抖阴社区

"????????? ????????????"

966 89 8
                                    

ស្វាមីផ្តាច់ការ

ភាគទី០២

«នាងជាស្អីទាក់ទងនឹងកូនប្រុសរបស់យើងវាមិនសំខាន់! អ្វីដែលសំខាន់គឺយើងមិនបានទទួលស្គាល់! ហើយនាងក៏គ្មានសិទ្ធិមកជាន់នៅផ្ទះនេះដោយគ្មានការអនុញ្ញាតពីយើងដូចគ្នា ទំនាក់ទំនងរបស់នាងនឹងកូនប្រុសយើងគឺគ្មានដែលយើងទទួលស្គាល់ដាច់ខាត ប៉ុណ្ណឹងល្មមបុលក្បាលចេញទៅវិញបានឬនៅ?» សម្តីដាច់អហង្ការបន្លឺចេញពីមាត់របស់លោកស្រីចនផ្ទាល់ដែលនាងអេលីហៅគាត់ថាអ្នកម៉ាក់ក្មេក ពេញៗមាត់នោះក៏ត្រូវស្ងាត់ ប្រញាប់ដើរជៀសចេញទៅដោយមិនភ្លេចដៀងភ្នែកសម្លឹងមើលក្មេងបម្រើដែលនៅក្បែរនោះដោយការខឹងសម្បារនឹងគុំកួននៅក្នុងចិត្តជាទីបំផុត

អាល្អិតខ្លាចរអានឹងនាងដែលសម្លក់មកកាន់គេបែបនេះ ទើបប្រញាប់អោនមុខចុះវិញយ៉ាងលឿនមិនហ៊ានប្រសព្វនឹងនាងដែលសម្លក់គេឡើងថ្លែរ ដូចគេធ្វើខុសជាមួយនាងតាំងពីពេលណាមកអញ្ចឹង

«ក្មួយមីន ហេតុអីចេញមកបម្រើក្នុងផ្ទះបែបនេះ?មិនទៅរៀនទេឬ?» នៅសល់តែពីរនាក់ជីមីន ទើបគាត់ប្រញាប់ប្តូរជាប្រើសម្តីទន់ភ្លន់មកលើអាល្អិតនេះវិញ គាត់ស្រឡាញ់ការតស៊ូព្យាយាមរបស់ជីមីន ទើបជីមីននេះតែងទទួលបានក្តីស្រឡាញ់ពីគាត់នៅពេលដែលកូនប្រុសរបស់គាត់មិននៅ ហើយជុងហ្គុកក៏មិនដែលបានឃើញមុខរបស់ជីមីនដូចគ្នា គេស្គាល់ត្រឹមលោកស្រីផាកដែលជាម៉ាក់របស់ជីមីនប៉ុណ្ណោះ

«លោកស្រី គឺខ្ញុំឈប់រៀនហើយ...»

«អ៎ាវ ហេតុអីបានជាភ្លាមៗចង់ឈប់រៀន?ក្រែងតែងនិយាយថាចង់រៀនណាស់ឬ?មានបញ្ហាអ្វីនៅសាលាមែនទេ?»

ឮគាត់សួរបែបនេះ ជីមីនចាប់លេបទឹកមាត់ផ្សើមបំពង់ក.ព្រោះចាប់ផ្តើមមានអារម្មណ៍ថាខ្លាចដែលលោកស្រីចនអាចនឹងដឹងការពិតនៅពីក្រោយរឿងដែលគេឈប់រៀននេះហើយនឹងស្អប់គេខ្លាំងណាស់ ព្រោះវាជារឿងស្មោគគ្រោកដែលសូម្បីតែគេខ្លួនឯងក៏ខ្ពើមនឹងរឿងនេះដូចគ្នា គេពិតជាខ្លាចថាលោកស្រីចនអាចដឹងរឿងនេះខ្លាំងណាស់

«គឺខ្ញុំ...ខ្ញុំគិតថាលំបាកលោកស្រីច្រើនហើយ ដែលត្រូវបង់ថ្លៃសាលាឲ្យខ្ញុំទាំងខ្ញុំមិនបានជួយអ្វីសោះ ទើបខ្ញុំចង់បម្រើលោកស្រីអោយសមតម្លៃតបស្នងវិញ ព្រោះខ្ញុំគ្មានថវិកាគ្រប់គ្រាន់សម្រាប់សងថ្លៃបង់សាលាដែលលោកស្រីបង់ឲ្យខ្ញុំរាល់ឆ្នាំនោះទេ..»

?????????????????Where stories live. Discover now