" អ៊ូ ...ចេះនិយាយដែលហ៎ យើងស្មានតែឯងគ ហើយតាស ឃើញមិនមាត់ៗ "
" ឯង .... "
" យ៉ាងមិច "
" ហឹស .... "
" ហាសហា ...អេ៎ ...ខឹងយើងឡើងមុខក្រហមហើយនៀក "
" ប្រើសំនួនពាក្យរបស់ឯងឲ្យត្រឹមត្រូវផង ថាមិនត្រូវឯងអាយុប្អូនយើងទេ "
" យើងអាយុ 19ឆ្នាំហើយ មិច "
" យើង 21ហើយ ចឹងដឹងហើយមែនទេថាគួរហៅយើងថាមិច "
" ហឹម យើ ...ខ្ញុំដឹងហើយ " ភ្លាមៗជុងគុកត្រូវក្រលាស់ពាក្យវិញ ព្រោះតែក្រសែភ្នែកពិឃាតកំពុងតែសម្លឹងមកកាន់គេបែបដាក់កំហិត . មិនបានទេនៅជិតអាបុិនេះយូរៗទៅជះចំហាយ ឃោរឃៅខ្លាំងណាស់រំលងពីមួយនាទីទៅមួយនាទី ម៉ោងរៀនក៏កន្លងផុសទៅរហូតដល់ពេលចេញលេងគ្រាន់តែឮសម្លេងកណ្ដឹងបន្លឺឡើងភ្លាម សិស្សានុសិស្សទាំងអស់នាំគ្នាក្រោកឈរទះដៃស្រែកហ៊ូពេញថ្នាក់សប្បាយចិត្តគ្រប់គ្នា . មិនយូរប៉ុន្មានសិស្សទាំងអស់នាំគ្នាចេញទៅក្រៅញុាំអាហារពេលព្រឹកអស់នៅឡើយតែយ៉ុនហ្គី និងជុងគុកដែលនៅក្នុងថ្នាក់តែពីរនាក់
" អេ៎ ... មិនទៅញុាំអីនិងគេទេហេស "
" ..... "
" ឫកម្ល៉េះខំសួរប៉ុណ្ណឹងហើយនៅមិនឆ្លើយទៀត "
" មិនយល់ថាអ្នកណាឈ្មោះអេ៎ នោះទេ "
" នេះ ...ហឺយ បងមិនទៅញុាំអីនិងគេទេហេស "
" មិនចង់ខ្ចិល "
" មនុស្សអីខ្ចិលសូម្បីញុាំបាយ "
" ទើស ... "
" មិនបានទើសទេ "
" បើមិនទើសទេ បិទចំពុះឯងទៅ យើងត្រូវការសមាធិ ដេក "" ស្អីគេ ... " ស្ដាប់ហើយហួសចិត្តថែមទាំងគួរឲ្យអស់សំណើចទៀត ត្រូវការសមាធិដេក លោកអើយទើបតែជួបមួយនិងទេ
" ប្រាប់ថាឲ្យស្ងាត់មាត់ " ជុងគុកលែងមាត់លែងហារស្ដីអ្វីទាំងអស់ក្រៅពីអង្គុយសម្លក់ហើយយកដៃច្រល រកវៃអ្នកកំពុងតែក្រាបក្បាលនិងតុនោះស្ងាត់ៗ មនុស្សស្អីគួរឲ្យស្អប់ថ្នាក់នេះ+ល្ងាច
ម៉ោង5កន្លះល្ងាចសិស្សសាលាទាំងអស់បានចេញទៅស្ងាត់សាលាអស់ទៅហើយនៅឡើយតែជុងគុក ដែលឈរ រេរ៉ មុខសាលាម្នាក់ឯងទាំងទឹកមុខស្អុយប៉ែ . ព្រោះតែគេឈរចាំកន្លះម៉ោងទៅហើយអ្នកបើកឡានរបស់គេមិនទាន់មកដល់ទៀត . ឃើញគេមករៀនសាលានេះដោយសារអាហាររូបករណ៍ កុំច្រឡំថាគេជាកូនអ្នកក្រីក្រអីទៅ គិតខុសហើយ ប៉ាម៉ាក់របស់ជុងគុកជា ម្ចាស់ចម្ការផ្លែឈើរាប់សិបហិចតា និងជាម្ចាស់រោងចក្រផលិតទឹកផ្លែឈើថែមទៀតផង .

YOU ARE READING
?????????????????? (???)
Short Story????????????????????????????????????? ????????????????3?????????????????????? Jk : top ,bttm Tae : Bttm Suga : Top
????????
Start from the beginning