" អឹក ថេយ៍លែងបងមីនទៅ " បន្ទាប់ពីតស៊ូជាមួយជាមួយកូនចៅរបស់ថេយ៉ុងអស់រយៈពេលមួយសន្ទុះជុងគុកគេទប់ទល់មិនឈ្នះឡើយ ដោយសារតែគ្នីគ្នារបស់ថេយ៉ុងមានច្រើនខុសពីជុងគុកមានតែម្នាក់ ចំណែកជីមីនត្រូវថេយ៉ុងចាប់ជាប់ . ក្រោយមកទាំង
ជុងគុកនិងជីមីន ត្រូវបានថេយ៉ុងនាំត្រឡប់មកវិញ" ថេយ៉ុង យើងសុំទោស យើងគ្រាន់តែអាណិតគេ "
" អាណិតគេ ចុះឯងមិនអាណិតយើងដែរបាត់បង់ប្អូនស្រីទេឬ " ថេយ៉ុងគំហគទៅកាន់
ជីមីនវិញធ្វើឲ្យជីមីនគេភ័យញ័រខ្លួនទទ្រឺត គេមិនរឹងមាំអង់អាចដូចជាថេយ៉ុងឡើយ
" ថេយ៍សាគ្រាន់តែបាត់ខ្លួនមិនមានដំណឹង មិនមែនស្លាប់ឯណា មុននិងចាប់ជុងគុកមកសងសឹក ឯងមិនដឹងចរិកប្អូនស្រីឯងទេឬ "
" ប្អូនស្រីយើងយ៉ាងមិច "
" ចិត្តរាយមាយ " ផាច់
" ឯងហ៊ានទះយើង " ជីមីនពោលឡើងទាំងរលីងរលោង គេស្គាល់គ្នាជាមួយថេយ៉ុងតាំងពីតូចក្រូចឆ្មារ ថេយ៉ុងមិនដែលមានសម្ដីតូចសម្ដីធំដាក់គេឡើយ ហើយសូម្បីតែប្រើដៃប្រើជើងដាក់គេ តែថ្ងៃនេះ ថេយ៉ុងធ្វើឲ្យគេខូចចិត្តខ្លាំងណាស់" មែនហើយ ឯងថ្លើមធំណាស់ហ៊ានថាឲ្យប្អូនស្រីរបស់យើង "
" រៀនទទួលស្គាល់ការពិតទៅថេយ៉ុងគ្មានអ្នកណាស្គាល់ច្បាស់ពីចរិកប្អូនស្រីឯងច្បាស់ជាងយើងនិងខ្លួនឯងផ្ទាល់ទេ ហឹកៗ ដោះលែងជុងគុកទៅក្មេងម្នាក់នេះមិនដឹងអីទេ "
" មានហេតុផលអី ដរាបណាប្អូនស្រីយើងមិនទាន់បង្ហាញខ្លួនគេនៅតែជាឧបករណ៍សងសឹករបស់យើងជានិច្ច "
" ឯងអាត្មានិយមណាស់ថេយ៍ "" ឈប់ បានហើយ បងមីនមិនបាច់និយាយអ្វីទេ និយាយទៅក៏គ្មានប្រយោជន៍ឲ្យគេធ្វើអីធ្វើចុះ " អស់កម្លាំងរលីងពីខ្លួន ទាំងកាយទាំងចិត្តកន្លងមកគេផ្ដល់ឲ្យថេយ៉ុងអស់ពីចិត្តចុង
ក្រោយបានត្រឹមជាឧបករណ៍រំសាយកំហឹងប៉ុណ្ណោះ
" ត្រូវហើយព្រោះឯងវាគ្មានសិទ្ធតវ៉ា "
" ហឹសៗ " ជុងគុក" ហើយឯងជីមីន មកនេះ យើងនិងដាក់ទោសឯងដែលហ៊ាននាំគេរត់ " ថាហើយថេយ៉ុងអូសដៃជីមីនឡើងទៅខាងលើ ជុងគុកវិញក៏ប្រឹងរើបម្រាស់ពីដៃកូនចៅថេយ៉ុងដើម្បីរត់ទៅជួយ
ជីមីនផងដែរ ប៉ុន្តែគេគ្មានកម្លាំងដើម្បីរួចផុតពីដៃរបស់កូនចៅថេយ៉ុងឡើយ ព្រោះត្រូវកូនចៅថេយ៉ុងវៃឡើងទ្រោមទៅហើយ
" ដោះលែងគេទៅ " ព្រូស អឹក
" ថេយ៍ កុំធ្វើអីបងមីនណាចង់កាប់សម្លាប់ធ្វើលើខ្ញុំចុះ ខ្ញុំជាអ្នកបញ្ចុះបញ្ចូលបងមីនឲ្យគាត់នាំខ្ញុំរស់ " មាត់និយាយជំហានជើងប្រឹងបោះឡើងកាំជណ្ដើរទៅរកថេយ៉ុងនិងជីមីន ទាំងញ័រទន់ជើងឈានមិនចង់ទៅមុខតែខំប្រឹងតស៊ូទៅទាំងត្រដរ

YOU ARE READING
?????????????????? (???)
Short Story????????????????????????????????????? ????????????????3?????????????????????? Jk : top ,bttm Tae : Bttm Suga : Top