抖阴社区

                                    

     មានបងប្អូនច្រើនក៏សប្បាយ ជួយទុកធុរៈគ្នា ស្មោះស្ម័គ្រ និងស្រឡាញ់គ្នាបែបនេះរឿងអីដែរជីវិតមិនស្រស់បំព្រង?
.

......

[ផ្ទះវីឡា]

      ក្រោយពីរយៈពេល18ម៉ោង ។ 18ម៉ោងដែរនាងឈររហូតស្ទើរតែមិនបានអង្គុយសោះ ជាមួយនិងរ៉ូបធ្ងន់កណ្ដុកនិងក្រាស់ខ្មឹកមួយនេះពេលនេះនាងបានមកដាក់ខ្លួននៅលើពូកគេងហើយ ។ នាងនិងហូស៊ុកក៏ស្រវឹងស្រឿងៗ ព្រោះផឹកមិនច្រើនដូចអ្នកផ្សេងទេ នៅចាំឈរទទួលភ្ញៀវចេញចូលទម្រាំតែចប់ក៏ម៉ោងជិតមួយ ។

«ហឹមមម ទីបំផុតមានថ្ងៃនេះហើយ» ហូស៊ុកហក់ឡើងមកលើពូកឱបអ្នកដែរសង្ងំគេងនៅលើនោះទាំងមិនទាន់ផ្លាស់រ៉ូបនិងដោះគ្រឿងអលង្ការនៅលើខ្លួនចេញ តែគេរងចាំឱកាសនិយាយពីពាក្យក្នុងចិត្តគេមកយូរហើយ។

«ហឹមម អស្ចារ្យណាស់ ! ថ្ងៃនេះអស្ចារ្យបំផុតហើយ» ហេប្យុលបើកភ្នែកងាកមកសម្លឹងមើលគេជាមួយកែវភ្នែកភ្លឺថ្លា នាងសែនរំភើប ក៏ទប់ទឹកភ្នែកមកយូរហើយ តែពេលនេះយំលែងចេញហើយ។

«យើងនិងបង្កើតគ្រួសារកក់ក្ដៅមួយជាមួយគ្នា »

«អរគុណបងណាស់ អរគុណដែរមិនទៅណាចោលអូន»ហេប្យុលងើបអង្គុយអោយស្រួលបួលវិញទើបគេងើបមកអង្គុយតាម ហើយកែវភ្នែកពួកគេក៏ព្យាយាមថតសកម្មភាពគ្រប់យ៉ាងនៅថ្ងៃនេះទុកជាការចងចាំ ជាថ្ងៃដែរស្លាប់ក៏មិនត្រូវបំភ្លេចដែរ។

« បងគ្មានថ្ងៃប្រែចិត្ត គ្មានថ្ងៃគិតចង់ចេញទៅណា ព្រោះអូនជាម្ចាស់ចញ្ចៀនគូរស្នេហ៍របស់បង មានតែអូនទេដែរមានសិទ្ធពាក់វា ចាប់ពីថ្ងៃនេះទៅយើងក្លាយជាប្ដីប្រពន្ធនិងគ្នាស្របច្បាប់ហើយ គ្មានអ្វីគួរអោយបារម្ភទៀតទេ» ហូស៊ុកនិយាយទាំងសប្បាយចិត្ត អ្នកណាមិនដឹងថាគេចង់មានគ្រួសារពេញលេញនិងគេប៉ុណ្ណា? ឃើញបងប្អូនគេមានក្ដីសុខគេក៏ចង់មានដូចគ្នា។ ពេលនេះបំណងគេបានសម្រេចហើយ  គេមានគ្រប់យ៉ាងហើយមិនថាមនុស្សដែរខ្លួនស្រឡាញ់ ,ក្ដីសុខ ,មាសប្រាក់។

?????????????????????????????5Where stories live. Discover now