រឿង: បណ្ដាសាមុខអាក្រក់🌻
ភ្លើងពណ៌សដែលជាព្រះនាងពៅបានធ្លាក់ចូលទៅផ្ទះតូចមួយដែលមានសំរាមពត់ជុំវិញផ្ទះតូចដ៏កំសត់ ដំបូលផ្ទះដាច់ធ្លុះធ្លាយ មានក៏ភ្លៀងរកតែកន្លែង ជ្រកសិងតែគ្មាន ត្រូវមកឆ្លងទន្លេទៀតកណ្ដាលភ្លៀងទៀត គ្រួសារមួយនេះវេទនាពេកហើយ។
" អូយ….ឈឺពោះណាស់ …." អ្នកជាប្រពន្ធស្រែកយំទាំងវេទនាឈឺពោះឆ្លងទន្លេ ទឹកភ្នែករាប់លានដំណក់ស្រក់ចុះកាត់ថ្ពាល់គាតឮ
" ទ្រាំរបន្តិចទៅអូន " អ្នកជាប្ដីធ្វើអីលែងត្រូវភ័យញ័រដៃញ័រជើងអស់ទៅហើយ
" នាំអូនទៅពេទ្យ ហឹកៗ "
" បងគ្មានលុយទេ តើឪ្យនាំអូនទៅបានយ៉ាងម៉េច? " គាត់តបទៅប្រពន្ធវិញ គ្រួសារគាត់ក្រណាស់ រើសតែកំប៉ុងយកមកលក់លុយទិញបាយផង មានពេលខ្លះដាច់រកមិនបានត្រូវរើសបាយពីធុងសំរាមយកមកចែកគ្នាហូប តើមានលុយឯណានាំ ប្រពន្ធទៅបាននោះ
" ធ្វើម៉េចទៅ? ហឹកៗឈឺពោះណាស់ " គាត់បានត្រឹមយំមុនតែឆ្លង ទន្លេនៅផ្ទះតូចនេះហើយ
" ទ្រាំទៅណាបន្តិចកូនយើងចេញមកហើយ ប្រឹងទៀតអូនជិតចេញមកហើយ " អ្នកជាប្ដីឱនមើលទារកក៏លិចចេញក្បាលមក គាត់ក៏ចាប់ទាញមកនិងបានយកទារកចេញមក កន្ត្រៃនៅក្នុងដៃគាត់ក៏ចូលមកកាត់ទង់ផ្សិតទាំងប្រថុយប្រថានព្រោះគ្មានបទពិសោធន៍ដូចជាគ្រូពេទ្យនៅពេលគាត់យកទារកចេញមកអត់បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលនៅអ្វីដែលបានឃើញជាកូនគាត់មែនទេ?ហេតុអ្វីមានស្នាមដៅក្រហមពេញទាំងផ្ទៃមុខនៅមានប្រជ្រុយខ្មៅតូចៗជាច្រើនកន្លែងលើផ្ទៃមុខថែមទៀតបើនិយាយពីរដងខ្លួនវិញគឺស្អាតគ្មានអ្វីបន្តិចគឺខុសគ្នាតែម្ដង។ក្មេងតូចបានចេញមកឃើញពន្លឺថ្ងៃបើកភ្នែកម៉ក់ៗដែលមើលមិនឃើញអ្វីសោះទាំងសើចតិចៗទៅកើតឪពុក មិនដូចជាក្មេងដែលកើតមកស្រែកយំ។
" បង! អូនសុំមើលកូនយ៉ាងបន្តិច " អ្នកជាប្រពន្ធប្រឹងហៅប្ដីឪ្យគាត់យកកូនមកឪ្យមើល គាត់បានហុចកូនទៅឪ្យប្រពន្ធទាំងញ័រដៃ គាត់បានទទួលយកកូនមកមើលភ្ញាក់ដូចប្ដីគាត់ចឹង
