抖阴社区

?????3

412 29 8
                                    

នៅតាមផ្លូវ

ឡានឆ្វាត់ឆ្វែង មេឃចាប់ងងឹត ភ្លើងជម្រុះពណ៌បើកឡើងដើម្បីបំភ្លឺ ជុងហ្គុកផ្ដោតទៅលើការបើក បររបស់ខ្លួនដោយមិននិយាយអ្វីសូម្បីមួយម៉ាត់ ស្រីតូចជាគូរដណ្ដឹងក៏មិនបាននិយាយអ្វីដូចគ្នា ព្រោះតែមានអន់ចិត្តនិងនាយ។

       " តើពួកយើងស្គាល់គ្នាប៉ុន្មានឆ្នាំហើយ? " ទីបំផុតស្រីតូចក៏ព្រមហើបបបូរមាត់និយាយស្ដីរកនាយមុន ដឹងច្បាស់ណាស់ បើនាងមិននិយាយមុនទេ នាយច្បាស់ជាមិននិយាយអ្វីឡើង។
       " ជាង2ឆ្នាំ! " មាត់និយាយ ប៉ុន្តែនាយកំពុងតែផ្ដោតទៅលើការបើក បរ មិនបានងាកសម្លឹងមុខនាង ដែលកំពុងមើលមកកាន់ខ្លួនឡើយ។
       " ស្គាប់បងប្រុសអូនបានយូប៉ុណ្ណាហើយ? "
   នាងនិយាយភ្នែកនៅតែសម្លឹងមុខនាយដដែល។
       " ប្រហែលជា2ឆ្នាំ "
       " 2ឆ្នាំមកនេះ តើពួកបងមានរឿងអ្វីឈ្លោះទាស់គ្នាដែរខ្ញុំមិនដឹងទេ? "
" គ្មានទេ! "
       " មែនហើយគ្មានទេ 2ឆ្នាំមកនេះសូម្បីតែនិយាយរកគ្នាក៏សឹងតែគ្មានផង ឃើញមុខគ្នាដ៏ដើរជៀសដូចមនុស្សមិនដែលស្គាល់គ្នា ទាំងដែរគាត់គឺជាបងប្រុសរបស់អូន បងនិយាយថាស្អប់គាត់? ប៉ុន្តែហេតុអីបងស្អប់គាត់ បងស្អប់មនុស្សម្នាក់ដោយគ្មានហេតុផលបានដោយរបៀបណាទៅ? "
       " មិនដឹង! អូនមិនមែនជាបង អូនមិនយល់ទេ! "
   លឺពាក្យនាយនិយាយនាងបានត្រឹមតែសើចតិចៗ ទាំងភ្នែកឡើងក្រហម ផ្តេកក្បាលនៅកៅអីឡានសម្លឹងមើលទៅផ្លូវ ដោយលែងនិយាយអ្វីបន្តទៅទៀត មិនដឹងថាគួរស្រដីពីអ្វីឡើយពេលនេះ។

ឡានសេរីទំនើបបើកមកឈប់នៅខាងមុខរបង់ផ្ទះត្រកូលគីម ស្រីតូចចុះពីលើឡានទាំងទឹកមុខមិនល្អ បើករបង់ដើរចីលទៅក្នុងផ្ទះ។
នាងដើរចូលមកដល់ក្នុងផ្ទះ លើសំឡេងពីក្នុងផ្ទះបាយ មិនចាំយូរ ដាក់របស់នៅលើតុក្បែរសាឡុងហើយ ក៏ដើរចូលទៅក្នុងផ្ទះបាយ។
       " អាវ! អ៊ុនអូនមកហើយឬ? " ថេយ៉ុងកំពុងតែជូតសម្អាតចានដែលខ្លួនទើបនិងលាងសម្អាតរួចដាក់ទៅក្នុងរាវ ដឹងថាមានរង្វង់ដៃនរណាម្នាក់មកអោបចង្គេះខ្លួនពីក្រោយ ឃើញត្រឹមដៃក៏គេអាចដឹងថាជានរណាទៅហើយ។
" ចាស៎ បងប្រុសអ្វើអ្វីនិង? "
" លោកប៉ា អ្នកម៉ាក់! ទើបតែពិសារអ្វីរួចមុននេះ អូនញ៊ាំអ្វីរួចឬនៅ? "
" គឺ! នៅទេ បងប្រុស? " នាងប្រលែងដៃដែលអោប ឆ្លើយតបទៅកាន់អ្នកជាបង។
" មកអង្គុយត្រង់នេះមក បងដាក់កំដៅម្ហូបឲអូន " ថេយ៉ុងជូតចានបង្ហើយ បែរមុខមកញញឹមស្រស់ដាក់នាង ហើយក៏ទាញ់ដៃនាងឲអង្គុយនៅតុក្បែរនោះ។
" ចាំអូនធ្វើខ្លួនឯងក៏បានដែរ " នាងប្រកែកចង់ក្រោកទៅធ្វើខ្លួនឯង តែថេយ៉ុងក៏សង្កន់ស្មា ឲនាងអង្គុយចុះវិញ។
" មិនអីទេ ចាំបងធ្វើចុះ " ថេយ៉ុងញញឹមលើកដៃអង្អែលក្បាលនាងតិចៗ មុននិងរៀបចំដាក់កំដៅម្ហូបប៉ុន្មានមុខឲនាង គេក៏បានចាប់វាទុកសម្រាប់នាងដូចគ្នា ខ្លាចថានាងអាចនិងឃ្លាននៅពេលយប់ ព្រោះប្អូនស្រីម្នាក់នេះ ឧស្សាហ៍ចុះមករកអ្វីញ៊ាំណាស់។

Heart CompensationWhere stories live. Discover now