抖阴社区

                                    

«តែខ្ញុំមិនដែរគិតរឿងបែបនោះទេ»ហូស៊ុក

«ហឹស ឈប់និយាយជាមួយហើយ កុំមកនិយាយជាមួយខ្ញុំ»ហេប្យុលដែរអស់ពាក្យនិងតបក៏ស្រាប់តែង៉ក់ងរនិងគេភ្លែត មិនចង់និយាយជាមួយទេ ចេះមកនិយាយយកឈ្នះនិងនាងដែរ។

«ហីយ៉ា ង៉ក់ហើយៗ »ហូស៊ុករត់តាមនាងចូលមកក្នុងផ្ទះ ក៏ឃើញមុខនាងបែបនេះគេកាន់តែចង់សើច តែមិនសើចទេខ្លាចនាងខឹងលើសដើម ក៏ឭថាមនុស្សស្រីខឹងពិបាកលួងណាស់🌚🔥

ហេប្យុលដែរដើរចេញពីគេហើយក៏សម្ដៅចូលមកក្នុងផ្ទះនិងយករបស់ពីក្នុងទូរទឹកកកមកដាក់នៅលើតុក្នុងចង្ក្រានបាយដើម្បីធ្វើម្ហូបជាមួយនិងបង្កងដែរបានទិញយកមក ។ អ្នកកម្លោះដែរដើរមកតាមពីក្រោយក៏រហ័សយកបង្កងទៅទុក មុននិងដាក់គូទមកអង្គុយមើលមុខអ្នកខ្លះដែរធ្វើជាមាំមិនព្រមនិយាយរកគេឯណេះវិញ ។ នាងមិនមែនង៉ក់ងរតែខឹងខ្លួនឯងដែរប្រកែកមិនឈ្នះគេច្រើនជាង នេះនៅមកអង្គុយឌឺរនាងថែមទៀត។

«ធ្វើម្ហូបអី?» ហូស៊ុកសួរទៅកាន់នាងទាំងព្យាយាមរក្សាទឹកមុខកុំអោយសើចនាង តែគ្រាន់តែមើលក៏ដឹងដែរទើបនាងកាន់តែមិនតបហើយបែរខ្លួនទៅឈរលាងសម្អាតបង្កងវិញ។

(ចង់សើចខ្លាំងណាស់មិចមិនសើចទៅប្រឹងទប់ធ្វើអី និងបានដឹងរឿងនិងគ្នាតែម្ដង) នាងឈរធ្វើបណ្ដើរក៏រអ៊ូរក្នុងចិត្តបណ្ដើរ ចាំមើលនិងទុកអោយគេនិយាយតែម្នាក់ឯងតែម្ដង។

«និយាយមិនឈ្នះហេតុអីខឹង?» ហូស៊ុកក៏អង្គុយសួរនាងតែពេលនាងនៅតែមិនតប ទើបគេក៏តាមលួង អ្នកណាទៅដឹងថានាងមិននិយាយរកគេមែនទេន? ស្មានតែនិយាយលេងតើហ ។

«ង៉រពិតមែនឬ?» ហូស៊ុកទម្លាក់សម្លេងនិងដើរមកឱបចង្កេះនាងពីក្រោយយ៉ាងស្និតស្នាល ធ្វើអោយនាងភ្ញាក់ស្ទើរយកបង្កងនៅក្នុងដៃគប់គេទៅហើយ តែព្រោះមិនចង់និយាយជាមួយគេ ទើបប្រឹងធ្វើខ្លួនធម្មតា ទោះគេនិយាយធ្វើអ្វីក៏ធ្វើទៅ ។

«អ្ហឹមមម» គេដឹងថានាងមិនតប ទើបដាក់ចង្ការលើស្មារខាងឆ្វេងរបស់នាងនិងដៃទាំងគូរក្រសោបចង្កេះនាងជាប់ ។ ឱកាសបែបនេះមិនសូវមានច្រើនទេល្អហើយដែរនាងមិននិយាយមិនប្រកែកបែបនេះ ព្រោះគេនិងបានឱបនាងអោយណែនៗ ដូចជាគូរស្នេហ៍ក្នុងរឿង។

?????????????????????????????5Where stories live. Discover now