" យកគេចេញទៅ ក្មេងនេះមិនមែនកូនអូនទេ យកចេញទៅក្មេងនេះអាក្រក់ណាស់ " គាត់បានទំលាក់ក្មេងចុះរុញឪ្យប្ដី ទាំងមិនទទួលស្គាល់ថាជាកូនគាត់
" អូន....តែនេះកូនយើងណា "
" អត់ទេវាមិនមែនកូនអូន យកវាចេញទៅអាក្មេងនេះមិនមែនកូនអូនទេ យកវាទៅបោចចោលភ្លាមទៅ! " គាត់ស្រែកដាក់ប្ដីខ្លាំងៗ ថាក្មេងប្រុសដែលទើបនិងកើតមានឈាមគាត់ជាប់នឹងសាច់ និយាយមិនមែនជាកូន។ គាត់មិនអាចធ្វើអ្វីបានមានតែស្ដាប់តាមប្រពន្ធ គាត់បានក្រោកឈរដើរទៅឆ្ងាយពីផ្ទះរបស់ខ្លួនទាំងមានភ្លៀងធ្លាក់ខ្លាំង គាត់បានដើរមកឆ្ងាយបន្តិចគាត់ក៏បានដាក់ក្មេងប្រុសកំពុងតែញញឹមសម្លឹងមើលទៅគាត់ មិនដឹងថាខ្លួនឯងត្រូវឪពុកមកបំបោះបង់ចោលទេ គាត់ដាក់ក្រោមដើមឈឺតូចមួយដាក់ដល់ដីគាត់ក៏ស្រដីឡើងមក
" ពុកសុំទោសដែលយកកូនមកបោះបង់ចោល តែដោយសារពុកគ្មានជំរើស បើកូនកើតមកម្ដងទៀតសូមកើតមកជាមួយគ្រួសារល្អជាងនេះស្អាតជាងនេះណាកូនពុក " តាមពិតទៅគាត់មិនចង់យកមកបោះចោលទេ មកពីជីវភាពគ្រួសារ ប្រពន្ធមិនទទួលស្គាល់មានតែ សម្រេចចិត្តមកបោះបង់ចោល ក្មេងតូចលើដៃ ខ្វៃៗសើចតិចៗ កើតមកមិនទាន់ដឹងអីផងក៏មកជួបរឿងបែបនេះទៅហើយ និយាយចាប់គាត់ក៏ដើរចេញទៅវិញទាំងទឹកភ្នែកងើយមុខឡើងលើសម្រក់ទឹកភ្នែកទាំងឈឺចាប់ កូនតែមួយមកត្រូវជួបរឿងបែបនេះ។
កន្លងផុតទៅជាងមួយម៉ោងក្មេងតូចមិនទាន់បៅទឹកភ្នែកភ្លៀងក៏ធ្លាក់ ក្មេងតូចចាប់ផ្ដើមស្រែកយំខ្លាំងៗនៅខ្លួនមានតែកន្សែងរុំជាប់ខ្លួនមួយ
ង៉ា~~~~ង៉ា~~ង៉ា~~
" អ៊ំស្រីមានឮសំឡេងអីអត់? " ក្មេងស្រីអាយុ15ឆ្នាំចោទសួរទៅអ៊ីស្រីថាបានឮសំឡេងអ្វីឬអត់ព្រោះគេបានឮរហៀងៗមក ប្រយ័ត្នខ្លាចលងទៅ? គាត់ឮហើយក៏ផ្ទៀងត្រចៀកចាំស្ដាប់សំឡេង
" មានក្មេងកំពុងយំ! "
" អ៊ំជួយខ្មោចលង ហឹកៗខ្មោច "
" វាស្អីអីឯង! យ៉ាប់មែនហើយក្មេងយំមកនិយាយខ្មោចលង " អ៊ំស្រីកានីថយខ្លួនចេញពីដាហូដែលមកតោងខ្នងគាត់ពីក្រោយជាប់
" អ៊ំទៅណា? "
" យើងទៅមើលហ្នឹងហើយ " អ៊ំស្រីកានីដើរទៅរកពិភពសំឡេងដែលមានដាហូតាមពីក្រោយ
