抖阴社区

                                    

Skip

" អាប៉ា មានរឿងអីមែនទេ ហេតុក៏ផ្ទះយើងមានមនុស្សច្រើនម្ល៉េះ "
" ស៊ូហ្គាមិនបានប្រាប់កូនទេឬ " ជីន
" គាត់អត់បាននិយាយអីទេ " ទឹកមុខជុងគុកពោរពេញដោយចម្ងល់ហេតុអីត្រូវទាក់ទងនិងស៊ូហ្គាដែលទៅ .ចឹងតើបានជាចេញពីថ្នាក់ភ្លាមរឹកពារប្រញាប់ប្រញាល់អូសគេឡើងឡានប្រាប់ថាជូនគេទៅផ្ទះរកតែគេនិយាយជាមួយថេយ៉ុងមិនទាន់

" ហ្យុងដឹងរឿងអីដែលខ្ញុំមិនដឹងមែនទេ "
" បងមិនដឹងទេ តែប៉ាម៉ាក់បងប្រាប់ឲ្យបងមកទីនេះ " កុំថាឡើយជុងគុកសូម្បីតែនាយផ្ទាល់ក៏មិនដឹងដូចគ្នាដែលនាយប្រញាប់ប្រញាល់ព្រោះតែម៉ាក់របស់នាយប្រាប់ឲ្យខ្លួនទៅរកគាត់ជាបន្ទាន់ ថែមទាំងទម្លាក់ map ឲ្យខ្លួនជិះទៅរកទៀតពេលដែលគេឆែកមើលក៏ដឹងថាជាផ្ទះជុងគុកដូច្នេះហើយទើបធ្វើរឹកឆ្លេឆ្លាដូចមាន់រកពងព្រោះខ្លួនក៏ចង់ដឹងដូចគ្នាថាគាត់ហៅខ្លួនទៅធ្វើស្អី

" បានហើយក្មេងៗបន្ដិចទៀតគង់តែដឹងទេឆាប់នាំគ្នាមកអង្គុយមក " ណាមជូន
" ថ្ងៃនេះប៉ាម៉ាក់មានរឿងមួយចង់ប្រាប់ពួកកូន ឲ្យដឹង ពួកកូនទាំងពីរគឺជាគូដណ្ដឹងនិងគ្នាតាំងពីពួកកូនទើបនឹងកើតមកម្ល៉េះ " លោកមីន
" ហាស " ទាំងជុងគុក និងស៊ូហ្គាស្រែកឡើងដោយការភ្ញាក់ផ្អើល មានរឿងអីទៅពួកគេមិនសូវយល់សោះ

" មិចនិងអាចទៅ " ជុងគុក
" តែពេលនេះវាអាចហើយ វាគឺជាការសន្យារវាងអ៊ុំនិងប៉ាម៉ាក់របស់ក្មួយ ពួកយើងគឺជាមិត្តនិងគ្នាពួកយើងបានសន្យាភ្ជាប់សាច់ភ្ជាប់ឈាមនិងគ្នាពេលពួកកូនកើតមក "
" ប៉ានិងអាប៉ាសន្យាជាមួយពួកគាត់តាំងពីពេលណា " ជុងគុក
" មិនប៉ាទាំងពីរទេ " ណាមជូន
" ចឹងបានន័យថា ..."
" ត្រូវហើយ " ជីន

" សុំទោស វាមិនអាចកើតឡើងទេ កូនមានមនុស្សដែលកូនស្រឡាញ់ហើយ កូនមានសង្សារហើយ " ជុងគុកក្រោកឡើងស្រែកទាំងកម្រោលវាភ្លាមៗពេកគេទទួលយកមិនបានឡើយ .ឯស៊ូហ្គាវិញក៏មិនបាននិយាយអ្វីព្រោះគេអាចដឹងហើយថាជុងគុកច្បាស់ជានិយាយបែបនេះ
" កូនគ្មានសិទ្ធិតវ៉ា សង្សារក៏អាចបែកគ្នាបានដែល ឬកូនចង់ឲ្យប៉ាម៉ាក់កូនខុសសន្យានិងលោកអ៊ុំទាំងពីរ កូនចង់ពួកគាត់មិនស្ងាប់ចិត្តមែនទេ ប៉ាមិនដែលសុំឲ្យកូនធ្វើអ្វីដើម្បីប៉ាទេតែម្ដងនេះប៉ាសុំណាជុងគុក " ណាមជូន

