«ហឹសស នាងមិនមែនជាចំណី ឯងគ្មានសិទ្ធប្រើពាក្យស្មោគគ្រោកចេញពីខួរក្បាលអន់ផុយដូចជាឯងទេបែបនោះទេ ។ យើងនិងមើលនាងគ្រប់ជំហ៊ាន ឯងកុំសង្ឃឹមថាបានអ្វីដែរឯងចង់បានអោយសោះ»ហូស៊ុកក្ដាប់ដៃណែនស្ទើរប៉ោងសរសៃឈាម គេមិនមែនខឹងដែរហ៊ីវ៉ាឌឺដងអោយគេនោះទេ តែគេខឹងដែរវានិយាយដូចពួកគេកំពុងឈ្លោះគ្នារឿងរបស់ស៊ី ដូចនាងមិនមែនជាមនុស្សយ៉ាងអញ្ចឹង សំណាងហើយគេពូកែទ្រាំ និងទប់កំហឹង ប្រសិនបើអត់ទេស្មារនេះវាប្រហែលដេកនៅក្នុងថ្លុកឈាមស្លាប់បាត់ទៅហើយ ។
«ជុ ជុ ជុ កុំទាន់ខឹងអី ឯងក៏ដឹងថានាងកំពុងបើកចិត្តទទួលយកយើង ឯងចាញ់ហើយត្រៀមខ្លួនបោះ
ជំហ៊ានថយក្រោយទៅ ។ នាងមានតម្លៃសម្រាប់ឯងណាស់ឬ? អញ្ចឹងរងចាំមើលជ័យជំនះរបស់យើងទៅ»ហ៊ីវ៉ានិយាយទាំងមានភាពជឿជាក់លើខ្លួនឯង គេជំនាញខាងធ្វើអោយមនុស្សស្រីបាក់ចិត្តស្រឡាញ់ណាស់ ពេលនេះក៏ជិតបានសម្រេចជាមួយនិងអ៊ីលហេប្យុលហើយ ជាមិត្តរួមសាលា មិត្តរួមថ្នាក់រៀនដែរគេធ្លាប់រៀនជាមួយ។ ក៏នឹកឃើញចង់មកលេងកោះនេះធម្មតា«សាកមើលទៅ ..ព្រោះទោះប្រើវិធីបែបណាក៏
ដោយឯងគ្មានថ្ងៃសម្រេចបំណងរបស់ឯងនោះទេ»ហូស៊ុកក៏មានភាពជឿជាក់មិនតិចដែរ នេះចង់លេងល្បែងនេះជាមួយគេផងឬ? អ្វីគួរកើតឡើង អ្វីមិនគួរកើតឡើងគេក៏ស្មានដឹងមុនអស់ហើយ នៅឡើយតែពេលដល់ថ្ងៃកំណត់យកនាងទៅសេអ៊ូលវិញតែប៉ុណ្ណោះ។«ហ៊ើយយយយ យូរខ្លាំងណាស់តម្រង់ជួរទម្រាំតែដល់វេនបានកម្មង់» ហេប្យុលដើរមកតុវិញជាមួយញើសជោគថ្ងាស ហើយក៏កាត់ផ្ដាច់សន្ទនារវាង
ហូស៊ុកនិងហាវីល្មម សម្រេចហើយថាគ្រប់យ៉ាងនិងចាប់ផ្ដើមពីថ្ងៃនេះទៅ។«ញ៉ំាទឹកសិនទៅ»ហាវីហុចចាក់ទឹកត្រជាក់ៗចូលទៅក្នុងកែវហើយក៏ហុចអោយនាងញ៉ំា មិនបដិសេដ
ច្រើនក៏ទទួលយកមកអក៎ ក្អឹកៗតែម្ដង។(ទទួលមិនគិតថាមានអ្វីក្នុងកែវទេឬ? ពូកែទុកចិត្តមនុស្សណាស់ ជាស្រីផងតែមិនចេះប្រយ័ត្នខ្លួនមែន) ហូស៊ុកនិយាយពាក្យស្ដីបន្ទោសទាំងនេះនៅក្នុងចិត្តគេចង់តែផ្ទាត់ថ្ងាសនាងអោយផ្ងារថយក្រោយទេមនុស្សស្រីអីម៉ត់ចត់ការងារតែបែរជាមិនម៉ត់ចត់រឿងមនុស្សនៅជុំវិញខ្លួនទៅវិញ។
«ម្ហូបមកដល់ហើយកម្លោះក្រមុំ»អ៊ំស្រីវ័យចំណាស់ម្នាក់លើកថាាអាហារយកមកអោយពួកគេ ទើប
ម្នាក់ៗក៏រហ័សញ៉ំារាងខ្លួន ។ គ្មានអ្នកនិយាយអីទេ ហេប្យុលក៏មិនគិតថានិងនិយាយអ្វីដែរព្រោះម្ហូបនៅទីនេះឆ្ងាញ់ខ្លាំងណាស់ រឿងរបស់ពួកគេទុកអោយពួកគេដោះស្រាយខ្លួនឯង ព្រោះនាងដឹងថាប្រាកដជាមិនត្រូវគ្នា តែមិនដឹងថាមានរឿងនិងគ្នារឿងអ្វីនោះទេ។ញ៉ំារួចហើយពួកគេក៏នាំគ្នាចេញមកវិញ ពេលនេះដល់វេនដណ្ដើមគ្នាជូននាងទៅផ្ទះម្ដង។
«យប់ហើយ ចាំខ្ញុំជូននាងទៅផ្ទះ»ហាវី
«ទៅជាមួយខ្ញុំ ចាំខ្ញុំជូនទៅ»ហូស៊ុក
«អឺ....គឺ..!»
«សម្រេចចិត្តអោយលឿនទៅ យប់ហើយ»ហូស៊ុកដាស់ទឿនមិនដឹងក្នុងន័យបង្ខំឬប្រញ៉ាប់។
«ខ្ញុំទៅវិញជាមួយជុងក៏បាន ហាវីទៅសម្រាកចុះ»ហេប្យុល
«តែ....»ហាវី
«តោះយើងឆាប់ទៅអញ្ចឹង» ហូស៊ុកមិនអោយនាងឆ្លើយនិងអ្មកម្ខាងទៀតទាន់ក៏អូសចូលមកក្នុងឡានតែម្ដង សំណាងហើយនាងអោយគេជាអ្នកជូនមក បើអោយហាវីវិញគេនិងកាច់ករ នាងស្លាប់មិនខាន។
To be continued ✨🌷

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????18
Start from the beginning