" ក្មេង! អ្នកណាអីក៏ចិត្តអាក្រក់ម្លេះយកកូនមកបិះចោលបែបនេះ " អ៊ំស្រីដើរមកដល់ក៏ឃើញក្មេងកំពុងយំទើបប្រញាប់ចូលទៅលើកបីឱបក្រសោបនិងបានជូតទឹកចេញពីផ្ទៃមុខក្មេងតូច
" អ៊ំស្រីម៉េចក៏មុខគេទៅជាចឹង? " ដាហូដើរចូលទៅដែរក៏ឃើញមុខក្មេង ទើបងាកសួរទៅគាត់
" ម៉េចយើងទៅដឹង បានហើយប្រញាប់ទៅផ្ទះវិញក្មេងយំខ្លាំងណាស់ " ថាហើយអ៊ំស្រីកានីនិងដាហូក៏នាំគ្នាទៅផ្ទះមណ្ឌលកុមារកំព្រា
•មណ្ឌលកុមារកំព្រា
មកដល់មណ្ឌលកុមារកំព្រាភ្លាមអ៊ំស្រីកានីបានប្រើដាហូឪ្យនាងទៅដាំទឹកក្ដៅយកមកឪ្យគាត់ ពេលដាំហើយដាហូបបានយកមកអ៊ំស្រីក៏បានងូតទឹកសម្អាត់ឈាមលើសាច់ក្មេងតូចចេញ និងបានឆុងទឹកដោះគោឪ្យគេអឹមគេង ក្រោយពីអឹមឆ្អែតសំឡេងយំក៏បានស្ងាត់ក្មេងតូចក៏បានសំងំគេងយ៉ាងមានក្ដីសុខ។
•5ឆ្នាំកន្លងផុតទៅ
5ឆ្នាំបានផុតទៅក្មេងប្រុសដែលអ៊ំស្រីរើសមកចញ្ចឹមពេលនេះធំធាក់លឿនណាស់។ ឈ្មោះរបស់គេគឺ ថេយ៉ុង ជាក្មេងស្លូតបូកទន់ភន់ជាក្មេងឆ្លាត គេរស់នៅជាមួយគាត់ក្រោមការមើលថែរយ៉ាងកក់ក្ដៅនិងល្អបំផុតក៏ជាក្មេងម្នាក់ដែលអ៊ំស្រីកានីស្រឡាញ់ជាងគេ ព្រោះគេមិនចេះរករឿង និយាយគ្នាស្រួលស្ដាប់តាមគ្រប់យ៉ាង តែនេះក៏ធ្វើឪ្យក្មេងផ្សេងៗនៅទីនេះស្អប់គេដែរ ទីមួយពួកគេគិតថាថេយ៉ុងយកចិត្តពីគាត់បានជាធ្វើឪ្យគាត់ស្រឡាញ់ជាងពួកគេ ទីពីរដោយសារចរិកទន់ជ្រោយដូចក្មេងស្រីអីបន្តិចក៏យំ ទីបីដែលធ្វើឪ្យពួកគេមិនចង់នៅជិតមិនចង់លេងជាមួយនោះគឺដោយសារមុខអាក្រក់ពីកំណើតរបស់ថេយ៉ុង ហេតុនេះហើយបានជាថេយ៉ុងគេគ្មានមិត្តសូម្បីតែម្នាក់ ទាំងដែលគេរស់នៅទីនេះអស់5ឆ្នាំក៏ហើយក្ដី។
" ក្មេងៗចង់ញ៉ាំអីចាំបងស្រីទិញឪ្យ ប្រាប់បងស្រីមក " ដាហូសួរទៅក្មេងៗថាចង់បានអ្វីបន្តិចទៀតនេះគេនិងទៅទិញរបស់ទុកមកធ្វើម្ហូប
" អូនចង់បានស្ករគ្រាប់ "
" អូនក៏ដូចគ្នាៗ " ក្មេងៗនិយាយចង់បានស្ករគ្រាប់គ្រប់ៗគ្នាខុសអីតែក្មេងតូចថេយ៉ុងដែលមិនព្រមនិយាយអ្វី ឃើញដូច្នេះដាហូក៏សួរទៅថេយ៉ុង