" ខ្ញុំ ..." ជុងគុកហាក់មាអារម្មណ៍ថាស្ទាក់ស្ទើរ មិនដឹងថាត្រូវបែងចែករបៀបណា ចិត្តមួយមិនចង់បែកពីថេយ៉ុង ឯងចិត្តមួយទៀតក៏មិនចង់ជំទាស់និងសម្ដីប៉ារបស់គេ .ពេលនេះគេទាល់តម្រិះមែនទែនហើយ ទើបងាកទៅរកស៊ូហ្គាដើម្បីឲ្យគេជួយនិយាយឲ្យខ្លួន
" ហ្យុងជួយនិយាយអ្វីបន្ដិចទៅ "
" បងសុំទោស តែបងក៏ស្រឡាញ់ឯងដែល "
" ហ្យុង ...ហេតុអីបងអាត្មានិយមបែបនេះបងក៏ដឹងថាខ្ញុំនិងថេយ៉ុងពួកយើងស្រឡាញ់គ្នាហេតុអីបងចង់បំបែកពួកខ្ញុំ "

" ចុះបង បងក៏ស្រឡាញ់ឯង បងស្គាល់ឯងមុនគេ ហេតុអីក៏ឯងមើលរំលងក្ដីស្រឡាញ់របស់បង "
" ខ្ញុំចាត់ទុកហ្យុងជាបងប្រុសប៉ុណ្ណោះមិនលើសពីនេះទេ "
" តែបងមិនបានចាត់ទុកឯងជាប្អូនប្រុសបងឡើយ បងចាត់ទុកឯងជាស្នេហាដំបូងរបស់បង យល់ទេ "
" ហឹស ...ខ្ញុំស្អប់ហ្យុង " ជុងគុកលែងនិយាយអ្វីគេរត់ទៅខាងលើសម្ដៅទៅបន្ទប់របស់គេ គេពិតជាពិបាកទទួលយករឿងនេះខ្លាំងណាស់
" ជុងគុកទៅណាឆាប់មកវិញភ្លាម "
" លោកពូបណ្ដោយគេសិនទៅខ្ញុំមិនចង់បង្ខំគេទេ " ស៊ូហ្គា
" ណាមជូន បងថារឿងនេះយើងទុកមួយដុំសិនទៅទុកឲ្យក្មេងៗគេដោះស្រាយគ្នាគេទៅ បើជុងគុកមិនព្រមក៏មិនអីដែលចាត់ទុកថារឿងនេះពួកយើងមិនបាននិយាយអ្វី " អ្នកស្រីមីន

" អត់ទេ ខ្ញុំមិនព្រមឲ្យជុងគុកគេធ្វើខុសសន្យារវាងបងនិងបងប្រុសខ្ញុំទេ " ណាមជូន
" ណាមតែអូនអាណិតកូន " ជីន និយាយទាំងរកកល់ចង់យំ ខ្លោចចិត្តអាណិតកូនប្រុសបណ្ដូលចិត្តតែមួយ ពេលឃើញទឹកមុខពិបាកពណ៍នារបស់កូន
" បងគ្រាន់តែរករបស់ល្អមកឲ្យកូនប៉ុណ្ណោះ " ណាមជូននិយាយបណ្ដើរ អង្អែលខ្នងលួងលោមប្រពន្ធបណ្ដើរ ចិត្តក៏មិនចង់បង្ខំកូនប៉ុន្មានដែលតែធ្វើមិចវាជាពាក្យសន្យាគេមិនអាចខុសបានឡើយ សន្យាគឺជាសន្យា .

抖阴社区r by.manet
(005 872 830 ) ABA ទុកស៊កអ្នកសរសេរ🐥

?????????????????? (???)Where stories live. Discover now