យប់ថ្ងៃៗ មិនយូប៉ុន្មាន2ខែក៏បានកន្លងផុតទៅ នាងតូចបានប្រឡងបញ្ចប់ថ្នាក់រួចរាល់ដូចគ្នា នៅមិនប៉ុន្មានថ្ងៃទៀតឡើយ ថ្ងៃមង្គល់ និងប្រារព្ធឡើង។ មួយរយះពេលមកនេះជុងហ្គុកពិតជារវុល មិនសូវបានជួបមុខ ស៊ុនប៉ុន្មាននោះទេ នាយត្រូវ ឃ្លា ការងារធំៗដែរសំខាន់ឲរួចរាល់មុខថ្ងៃរៀបការមកដល់ ចំណែកនាងតូចជាគូរដណ្ដឹង គឺត្រូវនៅផ្ទះមិនបានចេញទៅណាដូចគ្នា នាងត្រូវរៀនធ្វើកិច្ចការមួយចំនួនដែរនាងគួរចេះមុនពេលរៀបការ ដោយមានអ្នកម្ដាយ ព្រមទាំងបងប្រុសបង្រើនជា ហូរហែរ។
" បងប្រុសតើបង្អែមមួយនេះគួរដាក់អំបិលទេ? " អ៊ុន
" ដាក់! ប៉ុន្តែដាក់តែបន្តិចបានហើយ ដូចពេលដាំបបរណា " ថេយ៉ុងនៅក្បែរនោះចាំប្រាប់ ចាំឆ្លើយនូវសំសួរដែរនាងជាប្អូនសួរ ខណៈដែរញេផ្ទាល់កំពុងតែធ្វើអាហារសម្រាប់ព្រឹកនេះដូចគ្នា។
" ចាស៎! រួចហើយបងប្រុស "
" បន្ថយភ្លើង ដាក់វារឹមៗ បានហើយបន្តិចទៀត ស៊ឹមបិតវា " គេនិយាយខណៈដែរភ្នែកកំពុងតែផ្ដោយផ្ចង់លើការធ្វើម្ហូប។ គេមិនដឹងនោះឡើយថាមានអ្នកកំពុងលួចមើល មិនខុសនោះទេ លោកស្រីចន មកទីនេះ ព្រោះមានរភងត្រូវនិយាយជាមួយលោកគីមនិង ភរិយា គាត់មានបំណង់មកមើល ថាតើនរណានៅក្នុងផ្ទះបាយ ព្រោះខ្លិនអាហារសែនឈ្ហុយសាយភាយពេញបរិវេនផ្ទះទៅហើយ មកដល់ក៏បានឃើញបងប្អូនទាំង2 កំពុងតែញាប់ដៃញាប់ជលងនៅក្នុងនោះ ជាពិសេសគឺថេយ៉ុងតែម្តង។
" តាមពិតវាអត់ពិបាក់អីណាស់ណាទេ ខ្ញុំស្មានតែខ្លួនឯងធ្វើមិនកើតហើយតើ ហិហិ "
" មកពីអូនមិនធ្លាប់សាក់ចង់រៀនពីវា ដូចជាមុខម្ហូប រយះពេល2ខែមកនេះបងបង្រើនអូនចេះធ្វើច្រើន គួរសម្យ ប៉ុន្តែពេលខាងមុខអូនអាចឆ្នៃឲចេញម្ហូបផ្សេងៗបានទៀតផង " ថេយ៉ុង
" មកពីបែបនោះហើយទើបអូនស្រឡាញ់បងខ្លាំង កាលនៅពីតូច ម៉ាក់ប៉ារវុល បងជាអ្នកធ្វើម្ហូបឆ្ងាញ់ៗប្លែកៗឲអូនញ៊ាំរាល់ថ្ងៃ ការងារក្នុងផ្ទះទាំងអស់គឺបងជាអ្នករ៉ាប់រង់តែម្នាក់ឯងមិនរអ៊ូ ថែមទាំងមើលថែអូនបានល្អទៀត តើនរណាទៅចិត្តដាច់ ចិត្តអាក្រក់ ស្អប់បងប្រុសរបស់អូននោះ " នាងនិយាយពេបមាត់តិចៗ ដើរមកអោបដៃថេយ៉ុងផ្ដេកក្បាលលើស្មាគេថ្នមៗ។
" ម្ហូបមួយមុខចុងក្រោយ អូនគួរតែជាអ្នកធ្វើ ឲលោកប៉ាអ្នកម៉ាក់បានភ្លក់ " ថេយ៉ុង
" ចាស៎! ម្ហូបមួយមុខនេះបងបានបង្រើនអូនកាលពីប៉ុន្មានថ្ងៃមុន អ្នកចេះធ្វើហើយ បងប្រុសចាំតែភ្លក់ស្នាដៃរបស់ប្អូនពៅបងតែមួយមុខគឺបានហើយ ហិហិ " នាងនិយាយ ថេយ៉ុងក៏សើចក្រវីក្បាល រៀបចំម្ហូបដាក់លើចានបានយ៉ាងមានរបៀប និង ឈរមើលនាងជាប្អូនធ្វើម្ហូប មានកន្លែងណាខុសក៏ចាំប្រាប់។

YOU ARE READING
Heart Compensation
Random" ????????????????????????????? ??????? ?????????????? ???????????????????????????????????????? " ?????? " ????????? ???????????????????? ???????????????????????????? ?????????????????? ????????????? ??????????????????? ???????? " ???????? ?????????...