" គឺ ...គឺ ...វាជាការពិត កូនមិនមែនជាកូនរបស់អាប៉ាទេ តែកូនជាកូនរបស់បងប្រុសប៉ា
កូន "
" ចុះពេលនេះប៉ាម៉ាក់បង្កើតខ្ញុំពួកគាត់នៅឯណា "
" ពួកគាត់នៅខាងលើមេឃនោះហើយ ពួកគាត់តែងតែមើលមកកូនគ្រប់ពេល " ណាមជូន
" បានន័យថាមិចទៅប៉ា " ជុងគុក
" គឺពួកគាត់ស្លាប់ហើយតាំងពីកូនមានអាយុបានមួយខែមកម្ល៉េះ "
" ហេតុអីពួកគាត់ស្លាប់ ហឹក ... " ជុងគុកនឹករំជួលចិត្តជាខ្លាំងពេលឮណាមជូនប្រាប់ថាប៉ាម៉ាក់បង្កើតរបស់គេស្លាប់ . ហេតុអីទៅ ?
" ពួកគាត់ជួបឧបទ្ទវហេតុក្រឡាប់ឡានតាមផ្លូវធ្វើឲ្យស្លាប់ទាំងពីរ បន្ទាប់ពីនោះមកប៉ានិងអាប៉ាជីនក៏យកកូនមកចិញ្ចឹមហើយសម្រេចចិត្តលាក់បាំងរឿងនេះពីកូន តែប៉ាគិតថាកូនធំហើយល្មមដឹងការពិតថាវាយ៉ាងណាហើយសង្ឃឹមថាកូននិងមិនខឹងនិងពួកយើងទាំងពីទេ " ណាមជូន និយាយទាំងយកដៃអង្អែលក្បាលជុងគុកតិចៗទាំងក្ដីអាណិតជាពន់ពេក . ភ្លាមនោះជុងគុកក៏សម្រូតខ្លួនចុះពីលើសាឡុងហើយលុតជង្គង់ទល់មុខជីននិងណាមជូនហើយក៏ឱនមុខចុះក្រាបសំពះបាទជើងលោកទាំងពីរ" កូនអរគុណអ្នកទាំងពីខ្លាំងណាស់ដែលចិញ្ចឹមតាំងពីតូចរហូតដល់ធំដឹងក្ដីមកនេះ អរគុណដែលអ្នកទាំងពីរ ស្រឡាញ់សន្ដោសប្រណីមេត្តា ដល់កូនទោះជាកូនមិនមែនជាកូនបង្កើតរបស់អ្នកទាំងពីរក៏ដោយ កូនគ្មានអ្វីនិងតបស្នងសងគុណដ៏ធំធេងរបស់អ្នកទាំងពីរនោះទេ " គុណនេះធំធេងខ្លាំងណាស់រកអ្វីប្រៀបពុំបានឡើយ ទោះគេសងមួយជីវិតទៀតក៏មិនអស់ដែល
" មិនអីទេ ទោះកូនមិនមែនជាកូនបង្កើតរបស់ពួកយើងប៉ុន្ដែអាប៉ាស្រឡាញ់កូនខ្លាំងណាស់ស្រឡាញ់កូនជាជីវិតអាប៉ាទៅទៀតយល់ទេ "
" បាទយល់ហើយ លោកប៉ា អាប៉ា កូនសុំរឿងមួយបានទេ "
" រឿងអីទៅកូន "
" អាចតាំងរូបប៉ាម៉ាក់កូនលើជញ្ជាំងបានទេ "
" រឿងអីថាមិនបាននោះសឺត សម្រាប់សំណព្វចិត្តអាប៉ាទោះចង់បានអីក៏អាប៉ាឲ្យបានដែលណា សឺតៗ "
" អូនហា មិនថើបបងខ្លះទេហេស "
" អត់ ... "
" អូយខូចចិត្តណាស់នៀក ហឹកៗ ... " ប្រាវ រវល់តែចូលតួកម្សត់ណាមជូនក៏ភ្លេចខ្លួនគ្រវាសដៃប៉ះចំ កែវទឹកដោះគោរបស់ជុងគុកបែកខ្ចាយ ជីនស្រែកចាចរត់ទៅចាប់ញឹកស្លឹកត្រចៀកណាមជូនតែម្ដងឯជុងគុកវិញអង្គុយសើចឡើងរឹងពោះហើយ ប៉ាគេកំពូលបំផ្លាញផុតលេខតែម្ដង

YOU ARE READING
?????????????????? (???)
Short Story????????????????????????????????????? ????????????????3?????????????????????? Jk : top ,bttm Tae : Bttm Suga : Top
???2 .???????????????
Start from the beginning