抖阴社区

                                    

" ថេយ៉ុង មានដឹងទេថាកាយវិការប្អូនពេលនេះ ឈ្លើយយ៉ាងណាហាស ហើយហេតុអីមករៀនមិនដឹងម៉ោងដឹងវេលាបែបនេះ "
" ក៏ព្រោះតែលោកប៉ាហៅខ្ញុំ ទៅជួបនិងហើយទើបមកខក អ្នកគ្រូមានអីមែនទេ "
" គឺ មានប្អូនមករៀនយឺតចឹងហើយត្រូវទទួលពិន័យ ឆាប់ដើរមកឈរនៅលើក្ដារខៀវ មួយម៉ោងឆាប់ឡើង "
" ហឹសៗ ...បើចង់ឲ្យខ្ញុំឈរ សួរប៉ាខ្ញុំសិនទៅគាត់ព្រមដែលទេ " ថេយ៉ុងនិយាយទាំងញាក់ស្មាហីៗ មិនខ្លាចការដាក់ទោសរបស់អ្នកគ្រូ សូម្បីបន្ដិចមានតែឌឺលើសដើម . មិនខ្វល់សំខាន់កំហុសគ្រប់យ៉ាងមកពីប៉ារបស់គេតែម្នាក់គត់ចឹងទេ មិនចឹងទេគេក៏មិនត្រូវមកយឺតដែល

" នេះប្អូនអាងមែនទេ ... " អ្នកគ្រូចំណាស់ឮសម្ដីរបស់ថេយ៉ុងនិយាយចប់ភ្លាមក្ដៅឆេវតែម្ដង ព្រោះគិតថាថេយ៉ុងយកប៉ារបស់គេមកអាង

" ត្រង់ណាអ្នកគ្រូថាខ្ញុំអាងនោះ ខ្ញុំគ្រាន់តែនិយាយឲ្យអ្នកគ្រូទៅសួរគាត់ប៉ុណ្ណោះ បើគាត់មិនហៅខ្ញុំទៅជួបខ្ញុំក៏មិនមកខកម៉ោងដែល អ្នកគ្រូមិនស្ដាប់ខ្ញុំដោយខ្លួនឯង "
" ហឹស .... ឆាប់ចូលទៅរកតុ អង្គុយទៅ "
" បាទ អរគុណអ្នកគ្រូ " ថេយ៉ុងឱនចុះគោរពអ្នកគ្រូបន្ដិចហើយក៏ងាករេភ្នែកក្រឡេករកមើលតុទំនេរដើម្បីអង្គុយ គេមករៀនយឺតជាងគេដល់ទៅមួយអាទិត្យឯណោះ ប៉ុន្ដែក្រោយជុងគុកមួយថ្ងៃ បានន័យថាគេនិងជុងគុកទើបតែចូលរៀនដូចគ្នា គេជាសិស្សផ្ទេរមកពីបរទេស ឯជុងគុកផ្ទេរ មកពីប៊ូសាន

" អេ៎ ... ស្អីនិង ទៅអង្គុយតុនោះទៅទំនេរដូចគ្នាតាស មួយតុ អង្គុយបានតែពីរនាក់ទេ " តុទំនេរមានឲ្យអង្គុយបែរជាគេមិនអង្គុយសុខចិត្តដើររុញជុងគុកឲ្យខិតទៅក្បែរស៊ូហ្គាហើយគេដាក់គូទអង្គុយតុរួមដែល . ធ្វើអីចឹងមិចនិងបានទៅ តុមួយអង្គុយដល់ទៅបីនាក់ . ទាំងដែលតុទំនេរឆ្វេងដៃជុងគុកគេមិនទៅអង្គុយ
" យើងចង់អង្គុយត្រង់នេះ មានបញ្ហាទេ "
" មាន ព្រោះឯងអង្គុយតុយើង " ស៊ូហ្គា
" មែនហើយ ... តុនេះយើងពីរនាក់អង្គុយបានមុនហើយ ឯងអង្គុយនៅតុនោះទៅ "
" អត់ចង់ ... "
" នេះ ... អ្នកគ្រូ "
" ជុងគុកប្អូនមានអីមែនទេ "
" គឺគេ ... " ជុងគុកមិននិយាយច្រើនក៏ចង្អុលទៅកាន់ថេយ៉ុង ឯអ្នកគ្រូក៏យល់ស្ថានកាល តែមិនដឹងធ្វើយ៉ាងមិច ព្រោះលោកគ្រូនាយកក៏បានប្រាប់ពីចរិកកូនរបស់គាត់ ថាគេយ៉ាងមិចដែល . បើគេចង់បានអីហើយត្រូវតែបាន

?????????????????? (???)Where stories live. Discover now