ថ្ងៃនេះជាថ្ងៃពិសេស ដែលជាពិធី ភ្ជាប់ពាក្យរវៀង ទីយាតតែម្នាក់របស់ត្រកូលចន ជាមួយកូនស្រីពៅ របស់គ្រួសារគីម។ អ្នកមានមុខមាត់នៅក្នុងសង្គមជាច្រើន ចូលរួមក្នុងពិធីនារាត្រីនេះ វាពិតធំស្មើរពិធីមង្គលការ អ្នកធំមួយចំនួនទៅហើយ។
« អបអរផង លោកចន »
លោកកាងដែលជា ដៃគូរសហការ ពោលពាក្យអបអរទៅកាន់អ្នកកំលោះ។« អរគុណ លោកកាង » ជុងហ្គុក
« ជុង បងមានឃើញបងប្រុស របស់អូនដែរទេ?? » គីម សូអ៊ុន
ពោលសួរទៅកាន់នាយជាគូរដណ្ដឹង នាងខំដើររកអ្នកជាបង ពេញកម្មពិធី តែមិនឃើញទាល់តែសោះ។« បងមិនដឹងទេ!! អូនក៏ដឹងថាបងមិនចូលចិត្តបងប្រុសរបស់អូន កុំសួរបងពីគេទៀតអី » ជុងហ្គុក
ទោះនាយនិយាយចេញមកធម្មតាមិន កំហូកក៏អាចស្មានដឹងថានាយម្នាក់បាន ស្អប់មនុស្សដែលឈ្មោះថេយ៉ុងខ្លាំងណាស់ តើហេតុអ្វីទើបនាយស្អប់ អនាគតបងថ្លៃដល់ថ្នាក់នេះ?« សុំទោស » សូអ៊ុន
ពោលពាក្យសុំទោស ហើយក៏ចេញស្វែងរកអ្នកជាបងដោយខ្លួនឯង នាងក៏មិនដឹងដូចគ្នា ហេតុអ្វីទើបគូរស្នេហ៍របស់នាង ស្អប់បងប្រុសដែលនាងស្រឡាញ់ខ្លាំងថ្នាក់នេះ នាងដឹងត្រឹមថានាយស្អប់ថេយ៉ុងតាំងពីជួបដំបូងមកម្លេះ។« បងប្រុស » សូអ៊ុន
« អ៊ុន »
ថេយ៉ុងហៅឈ្មោះប្អូនស្រី ហើយក៏ដើរមករកនាង។« បងទើបតែមកពីណា? ខ្ញុំខំតាមរក » សូអ៊ុន
« សុំទោស មុននេះបងចូលបន្ទប់ទឹក ទើបមិនដឹងថាឯងរក » ថេយ៉ុង
« មិនអីទេ រឿងប៉ុណ្ណឹង បងមិនបានខុសឡើយ សុំទោសខ្ញុំធ្វើអីទៅ? អ្នកម៉ាក់ឲ្យខ្ញុំមកតាមបង ទៅជួបគាត់ » សូអ៊ុន
« ហ្ហឹម!! »
ថេយ៉ុងក្រហឹមបន្តិច ហើយក៏ដើរទៅរកម្ដាយ តាមពាក្យសំដីដែលនាងជាប្អូនប្រាប់មុននេះ។« អ្នកម៉ាក់!! » ថេយ៉ុងហៅម្ដាយខណៈ ដែលលោកស្រីគីម កំពុងតែនិយាយឆ្លើយឆ្លងគ្នាជាមួយអ្នក ដន្លង។

YOU ARE READING
Heart Compensation
Random" ????????????????????????????? ??????? ?????????????? ???????????????????????????????????????? " ?????? " ????????? ???????????????????? ???????????????????????????? ?????????????????? ????????????? ??????????????????? ???????? " ???????? ?????????...