————-
1អាទិត្យកន្លងផុតទៅ🌷✨ឆាប់ៗលឿនៗ ធ្មិចបើកក៏ដល់ថ្ងៃពិធី ។ នេះមិនមែនលឿនធម្មតាគេគឺលឿនដូចព្យុះថ្នាក់ពួកគេក៏ស្ទើរតែត្រៀមខ្លួនមិនទាន់ ។ ហូស៊ុកនិងហេប្យុលរៀបចំខ្លួនរួចរាល់រងចាំតែពិធីចាប់ផ្ដើម កូនកម្លោះក៏នៅទទួលភ្ញៀវ កូនក្រមុំក៏នៅបន្ទប៊តែងខ្លួនរងចាំអោយដល់ពេលវេលា ។ ដៃនាងញ័រអស់ហើយព្រោះភ័យផងនិងអរផង ៖
«ថ្ងៃនេះកូនម៉ាក់ស្អាតបំផុតហើយ»
«ម៉ាក់ក៏ស្អាតណាស់ដែរ» ហេប្យុល
«ទើបតែថ្ងៃមុនសោះ ថ្ងៃនេះក៏ក្លាយជាភរិយាគេហើយណាកូន» អ្នកស្រីឆាយ៉ុល
«អ្ហឹមម ពេលវេលាដើរលឿនណាស់កូនខ្លួនឯងក៏ត្រៀមខ្លួនមិនចង់ទាន់» ហេប្យុល
« ម៉ោះដល់ម៉ោងចូលពិធីឲឥឡូវហើយកូនត្រៀមខ្លួន
រួចឬនៅ?»«ចាស រួចហើយ» ហេប្យុល
តុក តុក តុក
ក្រាកកក—
«រួចរាល់ហើយមែនទេកូន?» ប៉ារបស់នាងក៏មករកនាងបន្ទាប់មុននិងដើរមកឱបនាងយ៉ាងណែន គាត់មិនគិតទេណាថានាងនិងស្រស់ស្អាតដូចទេពសប្សរដល់ថ្នាក់នេះក្រោយស្លៀកឈុតរៀបការនេះហើយ។
«ចាស ប៉ា » ហេប្យុល
«អញ្ចឹងតោះយើងចូលទៅ ពិធីចាប់ផ្ដើមហើយ» ប៉ារបស់នាងលើកដៃជារង្វង់ដើម្បីអោយនាងស៊កចូលមុននិងបណ្ដើរនាងចេញពីទីនេះទៅ ម៉ាក់របស់នាងក៏ចូលទៅក្នុងពិធីតាមផ្លូវក្រោយ ឯនាងនិងប៉ាក៏ដឹកដៃគ្នាទៅរកខ្លោងទ្វារធំ ។
«កូនក្រមុំរួចហើយមែនទេ?» បុគ្គិលប្រុសពីរអ្នកដែរឈរចាំបើកខ្លោងទ្វារធំក៏សួរឡើង ហើយនាងក៏ងក់ក្បាលជាសញ្ញាឆ្លើយតប ។
ក្រាកកក~~~
ភ្លើងពណ៍, ផ្កាស្រស់, ផ្សែងនៅលើឥដ្ឋដែរដូចជាពពក ក៏បង្ហាញឡើងនៅមុខនាង គ្រប់យ៉ាងក្នុងពិធីប្រៀបដូចជាឋានសួគ៍ នាងស្ទើរមិនជឿនិងភ្នែកថាពេលរៀបរួចកន្លែងល្វឹងល្វើយបែរជាប្រែក្លាយជាឋានសួគ៍គូរអោយចង់រស់នៅ នាងដើរចូលទៅក្នុងជាមួយរ៉ូបវែងអន្លាយ មានពន្លឺអង្កាំចាំងភ្លឺផ្លេកជាមួយស្បែកសរខ្ចីមដ្ឋរលោងរបស់នាង ហើយច្បាស់ណាស់ថ្ងៃនេះនាងជាតួរឯក ជាតួរទេពអប្សរដែរនិងមករៀបការជាមួយនិងទេវបុត្យដែរកំពុងឈរមើលមកនាងឡើងភ្លឹកស្ទើរភ្លេចដកដង្ហើមទៅហើយ។

YOU ARE READING
?????????????????????????????5
Fanfiction???????????????? ??????????? ??????? ??????????????????? ?????????????????????? ????????????????????????????????????????? ????????????????? ????????????????????????????????? ????????????????????????????????????? ???????? ????????????? ?????????????...
?????????
Start from the beginning