抖阴社区

                                    

«អូនស្រឡាញ់បង»

«បងក៏ស្រឡាញ់អូនដូចគ្នា» ហូស៊ុកតប សឹមឱនទៅថើបថ្ងាសនាងមួយដងកហើមវែងស្រូបចូលទៅក្នុងពោះ ។ គេសែនស្រឡាញ់ សែនថ្នាក់ថ្នម បើអាចគេចង់តែលេវនាងចូលទៅក្នុងពោះទេ ។

« អ្ហឹមមម»

«កើតអី?» ហេប្យុលស្រាប់តែសួរឡើងព្រោះនៅសុខៗទឹកមុខដែរមានក្ដីសុខអម្បិញមិញប្រែជាប្ដូរមកជ្រួញចញ្ចើម ធ្វើមុខជូរហួញដូចកើតអ្វីទើបនាងសួរ ។

«ប្រហែលមកពី.... អ្ហឹកក»

«អ៊ួកកក អ៊ួកកកកក អ៊ួកកកក» រាងក្រាស់រត់មកបន្ទប់ទឹកស្ទើរមិនទាន់ នេះកើតអីសុខៗមកក្អួតបែបនេះ? បើផឹកស្រាក៏មិនសមដែរ នេះគេផឹកតិចតួចមិនដល់ថ្នាក់ក្អួតចង្អោរទេ សុខៗស្រាប់តែមានអារម្មណ៍ថាវិលមុខ ឈឺក្បាល ភ្លាមៗ ។

«កើតអី? ទៅពេទ្យឬអត់?មិចក៏ក្អួតបែបនេះ» ហេប្យុល

«មិនអីទេ មូជទឹកហើយប្រហែលស្រឡះខ្លួន»ហូស៊ុករារដៃបដិសេដ ថ្ងៃការដំបូងចង់គេអោយទៅពេទ្យទាំងយប់អញ្ចឹងឬ?

«អញ្ចឹងក៏ឆាប់ដោះសម្លៀកបំពាក់មូជទឹកទៅ។ »ហេប្យុល

«អូនគិតដូចបងឬអត់?» ហូស៊ុកលប់មុខហើយក៏បែរខ្លួនមករកនាងវិញ ថែមទាំងលើកដៃស្រាក់ចង្កេះនាងជាប់ ធ្វើអោយនាងកាន់តែឆ្ងល់ឡើងមួយកម្រិតទៀត។

«បងគិតអី?»

«អូនមានមកខែដែរទេ? » ហូស៊ុក

«ហេតុអីក៏សួរបែបនេះ..ឬមួយក៏...» ហេប្យុលបើកភ្នែកធំៗ ក៏គិតថាខ្លួនមិនទាន់មករដូវទេ យឺតប៉ុន្មានអាទិត្យហើយឬមួយពួកគេ...

«មានកូន? បងកំពុងគិតថាយើងមានកូន?» ហេប្យុល

«មែនហើយ! ឬមិនមែន? កាលជីមីនក៏ចាញ់កូនជំនួសប្រពន្ធអាការៈគេបែបនេះ » ហូស៊ុក

«ស្អែកទៅពិនិត្យទៅ ឬយើងមានកូនពិតមែន? អូនកំពុងមានកូនពិតមែន?» ហេប្យុលលោតតិចៗទាំងរំភើប ទោះមិនទាន់ពិនិត្យតែអាក្ការៈបែបនេះពេលកត់សម្គាល់នាងអាចនិយាយបានថាមានហើយ អ្នកដែរមានកូនសុទ្ធតែជួបបែបនេះ។

?????????????????????????????5Where stories live. Discover now