抖阴社区

???5 .??????????

1.6K 130 27
                                    

" ជុងគុក " ថេយ៉ុង & យ៉ុនហ្គី គ្រាន់តែដល់ម៉ោងសម្រាកភ្លាម មិនបាន5នាទី
ផងយ៉ុនហ្គីនិងថេយ៉ុងដើរមកវិញព្រមគ្នាជាមួយនិងរបស់ញុាំហុចឲ្យជុងគុកស្មើរគ្នាធ្វើឲ្យពួកគេទាំងពីរងាកខ្វាច់សម្លក់គ្នា ចង់អាសាច់ហុចឈាមគ្នាម្ខាងៗ
" ហើយអ្នកទាំងពីរទិញមកធ្វើអីច្រើនម្ល៉េះ "

" បងទិញឲ្យឯងញុាំនិងហើយ " ស៊ូហ្គា
" យើងចេះទិញឲ្យសង្សារយើងញុាំហើយមិនបាច់ឯងចេះមកខ្វល់ទេ " ថេយ៉ុងកញ្ឆក់នំនិងទឹកដោះគោចេញពីដៃស៊ូហ្គាយកទៅទុកម្ខាងហើយយករបស់ខ្លួនឲ្យទៅជុងគុកជំនួសវិញ .ចំណែកអ្នកដែលអង្គុយធ្វើមុខស្លេស្លឺមើលគេកំពុងប្រកាសសង្រ្គាមនិងគ្នាវិញកំពុងតែធ្វើមុខភ័យៗខ្លាចថានិងផ្ទុះពិតមែន បើម្នាក់ៗមិនមិនចាញ់គ្នារៀងខ្លួន

" ហូយ៎ ថេយ៉ុង ស៊ូហ្គាហ្យុង ល្មមៗបានហើយ ឲ្យមកនេះមកខ្ញុំញុាំទាំងអស់ " ជុងគុកទាញយករបស់របរមកញុាំ ទឹកដោះគោវិញផឹកម្ដងពីរកំប៉ុង ពីររសជាតិចូលគ្នារបស់ស៊ូហ្គាផងថេយ៉ុងផងនំក៏ដូចគ្នាដាក់មួយម៉ាត់ម្នាក់ បើហ៊ានតែអត់មួយផ្អើលឥឡូវហើយ .
" ពេញចិត្តឬនៅទាំងពីរនាក់ហ្នឹង "

" ពេញចិត្តណាស់ សឺត " ថេយ៉ុងថើបថ្ពាល់ជុងគុកមួយខ្សឺតឆ្លៀតញាក់ចិញ្ចើមឌឺស៊ូហ្គាមិនឲ្យជុងគុកដឹងទៀត
" ផ្ញើទុកសិនចុះឯង " ស៊ូហ្គានាយលួចសម្លក់ថេយ៉ុងយូរៗម្ដងព្រមទាំងពោលពាក្យក្នុងចិត្ត ខ្នក់ខ្នាញ់ថេយ៉ុងសម្បើមណាស់ចង់តែធាក់ទម្លាក់កៅអីទេតើ .

" ហឺយ អ្នកទាំងពីរបានហើយ ជួយគ្នាធ្វើ កិច្ចការម៉ោងក្រោយលោកគ្រូប្រមូលហើយ " ម៉ោងនេះគេមិនរៀនទេតែលោកគ្រូរបស់ពួកគេបានដាក់កិច្ចការស្រាវជ្រាវឲ្យពួកគេធ្វើ
ជាក្រុមៗដោយសារតែគាត់មានការជាប់ប្រជុំ ម៉ោងក្រោយទើបរៀន ទើបពួកគេសម្ងំមកធ្វើកិច្ចការក្នុងបណ្ណាល័យ

" Okey "
ទម្រាំតែធ្វើកិច្ចការរួចជុងគុកវិលមុខសឹងស្លាប់ទៅហើយ ថេយ៉ុងនិងស៊ូហ្គាខាំគ្នាមិនឈប់ បើមិនលួចធាក់គ្នាទេក៏លួចក្ដិចគ្នាដែរ ហួយចង់តែបោកក្បាលនិងតុនិងទេលោកអើយ ធ្វើអាជ្ញាកណ្ដាលឲ្យពីរនាក់នេះពិតជាហត់មែន ដូចកូនក្មេងមិនខុស .

?????????????????? (???)Where stories live. Discover now