抖阴社区

                                    

«មានរ៉ូបពិសេសមួយទើបតែចូលមកហាងកាលពីព្រឹកមិញ ធានាថាអគ្គនាយកជុងនិងអ្នកនាងពេញចិត្ត តើចង់អោយយើងយកមកជាមួយរ៉ូបផ្សេងទៀតដែរទេ?» បុគ្គលិកសួរទាំងឱនលំទោនព្រោះជាអតិថិជនពិសេស ហាងនាងមានអតិថិជនអ្នកមានលំដាប់ខ្ពស់ច្រើនក៏ដោយសារតែ សេដ្ឋីលំដាប់ទី1ដូចជាពួកគេនាំគ្នាមករកហាងនេះឯង ។

«មិនបាច់យកមកច្រើនទេ យកតែរ៉ូបដៃស្អាតហើយថ្លៃដាច់គេនៅទីនេះមកគឺបានហើយ » ហូស៊ុក ថាហើយបុគ្គលិកក៏នាំគ្នាចេញទៅរៀបចំមកអោយគេមើលឯហេប្យុលក៏រអ៊ូដាក់គេបន្តិច។

«តាមពិតទៅរ៉ូបពាក់តែមួយដងទេ បងមិនបាច់ចំណាយលុយច្រើនលើរឿងបែបនេះ» ហេប្យុល

«អូនដឹងថាបងចាំថ្ងៃនេះយូរប៉ុណ្ណាទេ? អូនជាកូនក្រមុំរបស់បងម្នាក់គត់ បើគ្រាន់តែរ៉ូបតម្លៃថ្លៃចំណាយអោយអូនមិនបាន ហើយបងរកលុយមកទុកធ្វើអី?» ហូស៊ុក បែកមុខទៅរកអ្នកជាអនាគតកូនក្រមុំ គេគ្រាន់តែមិនចងអោយនាងបារម្ភច្រើន ទោះនាងចង់ចាយដល់ថ្ងៃស្លាប់ជាមួយគេក៏ចាយមិនអស់ដែរ ។

«អូនគ្រាន់តែស្ដាយ» ហេប្យុល

«អញ្ចឹងចាប់ពីថ្ងៃនេះទៅ រៀនទម្លាប់អោយហើយទៅ រឿងចាយលុយអូនជាអ្នកចាយបងជាអ្នករក អូនចង់ធ្វើអី យកលុយទៅណាក៏យកទៅអោយតែអូនសប្បាយចិត្ត យល់ដែរទេ? គេថាលុយមិនអាចទិញសុភមង្គលបានទេតែបងជាអ្នកអោយអូនគ្រប់យ៉ាងហើយ អូនក៏ត្រូវតែទទួល» ហូស៊ុក

«ហឹមម ប្រហែលមកពីអូនមិនទម្លាប់» ហេប្យុលបញ្ចប់ប្រយោគភ្លាម រ៉ូបកូនក្រមុំនៅលើមារ៉ាកាំងក៏ត្រូវគេអូសចូលមកជាមួយនិងបុគ្គលិកដែរជួយលើកជាយរ៉ូបប៉ុន្មានអ្នក ។ ឃើញភ្លាមនាងក៏ស្រឡាញ់ភ្លែត នេះជារ៉ូបសម្រាប់ទេពអប្សរឬ?ទើបធ្វើមកស្អាតដល់ថ្នាក់នេះ។

«នេះជារ៉ូបលំដាប់ទី1នៅទីនេះហើយ ធានាថាគ្មានអ្នកពាក់ដូច» បុគ្គលិក

«យ៉ាងមិចដែរអូនស្រឡាញ់ដែរទេ?» ហូស៊ុកនាំនាងអោយក្រោកឈរហើយដើរទៅពិនិត្យមើលរ៉ូបដែរនៅចំពោះមុខ ទោះមិនទាន់នៅលើខ្លួននាងតែគេស្រមៃមិនចេញទេថានាងនិងស្រស់ស្អាតដល់កម្រិតណាបើបានពាក់រ៉ូបនេះ។

?????????????????????????????5Where stories live. Discover now