#ស្វាមីផ្តាច់ការ
ភាគទី១០
20Vote 60Share សម្រាប់ភាគបន្ទាប់<3
«បានហើយ! កុំគិតច្រើនទៀត បន្តទៅសម្រាកសិនទៅ ការងារផ្ទះមិនបាច់ធ្វើទេ អ៊ុំផាកក៏ដូចគ្នា ទុកឲ្យអ្នកផ្សេងទៀតធ្វើចុះ ទុកកម្លាំងរៀបការវិញល្អជាង» ក្រោយឃើញថារាងតូចស្តាប់ហើយមិនតបវាចាមកកាន់គាត់វិញបែបនេះ ទើបគាត់ប្រញាប់និយាយទៅមុន ជៀសវាងរាងតូចនៅប្រកែកជាមួយនឹងគាត់តទៅទៀតនាំតែខាតពេលអត់ប្រយោជន៍នោះទេ អ្វីដែលគាត់និយាយហើយ គាត់នឹងធ្វើ គ្មានអ្នកណាហាមឃាត់គាត់បាននោះទេ
«ប៉ុន្តែ-»
«ស្តាប់តាមខ្ញុំ ហើយទៅសម្រាកទៅ កុំមានៈ» លោកស្រីចនក្រហឹមដើមក.ដោយការមិនពេញចិត្តនៅពេលឮជីមីនតបមកកាន់គាត់ហាក់ដូចជាចង់ប្រកែកតទៅទៀត គាត់ពិតជាចង់ដឹងណាស់ ថាកូនប្រុសរបស់គាត់នៀក៎គម្រាមអាល្អិតនេះបែបណា បានជាអាល្អិតនេះខ្លាចសម្បើមម្លេះ?អាខ្លួនខាតបង់មួយទាំងមូល នៅកាន់ជើងមនុស្សមិនទទួលខុសត្រូវបែបនឹងទៀត
«បាទ អរគុណលោកស្រី» រាងតូចឆ្លើយតបបែបនេះហើយក៏ព្រមដើរចេញទៅខាងក្រោយផ្ទះរបស់ខ្លួនវិញ ខណៈកន្ទុយភ្នែករេទៅកាំជណ្តើរហាក់ដូចជាឃើញស្រមោលនរណាម្នាក់ដែលឈរនៅលើនោះនៅឡើយ ទើបភ្លាមៗទាញអារម្មណ៍អោយអាល្អិតឈប់ងក់ ដើម្បីសម្លឹងមើលអោយជាក់ថាជាអ្នកណាដែលបានឈរស្តាប់គេនិយាយគ្នាជាមួយលោកស្រីចនអម្បាញ់មិញនេះ
វាមិនខុសពិតមែន គ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេ អម្បាញ់មិញនេះគេមិនបានឡើងដល់បន្ទប់ឡើយ ប៉ុន្តែគឺគេនៅឈរស្តាប់ថាខ្លួននឹងនិយាយអ្វីខ្លះជាមួយនឹងអ្នកម៉ាក់របស់គេ។ រាងតូចសម្លឹងមើលជុងហ្គុកមិនដាក់ភ្នែក សម្លឹងបែបចំៗនិងទឹកមុខគួរឲ្យអាណិតខ្លាំងបំផុត គេចង់បញ្ជាក់តាមក្រសែរភ្នែករបស់គេថាគេមិនបានតាំងចិត្តឲ្យរឿងទៅជាបែបនេះ គេពិតជាមិនចង់ឲ្យជុងហ្គុកមកទទួលខុសត្រូវពិតមែន ហើយអ្វីដែលបានតបមកពីជុងហ្គុកវិញគឺជាក្រសែរភ្នែកដែលមានភាពកំណាចខ្លាំងបំផុត គេសម្លឹងរាងតូចដូចជាចង់សុីសាច់ មុននឹងដកក្រសែរភ្នែកចេញមកវិញរួចឡើងទៅខាងលើបាត់ទៅ ចំណែករាងតូចក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ

YOU ARE READING
?????????????????
Random??????????????? ?????? ????????????????!! ???????????????????????????? ????????????????????? ????????????????????????????????... Start: 13/11/22 FB: KM Novel ???????? ??????