抖阴社区

                                    

( អា៎ ...ចាំអាប៉ានៅទីនោះសិនទៅចាំអាប៉ាទៅយក ហាមទៅណាឮទេ )
" ឲ្យទូរស័ព្ទមកនេះ អាឡូជម្រាបសួរ " ភ្លាមនោះយ៉ុនហ្គីក៏កញ្ឆក់ទូរស័ព្ទ ពីដៃរបស់ជុងគុកមកនិយាយវិញ
( អ្នកណាគេ ... )
" ខ្ញុំជាមិត្តរួមថ្នាក់របស់ ជុងគុក ខ្ញុំចង់ប្រាប់លោកពូថាមិនបាច់មកទទួលគេទេ ចាំខ្ញុំជាអ្នកជូនគេទៅវិញ លោកពូប្រាប់តែផ្លូវខ្ញុំទៅបានហើយ "
( Ok ក្មួយជិះមកតាមផ្លូវ ......#&$ ស្ដាប់បានដែលទេ អីចឹងចាំពូឈរចាំនៅមុខផ្ទះ )
" បាទ ...លោកពូ ជម្រាបលា " ទឺតៗ
" ឃើញទេប៉ុណ្ណឹងរួចទៅហើយ ល្ងង់មែន "
" យី ... "

កន្លងផុតទៅប្រហែលកន្លះម៉ោង យ៉ុនហ្គីក៏បានបើកឡានមកដល់ទីតាំងដែលអាប៉ារបស់ របស់ជុងគុកប្រាប់ . នាយបើកឡានតិចៗរើយៗព្យាយាមសម្លឹងរកមើល អាប៉ារបស់ជុងគុកទាំងដែលមិនស្គាល់សូម្បីតែមុខ
" អេ៎ ...នោះហើយ " ជុងគុក
" ហឹម ... " យ៉ុនហ្គី នាយមិនមាត់ហើយបើកឡានចូលទៅក្នុងបរិវេណផ្ទះរបស់ជុងគុកយ៉ាងស្ងៀមស្ងាត់
" ជម្រាបសួរលោកពូ "
" អរគុណហើយណាដែលបានជូនកូនអាប៉ាមកផ្ទះ "
" បាទមិនអីទេ "

ចូលមកដល់ក្នុងផ្ទះ អាប៉ារបស់ជុងគុកបាននាំយ៉ុនហ្គីទៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ហើយគាត់ក៏បានចូលទៅផ្ទះបាយយកទឹកក្រូចនិងទឹកដោះគោមួយកែវមកជាមួយផងដែរ . ដែលទឹកដោះគោជារបស់ជុងគុក ឯទឹកក្រូចវិញជារបស់យ៉ុនហ្គី
" ញុាំទៅកុំបាច់អឹមអៀនអី "
" បាទ ... "
" និយាយចឹងក្មួយឈ្មោះអីដែល "
" ខ្ញុំឈ្មោះ យ៉ុនហ្គី អាចហៅថាស៊ូហ្គា ក៏បានដែលណាលោកពូ "
" អូ៎ ហៅអាប៉ាថាអាប៉ាជីន ទៅស្ដាប់រៀងស្និតស្នាលបន្ដិច "

" ឃើញអាប៉ាដំបូង ខ្ញុំស្មានតែក្មេងអាយុ18ហើយនៀក "
" អាកុំមកបញ្ជោអៀនណាស់ " ជីន ញញឹមឡើងទាំងអៀនព្រៀន វាមិនចម្លែកទេ ចន ស៊ុកជីន អាប៉ាសាច់ចាំរបស់ជុងគុក ឋិតក្នុងវ័យ34ឆ្នាំ តែមុខមាត់រូបរាងនៅក្មេងខ្ចីតែម្ដង ល្មមៗក្មេង18សុំចាញ់ហើយ
" ខ្ញុំនិយាយការពិតណា ខ្ញុំស្មានថាអាប៉ាជាប្អូនប្រុសរបស់អាកូនទន្សាយនេះតាស "
" នែ៎ ...និយាយចឹងចង់ថាខ្ញុំមុខចាស់ហេស "
ជុងគុកដែលអង្គុយញុាំទឹកដោះគោរបស់គេយ៉ាងស្ងាត់ស្ងៀមនោះក៏ស្រែកឡើងវ៉ាសពេលឮយ៉ុនហ្គីដៀមដាមថាគេមុខចាស់ ជាងអាប៉ារបស់គេ វាមិនសម Skin care អស់រាប់រយមកថាគេមុខចាស់យ៉ាងមិច មិនបានទេ

