ភាគ៣: ដណ្ដាសាមុខអាក្រក់ 🌻
ក្មេងៗក៏បាននាំគ្នាចេញទៅ កន្លែងផ្សេងអស់នៅតែថេយ៉ុងដែលអង្គុយលើដីយំមិនឈប់។ ក្មេងតូចថេយ៉ុងប្រឹងក្រោកដើរនិងបានដើរទៅអង្គុយទោងតែម្នាក់ឯង គេមិនគ្មានទៅលេងជាមួយក្មេងៗផ្សេងៗទៀតនោះទេ បើទៅអាចនិងត្រូវទៀតពុំខាន។
ច្រើនថ្ងៃបានកន្លងផុតទៅ ជាជីវិតជាក្មេងកំព្រានៅតែដដែល។
" ក្មេងៗ ថ្ងៃនេះចង់ទៅដើរលេងអត់? " អ៊ំស្រីកានីអង្គុយចុះជិតក្មេងដែលអង្គុយញាំបាយ និងបានសួរពួកគេ
" ចង់ៗ " ក្មេងៗលើកដៃឡើងគ្រប់គ្នាចំណែកថេយ៉ុងក៏ដូចគ្នានៅតែក្នុងផ្ទះរបស់ក៏រាងធុញដែរ
" ចឹងថ្ងៃនេះអ៊ំស្រីនាំក្មេងៗទៅដើរលេងម្ដង "
" យេ៎~~~" ក្មេងគ្រាន់តែឮគាត់ថានិងនាំដើរលេងម្នាក់ៗក្រោកឈរហូចេញនិង។ ក្រោយពីក្មេងៗញ៉ាំបាយហើយអស់គាត់បាននាំក្មេងៗទៅងូតទឹកដូរខោអាវ និងបាននាំពួកគេទៅលេងដែលនៅកន្លែងសួនកំសាន្តក្មេងៗ ដោយមាន មនុស្សធំ5 6 នាក់ទៅជាមួយ ទំរាំតែទៅដល់ពួកគេត្រូវជិះឡានមួយម៉ោងជាងព្រោះផ្លូវវារាងឆ្ងាយដែរ។
មកដល់សួនភ្លាមក្មេងៗក៏នាំគ្នាចុះពីឡានរត់ចូលទៅខាងក្នុងយ៉ាង រីករាយតាមបែបក្មេងមុនដែលបានឃើញ។
" ថេយ៍ម៉េចក៏មិនទៅលេងជាមួយអ្នកផ្សេងទៀត? " អ៊ំស្រីកានីចោទសួរទៅនាតូចថេយ៉ុងពេលឃើញគេមិនរត់ទៅជាមួយក្មេងផ្សេងៗ
" អូនលេងបាន? " ថេយ៉ុងតបទៅគាត់វិញ មើលគេសួរ សួរដូចមនុស្សធំដែលមិនទារ របស់លេងទោលតែសួរមុនទៀត។
" លេងបាន " គាត់និយាយចប់ថេយ៉ុង ក៏ប្រញាប់រត់ទៅនិងលេងគេ ក្រោយលេងអស់ចិត្តថេយ៉ុហក៏ដើរមករកគាត់វិញ ក្មេងផ្សេងៗបាន សប្បាយលេងមិនចង់ឈប់សោះ។
" អ៊ំស្រី! " ថេយ៉ុងដើរមកដល់ក៏បានហៅគាត់
" ចា៎ស " គាត់ងាកមកឆ្លើយនិងថេយ៉ុង
" អូនឈឺនោម " ថេយ៉ុងពេបមាត់បន្ទន់ជង្គង់ចូលគ្នាប្រឹងខ្ទប់មិនឪ្យលិចចេញមក
" ដាហូនាំថេយ៍ទៅ " ដាហូនៅជិតនោះគាត់ក៏ប្រើនាងជួយជូននាយតូចទៅបន្ទប់ទឹក
" ចា៎សអ៊ំស្រី " ថាហើយដាហូនិងថេយ៉ុងក៏បានដើរទៅបន្ទប់ទឹកជាមួយគ្នា មកដល់បន្ទប់ទឹកដាហូបានឪ្យថេយ៍ចូកទៅព្រោះវាជាបន្ទប់ទឹកមនុស្សប្រុស គេមិនអាចចូលទៅបានទេណាមួយថេយ៉ុងគេជាក្មេងឆ្លាតចេះគិតជាងក្មេងដទៃ។
" អូនរួចហើយ តោះទៅ " ថេយ៉ុងក៏បានចេញមកវិញនិងបានរត់ទៅរកដាហូដែលនៅឈរចាំគេ
