«ស្អាតខ្លាំងណាស់» ហេប្យុល
«អញ្ចឹងក៏យកមួយនេះចុះ អូនទៅល៎មើលទៅ» ហូស៊ុក
«អត់ទេ បងមើលពេលនេះមិចនិងសប្បាយ ចាំថ្ងៃការចាំមើលអូនពាក់តែម្ដងទៅ គ្រាន់តែកត់លេខដើមដៃត្រកៀកនិងដងខ្លួនខ្ញុំទុកដើម្បីសារ៉េទៅក៏អូខេហើយ» ហេប្យុល ក៏មានគំនិតល្អ បើគេឃើញនាងពាក់នៅថ្ងៃនេះថ្ងៃរៀបការអស់សប្បាយហើយ។
«ហាសហាគំនិតល្អណាស់ បែបនេះក៏បាន» ហូស៊ុកក៏សើចសប្បាយចិត្ត លើកដៃទៅញីសក់របស់តិចៗមុននិងងសកមកប្រាប់បុគ្គលិក ហើយពេលទូរទាត់ប្រាក់សុទ្ធនិងវាស់រាងដងខ្លួនហើយ ពួកគេក៏បន្តរដំណើរទៅរកហាងពេជ្យរបស់ថេយ៉ុង។
[ KTH company ]
តុក តុក តុក
«ចូលមក»
សម្លេងម្ចាស់ក្រុមហ៊ុនបន្លឺពីខាងក្នុងទាំងមិនដឹងថាជាអ្នកណាតែពេលវត្តមានអ្នកទាំងពីរដើរចូលទៅគេក៏រហ័សស្វាគមន៍និងទុកឯកសារមួយឡែក។
«មកលឿនជាងការគិតទៅទៀត» ថេយ៉ុង
«ក៏ប្រញ៉ាប់ ឆាប់វាស់អីក៏វាស់ទៅយើងត្រូវទៅកន្លែងផ្សេងបន្តរ»ហូស៊ុក
«បង្ខំណាស់តិចអោយធ្វើខ្លួនឯង បងថ្លៃមកអង្គុយខាងនេះមក» ថេយ៉ុងរអ៊ូរដាក់អ្នកបង្ខំគេតិចៗ សឹមងាកមករកនាងតូចវិញទើបនាងដើរមកដាក់គូទអង្គុយតាម ហើយគេក៏រហ័សធ្វើការងាររបស់ខ្លួនព្រោះមានការងារផ្សេងទៀតនៅរងចាំ ឯហូស៊ុកក៏បន្ទានឭទើបចំណាយពេលមិនយូរទេ ។
«អរគុណណាស់រំខានប្អូនថ្លៃហើយ» ហេប្យុលរាងរអៀសមាត់បន្តិចព្រោះមិនទម្លាប់និងហៅគេថាប្អូនថ្លៃតែព្រោះហូស៊ុកប្រាប់អោយហៅហើយណាគ្រាប់គ្នាក៏ហៅនាងបែបនេះ។
«បាទមិនអីទេ រីករាយណាស់» ថេយ៉ុង
«យើងទៅវិញហើយអញ្ចឹង ខាងនេះពឹងទៅលើឯងហើយ» ហូស៊ុកគោះស្មារអ្នកកម្លោះបន្តិចព្រោះគេក៏វាស់រង្វង់ដៃដែរដោយសារធ្វើចញ្ចៀនគូរមួយមុខទៀត ។
«កុំបារម្ភអីគ្រប់យ៉ាងនិងរៀបរយ» ថេយ៉ុងញញឹមដាក់អ្នកទាំងពីរស្របពេលពួកគេនាំគ្នាចេញទៅវិញល្មម ទើបងាកមកធ្វើឯកសារខ្លួនបន្តរ ។

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????????
Start from the beginning