" ជុងគុកហេតុអីគ្មានសុជីវធម៌បែបនេះ
ហាស "
" អាប៉ាមិនឮគេថាឲ្យកូនទេហី "
" បើមិនមែនការពិត កូនទៅឈឺចិត្តស្អិតទ្រូងធ្វើអីហាស "
" ឆឹស ... "
" ឆាប់ឡើងទៅងូតទឹកសម្អាតខ្លួនទៅ និង
អាលបានញុាំបាយ ស៊ូហ្គាកុំអាលទៅវិញអីនៅញុាំបាយទាំងអស់គ្នា នៅគេងទីនេះមួយយប់សិនក៏បានដែល "
" តែ ...."
" កុំតែស្ករអី យប់ប្រលប់មិនគួរធ្វើដំណើរទេគ្រោះថ្នាក់ណាស់ យកខោអាវជុងគុកពាក់សិនក៏បាន ដែលមើលទៅមាឌក្មួយនិងជុងគុកក៏មិនខុសគ្នាប៉ុន្មានដែល "
" បាទ "

+យប់

ផឹប កណ្ដាលមុខតែម្ដង សុខៗក៏ត្រូវជុងគុកយកខ្នើយនិងភួយមកគប់កណ្ដាលមុខ ... ឃើញគេមិនមាត់ៗ ដូចជាបានដៃណាស់ អាងតែធ្វើស្លូតលេងសើចជាមួយ ក្មេងនេះ
ហាក់ផ្កើនមិនខ្លាចគេសូម្បីចុងក្រចក
" នោះសាឡុង អញ្ជើញ " ជុងគុកឈរជ្រែងចង្កេះចង្អុលទៅសាឡុងក្នុងន័យបញ្ជាក់ដេញឲ្យយ៉ុនហ្គី ទៅដេកលើសាឡុង . ប៉ុន្តែស្មានតែយ៉ុនហ្គីនាយព្រមងាយៗហេស ហឹស ស្គាល់គេតិចពេកហើយ នាយបម្រាស់ខ្លួនដេកលើគ្រែ ចុចទូរស័ព្ទធ្វើមិនដឹង

" ឆាប់ចុះពីលើគ្រែរបស់ខ្ញុំភ្លាមទៅ " ជុងគុក
" ហេតុអីយើងត្រូវចុះ "
" វាជាគ្រែរបស់ខ្ញុំ ហ្យុងជាអ្នកដទៃគ្មានសិទ្ធិ " គ្រាន់តែឮ ជុងគុកនិយាយបែបនេះភ្លាម
យ៉ុនហ្គីបញ្ចេញទឹកមុខច្រឡើម ច្រឡឺសបឺស ហើយស្ទុះទាញជុងគុកឲ្យដួលលើពូកហើយទ្រោបពីលើគេធ្វើឲ្យជុងគុកគេភ័យស្ទើលោះព្រលឹង
" ចឹងបានន័យថា ទាល់តែយើងត្រូវជាអ្វីនិងឯង ទើបឯង ព្រមឲ្យយើងគេងលើគ្រែហេស "
" អា៎ ...មិនមែនទេ ចុះចេញទៅ "
" យើងមិនចុះ ចង់យ៉ាងមិច "
" ចុះចេញ ... "
" អត់ ...បើចង់ឲ្យយើងដោះលែងឯងត្រូវមានលក្ខខណ្ឌ "
" លក្ខខណ្ឌអី "
" ត្រូវឲ្យយើងគេងលើគ្រែនេះជាមួយឯង មិនចឹងទេ យើងនិង ... " យ៉ុនហ្គីញញឹមចុងមាត់ ហើយលូកដៃទៅប្រលេះ ឡេវអាវដេកយប់របស់ជុងគុកម្ដងមួយគ្រាប់ៗ បណ្ដាលឲ្យអ្នកខាងក្រោមស្រែកចាច

" ទេៗ ...ចង់ធ្វើអី ...ព្រមហើយ ៗ "
" ហឹសៗ ...ប៉ុណ្ណឹងក៏ចប់ហើយ ថ្ងៃក្រោយកុំចង់ខ្លាំងជាមួយយើងឲ្យសោះប្រយ័ត្ន "
" ដឹងហី ...ឆឹស "

抖阴社区 by .manet
(005 872 830 ) ABA ទុកស៊កអ្នកសរសេរ🐥


?????????????????? (???)Where stories live. Discover now