ងឺត
" នែ៎ ....អាក្មេងមុខទន្សាយ មិនទៅផ្ទះទៀតហេស " កំពុងតែឈរសុខៗស្រាប់តែយ៉ុនហ្គីជិះឡានមកពីណាមិនដឹង មកឈប់ងក់នៅនិងមុខគេ
" បើទៅផ្ទះស្មានឃើញនៅត្រង់និងមែនយី យ៉ាន់មែន "
" យើងខំសួរស្រួលបួល មើលឆ្លើយនិងយើងទៅអាក្មេងប្រហើន "
" ឆឹស ចុះអាណាឲ្យសួរ "
" អឺ ...ខ្ពើមសួរ នៅឈរនៅទីនេះទៀតទៅ យើងទៅផ្ទះមុនហើយបាយ ... "" អេ៎ ... ឈប់សិន "
" យ៉ាងមិច .... "
" សុំទៅដែលមក "
" សាច់ការអី យើងត្រូវឲ្យឯងទៅជាមួយយើងនោះ "
" ណាៗ ...យ៉ាងណាក៏គួរយល់អាណិត ក្មេងមុខ ខ្ជីខ្ចូតដូចខ្ញុំផងទៅណា ដាច់ចិត្តទុកខ្ញុំចោលដែលហេស " ជុងគុកស្ទុះវឹងទៅចាប់ទ្វារឡានរបស់យ៉ុនហ្គីជាប់ព្រមទាំងធ្វើមុខខ្ចូតៗ
ដាក់យ៉ុនហ្គីទៀត .
" បានកុំធ្វើមុខចឹងដាក់យើងអី យើងជ្រេញឯងណាស់ មើលចុះមាឌមិនសមមុខមិនសមចរិកសោះ អាទារកសាច់ដុំអើយ " វាដូចនិងយ៉ុនហ្គីថាមិនខុសទេ រូបរាងរបស់ជុងគុកសឹងនិងដូចកីឡាកាសទៅហើយសាច់ដុំធំៗ ក្បាលពោះវិញ 6កង់ តែកុំមើលមុខនិងចរិក ដាច់ស្រឡះដូចមេឃនិងដី" អាឡូវ សួរថាព្រមឲ្យទៅជាមួយអត់ "
" សុំដោយសារ គេសោះនៅធ្វើរឹកឡូយទៀត "
" ហិហិ .... "
"ផ្ទះឯងនៅឯណា "
" អត់ដឹងទេស ... "
" ឯងឆ្កួតទេហេស មិនស្គាល់ផ្ទះខ្លួនឯងនៀក ហើយឲ្យយើងជូនឯងទៅរបៀបមិច "
" ក៏ ...មិនដឹងទេ ធ្វើមិចបើខ្ញុំទើបតែមកនៅនោះ ខ្ញុំមិចនិងស្គាល់ផ្លូវទៅ " ជុងគុកនិយាយទាំងមុខជូរហូញ ឲ្យធ្វើយ៉ាងណាទៅគេទើបតែឡើងមកនៅសេអ៊ូល បានមួយអាទិត្យ . ត្រូវគេសម្ងំនៅតែក្នុងផ្ទះមិនចេញទៅណាទៀត" ចុះបើគ្មានយើងឯងទៅផ្ទះរបៀបមិច "
" ចាំអ្នកបើកឡាន "
" ទូរស័ព្ទឯងនៅឯណា "
" យកធ្វើអី .... "
" ខលសួរប៉ាម៉ាក់ឯងនិងហើយ "
" អឹម មែនហើយ ភ្លេចឲ្យឆឹស "
" ល្ងង់មែន ... "
" អាឡូអាប៉ា "
( បាទកូន ... )
" អាប៉ា មិចក៏កូនអត់ឃើញពូឈិនមកយកកូនចឹង "
( ពុទ្ធោ អើយ អាប៉ាភ្លេចប្រាប់កូនឲ្យឆឹង ថ្ងៃនេះឈិនឡើងទៅប៊ូសានជាមួយប៉ាកូនបាត់ហើយ )
" អាប៉ា កូនខំចាំឡើងយូរ ហើយឥឡូវធ្វើយ៉ាងមិចកូនអត់ស្គាល់ផ្លូវទៅផ្ទះទេ " ជុងគុកនិយាយទាំងទឹកមុខជូរហូញ វិះនិងបញ្ចេញ
ចរិកកូនក្មេងដាក់យ៉ុនហ្គីឃើញទៅហើយ

YOU ARE READING
?????????????????? (???)
Short Story????????????????????????????????????? ????????????????3?????????????????????? Jk : top ,bttm Tae : Bttm Suga : Top
????????
Start from the beginning