抖阴社区

???29. ????? ?????? ?

1.6K 72 10
                                    

" ខ្ញុំមានប្ដីហើយ "
" ហាសហា ... ខ្ញុំដឹងថាជុងគុកគ្រាន់តែនិយាយលេងទេមែនទេ " ជីវ៉ុន ប្រឹងសើចទាំងមិនសម ដំបូងនាងរៀងគាំងបន្ដិចដែរ ព្រោះបើពិតមែននាងញ៉ែប៉ះចំប្រពន្ធគេហើយព្រះអើយ តែថារូបរាងជុងគុកក៏មិនទៅអន់ដែរ កម្ពស់ក៏បាន មុខមាត់ក៏សង្ហា រាងកាយក៏មាំទាំ មិនសមមានប្ដីទេ
" តាមចិត្តនាងទេ "

ងឺត

ឃើញគេញ៉ែប្រពន្ធគេភ្លាមអីឡូវប្ដីគេមកដល់ល្មម ,
ជីវ៉ុនជ្រួញចិញ្ចើមឆ្ងល់ក្រោយឃើញឡានសារីទំនើប Lamborghini ពណ៍ខ្មៅរលើបរលោងឈប់ងក់នៅមុខនាងនិងជុងគុក
" ប្ដីខ្ញុំមកហើយ " ជុងគុកបួចមាត់ដាក់នាក់នៅក្នុងឡាន មិនបាច់ប្រាប់ក៏ដឹងថាស៊ូហ្គាដែរ ស្លាកលេខត្រកូលមីនប៉ុណ្ណាប៉ុណ្ណី មិនដឹងជានឹកឃើញអីទើបជិះឡាននេះមកទេ តាមធម្មតាគេជិះតែ BMW ដោយមានឌីនជាអ្នកបើកមកសោះ មិនបានទេប្ដីចាស់គេចង់ស្ទាវដូចក្មេងហើយ ( ប្ដីទើបអាយុ22ថាប្ដីចាស់ )

" ប្ដីសម្លាញ់នឹកណាស់ សឺតៗ  "
" គូ អូនក្ដៅខ្លួនមែនទេ " ស៊ូហ្គាយកដៃស្ទាបថ្ងាសជុងគុកទាំងងឿងឆ្ងល់ដូចជាចម្លែកខុសធម្មតា
" ហ្យុង ... មានគេចង់ញ៉ែខ្ញុំ "
" អ្នកណា ... "
" គឺនាង ... "
" ជីវ៉ុន ... " កុំប្រាប់ណាថាអ្នកដែលចង់ញ៉ែប្រពន្ធគេជា ....
" លោកតា .... " លេងសើចពេកហើយជីវ៉ុនសឹងដួលបាស់ផ្ញារថយក្រោយ កុំប្រាប់ថាគេញ៉េប៉ះចំប្រពន្ធតាគេ

" លោកតា ហ្យុងមិចក៏នាងហៅបងថាតា ហឹសៗ " អួយ៎ចង់តែសើចឲ្យរហែកមាត់ទេ គេគ្រាន់តែលរប្ដីថាជាតាចាស់លេងៗសោះអីឡូវមានក្មេងអាយុ
ស្របាលៗខ្លួនហៅស៊ូហ្គាថាតាហើយ
" ជីវ៉ុន ឯងមករៀននៅទីនេះពីពេលណា "
" ហិហិ ... នឹកលោកតាណាស់ មិចលោកតាអត់ទៅលេងចៅចឹង " បានឃើញស៊ូហ្គាភ្លាមជីវ៉ុនភ្លេចអស់រឿងអម្បាញ់មិញ នាងរត់ទៅអោបស៊ូហ្គាយកតែម្ដង
" ហេ....ហេម "
" ជីវ៉ុនលែងយើងសិន "
" មិនលែងទេស ជីវ៉ុននឹកលោកតា "

" ហ្យុងនាងជាអ្នកណា "
" ចៅបង "
" ហាស ... "
" ចាំបងប្រាប់អីឡូវទៅផ្ទះសិនទៅ "

+ ភូមិគ្រឹះមីន

" ប្រាប់បានឬនៅហ្យុង "
" នាងជាចៅបង ជាញាតិសាច់ឆ្ងាយ នាងត្រូវជាកូនក្មួយបង "
" មិចក៏ត្រូវហៅហ្យុងតា "
" នាងច្រម៉ក់នេះទម្លាប់តាំងពីក្មេងហើយ "
" អរ ... "

?????????????????? (???)Where stories live. Discover now