"មានការអី?"
Beomgyu ចេញពីផ្ទះបានឆ្ងាយបន្តិចក៏បាន call ទៅកាន់ Yeonjun វិញព្រោះគិតថាគេប្រហែលមានរឿងចង់និយាយគ្នា។"ឯងនៅផ្ទះត្រូវទេ?"
Yeonjun សួរបកវិញដែលធ្វើឲ្យ beomgyu ជ្រួញចិញ្ចើមបន្តិចហើយក៏ឆ្លើយ។"ត្រូវហើយ!"
"នៅត្រង់និងហើយចាំយើងទៅយក!"
"និយាយឥឡូវអត់កើតឬ?"
"ប្រាកដជាចឹងហើយនេះរឿងសំខាន់!"
_______
ងឺត!!!
សំឡេងឡានស្ព័រស្តើង មួយបានបន្លឺឡើងចំពោះមុខរបស់កម្លោះតូច beomgyu ទម្លាក់ទូរស័ព្ទចុះមិនទាន់បានប៉ុន្មាននាទីផងឡានម្ចាស់កម្មពាក៏បានមកដល់តែម្តង។"ឡើងមក!!"
Yeonjun សម្រូតកញ្ចក់ថ្លាហើយងាកមុខហៅអ្នកម្ខាងឲ្យឡើងមកលើឡានខ្លួន។ beomgyu មើលមុខគេបន្តិចទាំងធុញទ្រាន់បន្ទាប់មកក៏បានបើកទ្វារចូលទៅ។"មានរឿងអីនិយាយទៅ!"
ឡានមិនទាន់បើកចេញផង beomgyu ក៏បានពោលឡើងទៅកាន់ Yeonjun នាយសង្ហាដកដង្ហើមធំហួសចិត្តបន្តិចហើយក៏ងាកមុខមកមើលគេទាំងស្នាមញញឹមស្រាលៗ។"សុំចេញឡានទៅសិនបានទេ? "
"ហេតុអ្វីត្រង់នេះក៏និយាយគ្នាបានហើយ!!"
"ក៏បាន!!និយាយត្រង់នេះក៏បានបើចង់ឲ្យមិត្តឯងដឹងឮណាស់មិនអីទេ!!"
Yeonjun ប្រាប់គេទាំងភ្នែកសម្លឹងទៅកាន់កញ្ចក់ក្រោយរបស់ឡាន ដែលពេលនេះគឺកំពុងមានមនុស្សពីរ បី នាក់ឈរលបមើលពួកគេពីចម្ងាយ។ beomgyu នៅឆ្ងល់ក៏បានងាកទៅមើលតាមគេហើយក៏ឃើញថាមិត្តគេទាំងពីរនោះកំពុងតែអើតលើមៗចាំមើលគេពីចម្ងាយ។"ចេញឡានទៅ!!"
Yeonjun សើចបន្តិចហើយក៏បានបើកចេញទៅតាមបញ្ជា ក្រោយពីបរចេញយូរបន្តិចគេក៏ចាប់ផ្តើមនិយាយ។

YOU ARE READING
Bad-boyfriend (???)
Romance# bad boy friend ????????????????? ????????????????????????????????? Angel ?? ???????????????????????????????! ???????????????????????????????????????????????????????????????? Bad guy ????????????????????????????? _ Yeonjun × beomgyu