»ហូស៊ុក
«ក៏មិនជាប់រវល់ទេ អាចទៅបាន»ហេប្យុល
«ហឹមម ចាំជួបគ្នាអញ្ចឹង»ហូស៊ុក ក្រហឹមនៅដើមក ក៏សម្រេចថានិងជួបគ្នាពេលផុតម៉ោងធ្វើការ ហើយនាងក៏ចេញទៅធ្វើការរបស់ខ្លួនបន្តរដូចគ្នា ។
To be continued 🌷✨

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????15
Start from the beginning