#ស្វាមីផ្តាច់ការ
ភាគទី៣២
«បញ្ចប់ការសម្ភាសន៍ត្រឹមនេះចុះ ជួបគ្នានៅពេលល្ងាចទៀត ជម្រាបលា» ក្រោយទទួលបានការសម្ភាសន៍និងការសួរសំណួរជាច្រើនពីអ្នកកាសែតហើយលោកស្រីក៏កាត់ផ្តាច់ការសម្ភាសន៍ត្រឹមនេះតែម្តងទៅ ព្រោះកូនក្រមុំគួរតែមានការសម្រាកឲ្យបានច្រើន ឲ្យពួកគេមកឈរបែបនេះដដែលនាំតែខាតពេលឥតប្រយោជន៍នោះទេ
អ្នកកាសែតបានចែកជើងគ្នាទៅហើយ លោកស្រីចននិងលោកស្រីផាកក៏ងាកមករកកូនទាំងពីរព្រមគ្នា អ្វីដែលគាត់ក្រលៀសទៅឃើញមុនគេគឺពួកគេកំពុងកាន់ដៃគ្នា តែបើមើលមុខជុងហ្គុកវិញមិនបាច់និយាយ មុខដូចគេចាប់បង្ខំទាំងដែលខ្លួនឯងចាប់បង្ខំគេ កាន់ដៃគេជាប់មិនឲ្យគេលែងសោះនឹងហ្អាស៎
«កូនៗទៅសម្រាកចុះ ចាំដល់ម៉ោងដែលត្រូវចាប់ផ្តើមពិធីរៀបការ ចាំម៉ាក់ទៅតាមដាស់កូនឲ្យភ្ងាក់ក៏បានណ៎ាកូនប្រុស» លោកស្រីចនឃើញទឹកមុខកូនប្រុសបែបនេះហើយគាត់ក៏ប្រញាប់ដេញឲ្យគេទៅសម្រាកទៅ ព្រោះពេលនេះទោះនៅឈរត្រង់នេះក៏គ្មានអ្វីធ្វើដដែល ព្រោះពិធីរៀបការមួយតង់ទៀត គឺទៅដល់ពេលល្ងាចឯណោះទើបប្រព្រឹត្តឡើងបាន«បាទខ្ញុំទៅហើយអញ្ចឹង...» និយាយរួចហើយរាងក្រាស់ក៏ព្រលែងដៃចេញពីរាងតូចដើរសម្តៅទៅក្នុងផ្ទះ ខណៈពេលនោះក្រោយឮសម្លេងមនុស្សប្រុសនិយាយហើយហៅឈ្មោះអនាគតប្រពន្ធរបស់គេទៀត គេក៏ប្រញាប់ងាកក្រោយវិញភ្លាមដើម្បីមើលថាម្នាក់ប្រុសនឹងជានរណា?ហេតុអីស្គាល់ជីមីនដែរ?
«លោកស្រីចន ពិធីភ្ជាប់ពាក្យបញ្ចប់ហើយមែនទេ? ខ្ញុំសុំទោស ព្រោះខ្ញុំរវល់នឹងការងារពេកទើបមិនបានមកទាន់ អាវ៎ នេះជីមីនមែនទេ?ស័ក្តិសមដល់ហើយមួយឈុតនេះ» ត្រូវហើយ វាគឺគ្មានអ្នកណាឡើយក្រៅពីលោកឆា អ៊ុនវូជាអ្នកឆ្នៃម៉ូតខោអាវទាំងភ្ជាប់ពាក្យនិងឈុតរៀបការផងដែរ គ្រាន់តែបានឃើញរាងតូចភ្លាមក៏សរសើរភ្លាមទៀតហើយ
«បាទអរគុណលោកដែលអញ្ជើញចូលរួមពិធីភ្ជាប់ពាក្យរបស់យើង តែវាគឺចប់ហើយ លោកមកយឺតហើយ» ជីមីនឆ្លើយតបទាំងសើចញឹមៗតិចៗខណៈពេលនោះដែរ ស្រាប់តែបានឃើញថាជុងហ្គុកបានត្រឡប់មកឈរក្បែរដៃរបស់គេវិញសារជាថ្មី រាងតូចងាកមកសម្លឹងមុខគេដោយការងឿងឆ្ងល់ ឯគេបែរជាធ្វើមើលមិនឃើញហើយសម្លឹងមើលទៅអ៊ុនវូមិនដាក់ភ្នែកទៅវិញ

YOU ARE READING
?????????????????
Random??????????????? ?????? ????????????????!! ???????????????????????????? ????????????????????? ????????????????????????????????... Start: 13/11/22 FB: KM Novel ???????? ??????