" ថេយ៉ុង!ចង់បានអីដែរ ប្រាប់បងមកចាំបងទិញឪ្យឯងញាំ "
" អូនចង់ញ៉ាំផឹកដោះគោ " សំឡេងក្មេងតូចបន្លឺឡើងគេចង់ផឹកវាយូរហើយតែមិនដែលបានផឹកបានត្រឹមមើលទូរទស្សន៍គេផ្សាយ
" ចាំបងទិញឪ្យ ចឹងបងស្រីទៅហើយណា "
" បាទ/ចា៎ស " ក្មេងៗឆ្លើយហើយដាហូក៏ជិះម៉ូតូទៅផ្សារ ព្រោះគេនេះមិនមែនជាទីក្រុងនោះទេ។ ពេលពួកគាត់ចេញទៅផុតក្មេងៗទាំងអស់ក៏ងាកមកសម្លុកថេយ៉ុង។ ក្មេងប្រុសអាយុប្រហែល8ឆ្នាំម្នាក់ក៏និយាយឡើង
" ហេតុអីក៏ឯងមិនយកដូចពួកយើង? " ក្មេងប្រុសចោទសួរទៅក្មេងតូចថេយ៉ុង
" អូនអត់ចង់ញ៉ាំស្ករគ្រាប់ទេ ខ្លាវដង្កូវស៊ីធ្មេញអូន " ក្មេងតូចតបទៅគេវិញតាំងឱនមុខចុះខ្លាចពួកគេធ្វើបាប នៅពេលដែលមនុស្សធំមិននៅ ក្មេងៗទាំងអស់នេះតែងតែធ្វើបាបរាងកាយគេក៏សើចចំអកឲ្យគេដោយសារមុខគេអាក្រក់ ទោះមុខអាក្រក់ក៏មិន ប្រាកដថាគេអាក្រក់ដូចមុខដែរ។
" មិនមែនទេដឹង? "
" អត់ទេ អូនអត់ចង់មែនណា..." ក្មេងតូចឈរ សម្រក់ទឹកភ្នែកឱនមុខចុះមិនហ៊ានងើយសម្លឹងមើលពួកគេ ដៃវិញក្ដាប់ចូលគ្នាខ្ញាំដៃឡើងចេញឈាមមកទៅហើយ
" ហេតុអ្វីឯងនិយាយជាមួយយើងឱនមុខចុះ?ឆាប់ងើយមើលយើងភ្លាម " ថេយ៉ុងតូចមិនហ៊ានងើយសម្លឹងមើលមុខគេគិតតែពីឱនមុខ ក្មេងប្រុសនោះអត់មិនបានក៏លើកជើងទាត់គេលើកណ្ដាលដើមទ្រូងថេយ៉ុងមួយជើង ធ្វើឪ្យក្មេងតូចកំសក់ត្រូវដួលផ្ងារក្រោយអុកគូទហ្នឹងដី
" ហឹកហឹក "
" គ្រាន់តែយើងធាក់បន្តិចសោះយំដែរ រំអួយណាស់ អាប្រុសមិនចំប្រុស អាខ្ទើយៗ ហាសហា "គេនិយាយហើយក៏នាំគ្នាសើចឮៗដោយមិនខ្វល់ពីអ្នកកំពុងអង្គុយយំចាំស្ដាប់។ គ្រាន់តែទន់ខ្សោយមិនរឹងមាំដូចមនុស្សប្រុស ហេតុអ្វីហៅគេអាខ្ទើយៗ គេគ្រាន់ជាក្មេងម្នាក់ចាំបាច់ធ្វើបាបសើចចំអកដែរ មនុស្សម្នាក់ៗមានសិទ្ធិស្មើគ្នា។

YOU ARE READING
??????????????????(???)
Romance???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????? ???????????...