" ថេយ៍ហា....នៅចាំនិងហើយបងសុំទៅបន្ទបើទឹកមួយភ្លែក " ថេយ៉ុងងក់ក្បាលហើយ ដាហូក៏ដើរទៅបន្ទប់ទឹកម្ដង។ ដាហូចូលមិនទាន់បានមួយនាទីផងស្រាប់តែលិចចេញ បុរសពីរនាក់មកឈរពីក្រោយថេយ៉ុង ពួកគេញញឹមដាក់គ្នានិងបានងកក្បាលធ្វើជាសញ្ញា។
ដាហូក្រោយពីធ្វើកិច្ចរបសើខ្លួនហើយក៏ចេញមកវិញតែមិនបានឃើញថេយ៉ុងនៅឈរចាំគេនោះទេ ប្រហែលជាគេទៅកន្លែងមុនហើយ ដាហូមិនគិតច្រើនស្មានថាគេទៅហើយក៏ដើរទៅវិញ។
" តោះៗក្មេងៗជិតដលើម៉ោងទៅផ្ទះវិញហើយ " ក្រោយពីឮគាត់និយាយ ក្មេងៗក៏បាមឈប់លេងនិងបានដើរទៅរកគាត់នៅឈរចាំពួកគេ
" ឯណាថេនិងដាហូ " អ៊ំស្រីងាករកមើលក៏មិនឃើញគេទាំងពីរ បន្តិចក្រោយដាហូក៏ដើរមកវិញតែគ្មានថេយ៉ុងនោះទេ
" ដាហូឯណាថេយ៉ុង? " អ៊ំស្រីកានីមិនឃើញថេយ៉ុងក៏សួរ
" ហាក៎! ចឹងថេយ៉ុងនៅមិនទាន់មកទេ? " ដាហូមិនបានតបទៅគាត់បែរជាឆ្ងល់និងសួរគាត់វិញ
" មិនកើតទេ ប្រញាប់ដើររកឪ្យលឿនថេយ៉ុងមិនមែនជាក្មេងចេះតែដើរផ្ដេសផ្ដាសនោះទេ " ពួកគាត់ក៏បំបែកគ្នាតាមរក ចំណែកក្មេងៗផកសេងក៏បាននាំទៅមណ្ឌលមុន។
ការដើរតាមរកថេយ៉ុងអស់ជាច្រើនមករហូតដល់យប់ក៏មិនបាន ដំណឹងអ្វីសោះ ធ្វើឪ្យអ៊ំស្រីអស់កម្លាំងក្នុងការដើររកទៀត មានតែអង្គុយយំមួយកន្លែង មិនដឹងថាជាពេលនេះគេទៅដល់ទៅណាទៅហើយទេ បានញ៉ាំបាយនៅត្រជាក់អត់គេហបែបណាដែរ កាន់តែគិតកាន់តែធ្វើឪ្យគាត់យំ ពួកគាត់ក៏ សម្រេចចិត្តទៅវិញដោយរកថេយ៉ុងមិនឃើញ។
ព្រឹកថ្ងៃបន្ទាប់យើង បង្ហាញឲ្យឃើញនៅទីក្រុងសេអ៊ូលជាទីក្រុងស៊ីវីល័យស្រស់ស្អាតពេលយប់មានភ្លៀងចម្រោះពណ៌បើនិយាយពីពេលព្រឹមវិញ មនុស្សម្នាក្រោកធ្វើការអ្នកខ្លះក៏ដើរចំណែកអ្នកខ្លះទៀតក៏ជិះឡានទៅ។
យើងក្រឡេកមកមើលក្នុង ភូមិគ្រឹះនេះវិញមានការតុបតែងលម្អងដោយរបស់ថ្លៃៗពេញភូមិគ្រឹះមានផ្ទៃដីធំទូលាយបើនិយាយពីកូនប្រុសទោលម្ចាស់ផ្ទះវិញនៅក្មេងអាយុ8ឆ្នាំទេតែ សម្រស់ស្រស់សង្ហារដូចដារា មានច្រមុះខ្ពស់ស្អាតបបូរមាត់ក្រហមព្រឿងៗផ្ទៃមុខសភ្លឺក្លិនខ្លួនក្រអូបយ៉ាងជាប់ចិត្ត កូនប្រុសទោលម្ចាស់ផ្ទះនេះមានឈ្មោះថា ជុតគុក ឬឈ្មោះពេញ ចនជុងគុក ជាកូនលោកចនត្រូវជាអ្នកមានមុខមាត់ម្នាក់ ក៏ជាអ្នកមានក្នុង ប្រទេសកូរ៉េនេះផងដែរ បើនិយាយពីរឿងកាងារក្រុមហ៊ានវិញរាប់មិនអស់មិនថាក្នុងស្រុកឬក្រៅស្រុក។
" ហេតុអីក៏បបរត្រជាក់ម្លេះ? " ជុងគុកដួសបបរដាក់ចូលមាត់ឃើញថាវា រាងត្រជាក់ក៏ងាកមកសួរអ្នកបើកបបរមកឪ្យគេ
