នាងក៏បន្តរធ្វើការងាររបស់ខ្លួនពេលដើរទៅយកនេះនោះក៏មានគេនៅជាប់ ធ្វើដូចជាតុកកែតែក៏ទទួលស្គាល់ថាអារម្មណ៍បែបនេះល្អខ្លាំងណាស់ ។
[ម៉ោងបាយថ្ងៃត្រង់]
ក្រោយពីធ្វើម្ហូបប៉ុន្មានមុខឆ្អិនហើយ ហូស៊ុកក៏ដើរមកអង្គុយនៅលើកៅអីវិញ ដោយមាននាងដាក់គូទអង្គុយកៅអីក្បែរ ចាំមើលនាងចិត្តរឹងឈ្នះកាយវិការលួងលោមរបស់គេដែរទេ យកឱកាសនេះនិងបានញ៉ែរនាងតែម្ដងព្រោះរៀនរបៀបញ៉ែរចេះពីប្អូនៗមកច្រើនដែរមិនគួរអោយបរាជ័យទេ ។ តែម៉ោងបាយក៏ញ៉ំាសិន ញ៉ំារួចហើយគេក៏ជួយរៀបចំរបស់របរនៅលើតុអោយនាងសិន សឹមនាំគ្នាឡើងទៅខាងលើព្រោះចង់សម្រាក និងគេងមើលបង្អួចដែរឆ្លុះអោយឃើញទេសភាពខាងក្រៅ។
«ចង់បានអី ខ្ញុំនាំទៅទិញ ជិះពីកោះនេះទៅក៏បានដែរ មុខក្រម៉ូវបែបនេះតិចឆាប់ចាស់ទៅ» ហូស៊ុកអង្គុយនៅលើពូកទល់មុខអ្នកដែរយកសៀវភៅមកអាន មនុស្សស្រីអីខឹងអាក្រក់ម្ល៉េះ ។
«......»
«ទៅលេងទឹកសមុទ្យទេ? ឬជិះទូកទៅស្ទូចត្រីក៏បាន» ហូស៊ុកនៅតែព្យាយាមនិយាយបញ្ចុះបញ្ចូលនាង តែនាងនៅតែមិនខ្វល់ទទួលស្គាល់ថានាងខឹងបែបនេះគួរអោយស្រឡាញ់ណាស់តែពេលមិនខ្វល់ខ្វាយនិងគេបែបនេះគេថប់ទ្រូងពិបាកដកដង្ហើម ។
«.....»
រីងងងងង រីងងងងង
សម្លេងទូរស័ព្ទគេស្រាប់តែរោទិ៍ឡើងទើបរហ័សលើកយកមកទទួលដោយទុកអោយនាងនៅអង្គុយអានសៀវភៅសិន
«អាឡូ»
«បងនៅឯណា?» សម្លេងមនុស្សស្រីបន្លឺចេញពីខ្សែរទូរស័ព្ទល្មមធ្វើអោយនាងអាចស្ដាប់ឮទើបគេមិនចង់រំខានហើយកាន់ទូរស័ព្ទដើរចេញទៅនិយាយនៅខាងក្រៅ ធ្វើអោយនាងកាន់តែជ្រួញចញ្ចើម យ៉ាងមិចនេះមានមនុស្សស្រីខលមកតាមដល់អូស្រ្តាលីទៀតឬ?????
«គឺនៅអូស្រ្តាលី មិនមែនស៊ីដនីទេគឺនៅលើកោះ»ហូស៊ុកឈរជ្រែងហោប៉ៅខោម្ខាង ឯម្ខាងទៀតក៏កាន់ទូរស័ព្ទផ្អឹបជាប់ត្រចៀក ។
«ខ្ញុំក៏ដឹងដែរថាបងថ្លៃទើបតែទៅមិនបានប៉ុន្មានថ្ងៃ តែមានរឿងចង់ពឹងពាក់បន្តិចទើបខលទៅបែបនេះ» យូរីភរិយារបស់ថេយ៉ុងក៏បន្លឺឡើង ព្រោះមនុស្សស្រីដែរខលទៅគេជានាងនេះហើយ ។

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????31
Start from the beginning