抖阴社区

                                    

" ជុងគុកបងទៅបន្ទប់ទឹកបន្ដិច " យ៉ុនហ្គី
" បាទហ្យុង ថេយ៍អូនទៅណាដែរ " ជុងគុកងាកមកសួរថេយ៉ុងពេលឃើញក្រោកឡើង
" អូនទៅបន្ទប់ទឹក "
" បាទ "

បន្ទប់ទឹក

ថេយ៉ុងដើរមកផ្អែកខ្លួននៅជញ្ជាំងអោបដៃសម្លឹងមើលទៅស៊ូហ្គាដែលកំពុងឈរលាងដៃធ្វើព្រមទាំងបោះពាក្យសម្ដីទៅកាន់សូ៊ហ្គាធ្វើឲ្យស៊ូហ្គាមកមើលគេវិញទាំងមុខស្មើរៗ
" របស់មានម្ចាស់ហើយ មិនគួរយកខ្លួនបៀត បើប៉ះចំម្ចាស់ស្លូតមិនអីទេ បើប៉ះចំម្ចាស់កាចឯងរស់មិនស្រួលឡើយ "

" ឯងចង់និយាយពីអ្វី ជុងគុកជាមនុស្សមិនមែនរបស់វត្ថុដែលឲ្យអ្នកនេះអ្នកនោះធ្វើជាម្ចាស់របស់គេនោះទេ "
" ឯង ..." ថេយ៉ុងស្ទុះទៅក្របួចករអាវស៊ូហ្គាទាំងទឹកមុខខឹងសម្បារ
" លែងទៅកុំធ្វើចរឹកដូចក្មេងពាលាអាវ៉ាសែដាក់យើង "
" យើងនិយាយប្រាប់ឯងជាលើកចុងក្រោយឈប់មកពាក់ពន្ធ័ជាមួយជុងគុកទៀតកុំថាយើងមិនបានប្រាប់ "

" ចុះឯងចង់ធ្វើស្អីយើង "
" យើងហ៊ានធ្វើស្អីដែលឯងនឹកស្មានមិនដល់ កុំធ្វើឲ្យយើងអស់ដែនកំណត់ជាមួយឯងឲ្យសោះ " ថេយ៉ុង
" គិតថាយើងជាម៉ាឡាកាំងឲ្យឯងធ្វើស្អីយើងបានតាមចិត្ដមែនទេហឹស " ស៊ូហ្គាញញឹមចុងសើចបញ្ឈឺចិត្តថេយ៉ុង ស៊កដៃចូលហោប៉ាវដើរចេញទៅរកជុងគុកវិញទុកឲ្យថេយ៉ុងនៅឈរក្ដៅក្រហល់ក្រហាយតែម្នាក់ឯង

" តោះជុងគុកពួកយើងឆាប់ទៅថ្នាក់ទៅ ជិតដល់ម៉ោងគ្រូចូលហើយ "
" បាទហ្យុង ចាំថេយ៉ុងសិន "
" អឹម "
" ថេយ៉ុង មកហើយតោះពួកយើងទៅ "

ក្នុងថ្នាក់រៀន

" ប្អូនៗកិច្ចការដែលគ្រូបានដាក់ឲ្យធ្វើរួចនៅ "
" បាទ / ចាស៎ រួចហើយលោកគ្រូ "
" ចឹងប្រមូលមកដាក់នៅតុគ្រូហើយប្អូនអាចចេញទៅបានថ្ងៃនេះខាងសកលមានការរវល់មិនអាចដកឃ្លាបានមិនអាចបង្រៀនប្អូនពេញម៉ោងបានទេ "
គ្រាន់តែឮលោកគ្រូរបស់ពួកគេនិយាយភ្លាម
ម្នាក់ៗមុខរីកដូចគ្រាប់ជីបន់ឲ្យតែបានចេញមុនម៉ោង កម្រខ្លាំងណាស់ព្រោះសកលវិទ្យល័យ
មិនមានច្បាប់ឲ្យនិសិត្សចេញមុនម៉ោងនោះទេទាល់តែខាងសាលាមានការសំខាន់

?????????????????? (???)Where stories live. Discover now