" ចាំខ្ញុំយកទៅកំដៅឪ្យអ្នកប្រុសតូច "
" មិនបាច់! " ជុងគុកនិយាយទាំងខឹង នេះហើយជាចរិករបស់គេ ជាចរិកមួយដែលអាក្រក់ ដោយសារតែការមើលថែ ផ្ដល់គ្រប់យ៉ាងឪ្យទៅគេ ទើបធ្វើឪ្យចរិកបែបនេះ មិនចេះនិយាយច្រើន ឈ្លើយអីបន្ទិចក៏ខឹងនៅតូចទេ ប៉ុងនឹងហើយចុះបើធំ? ប្រហែលជាពេលគេធំចិរិកគេនិងកែក៏អាចថាបាន។
" ជុង...ត្រជាក់បន្តិចទេញ៉ាំទៅវាមិនស្លាប់ទេ " លោកចនដែលនៅអង្គុយរួមតុជាមួយកូន គាត់ក៏បន្លឺប្រាប់ឪ្យគេញ៉ាំ បបរត្រជាក់បន្តិចញ៉ាំបានតើ ហេតុអីរឿងតូចតែមួយធ្វើឪ្យកហលាយជារឿងធំដែរ
" ខ្ញុំមិនញ៉ាំទេ ខ្ញុំទៅរៀនហើយ " ជុងគុកក៏ក្រោកចេញដើរទៅរកឡានដែលឈប់ចតនៅពីមុខផ្ទះចាំដឹកគេទៅរៀន។
" ហ្ហើយ..... " អ្នកស្រីចន ដកដង្ហើមធំចេញមួយ នៅពរលឃើញចរិកកូនខ្លួនទៅជាបែបនេះ និងហើយតាមចិត្តកូនពេក ឥឡូវឃើញទេ ពិបាកតែខ្លួនឯងធំឡើងកាច់លេងបាកហើយពត់ក៏លេងត្រង់ដែរ។
" មកពីអូន បើអូនមិនតាមគេពេក៏រឿងមិនទៅជាចឹងដែរ " លោកចន
" អ្នកណាទៅដឹង ថាធំឡើងកូនបងចរិកចេញមកចឹង " អ្នកស្រីចនងាកសម្លយកប្ដីថ្លៃ ក៏មិនមែនមកពីគាត់ដែរទេដែលតាមកូនដែរ និយាយឪ្យចំទៅខុសតែទាំងពីរហ្នឹង។
" ឯងចង់ខ្លាំងជាមួយយើងផងមែនទេ ឌឹបៗ " និយាយចប់ជុងគុកក៏ឡើងពីលើក្មេងប្រុសម្នាក់ដែលរៀនជាមួយគេនៅះវាយយកៗមិនទំលាក់ដៃរហូតដលើគេ សន្លប់បាត់មាត់ឈឹងទើបគេឈប់វៃនិងដើរទៅអង្គុយធ្វើធម្មតា និយាយឲ្យចេញមកផងថាគេជាអ្នកណា និយាយមិនស្រួល លទ្ធផលគឺចឹងប្រាប់ឪ្យហើយ។
" ថាម៉េចគេបង្ករឿងទៀតហើយ? " អ្នកស្រីចនសិងតែបោកក្បាលឪ្យងាប់គេមួយថ្ងៃៗគិតតែពីវាយគ្នាមុនគិតរៀន គាត់ចូលទីចាំការមួយខែ3ដងអីវិញដល់ចឹងពេកមិនដឹងនិយាយថាម៉េច។ ក្រោយពីគាត់និយាយចប់អ្នកស្រីចនក៏បានជិះឡានទៅសាលាកូនរៀននិងបានចូលទៅទីចាប់ការ ដោយមានកូនគាត់និងអ្នកម្ខាងទៀតក៏ដូចជាលោកនាយកសាលា។ពេលដោះស្រាយរួចជុងគុកគេមិនបាននៅរៀនបន្តទៀតនោះទេគឺទៅផ្ទះតែម្ដង មកដល់ភ្លាមអ្នកស្រីចិនក៏ចាប់ផ្ដើមទេសនាឪ្យនាយតែម្ដង មិនដឹងថាជាស្អីខ្លះទេរហូតដល់គេយកដៃបិទ ត្រចៀក។

YOU ARE READING
??????????????????(???)
Romance???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????? ???????????...