«គេងទៅ ស្អែកក្រោកពីព្រលឹមផង»ហូស៊ុកទាញនាងចូលមកជិតខ្លួន សន្សឹមលើកដៃមកអង្អែលសក់របស់នាងថ្នមៗ មុននិងសង្ងំគេងជាមួយគ្នា ។
«រាត្រីសួស្ដី» ហេប្យុល
.......
[ Morning ✨]
ផ្ទះដែរធ្លាប់តែស្ងាត់ពេលនេះអ៊ូរអរសម្បើមណាស់ កុះករដូចធ្វើពិធីអ្វីទៅហើយ តែតាមពិតមកពីគ្រួសារពួកគេទាំងពីរនៅជុំគ្នាសោះ ។ ខាងប្រុសៗគេក៏ទៅអង្គុយនិយាយគ្នាលេងនៅឯបន្ទប់ទទួលភ្ញៀវ ឯស្រីៗក៏ឈរចម្អិនម្ហូបនៅឯផ្ទះបាយដើម្បីធ្វើអាហារពេលព្រឹកញ៉ំាជុំគ្នា។
«អ្នកទាំងអស់គ្នានៅលេងទីនេះយូរដែរទេ?»ហេប្យុលក៏សួរទៅអនាគតបងថ្លៃនិងប្អូនថ្លៃស្រីដែរនៅឈរជាមួយ ព្រោះនៅគ្នាច្រើនបែបនេះក៏សប្បាយណាស់។
«ពួកយើងទៅវិញនៅពេលញ៉ំាអាហារពេលព្រឹក
នេះចប់ហើយ ។ កូនៗនៅផ្ទះទុកអោយម៉ែដោះជាអ្នកមើល មានទាំងតូចទាំងធំ អ៊ីលក៏ជិតទៅកូរ៉េហើយយើងចាំជួបគ្នានៅទីនោះចុះ»ស៊ូឈីន«អូ! លឿនណាស់ខ្ញុំស្មានថានៅសម្រាកលេងប៉ុន្មានថ្ងៃ»ហេប្យុល
«ពេលបងនិងបងថ្លៃទៅវិញ ចាំយើងចេញទៅដើរលេងជាមួយគ្នាម្ដងទៀត មិនបាច់យកប្រុសៗទៅជាមួយទេ»យូរីក៏ជាអ្នកបបួលស្រីៗគ្នាឯងអោយជ្រួលជ្រើម ឯម៉ាក់របស់ហេប្យុលក៏មិនបានលូកមាត់និងរឿងរបស់ក្មេងៗនោះទេ។
«ល្អណាស់ សម្រេចបែបនិងហើយ។ ខានដើរលេងតែគ្នាស្រីៗយូរណាស់ហើយ ចុះបងលីយ៉ាមានពេលទំនេរដែរទេ?» គ្រីសស៊ី
«គ្រាន់តែប្រាប់ថ្ងៃខ្ញុំទុកមុនមកខ្ញុំនិងរកឱកាសចូលរួមអោយបាន»លីយ៉ា
«ល្អណាស់ តោះម្ហូបឆ្អិនហើយហៅគ្រប់គ្នាមកញ៉ំាមក» ស៊ូឈីន
«ចាំខ្ញុំជាអ្នកទៅហៅ»ហាយ៉ុន
«មិនបាច់ទេទុកអោយអ៊ំវិញណា» អ្នកស្រីឆាយ៉ុលក៏មិនរងចាំយូរដើរចេញទៅរកអ្នកដែរអង្គុយពិភ្សារគ្នាមិនចាញ់ខាងស្រីៗប៉ុន្មាននោះទេ មើលទៅជាប់មាត់ល្អណាស់។
«រំខានដែរទេ? ម្ហូបឆ្អិនអស់ហើយឆាប់ទៅញ៉ំាទៅ» ម៉ាក់ហេប្យុលក៏មកកាត់ចង្វាក់បន្តិចតែពួកគេក៏មិនបន្តរការសន្ទនានោះទេ នាំគ្នារហ័សក្រោកទៅរកតុបាយតែម្ដង ខ្លាចប្រពន្ធចេញមកអូសករបើទៅយូរពេក។

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????36
Start from the beginning