មកដល់ក្លឹបមួយកន្លែង beomgyu និង Yunjin ក៏បានចូលមកអង្គុយលំហែរនៅតុមួយ។ beomgyu ថ្ងៃនេះមានរឿងឈឺក្បាលច្រើនណាស់សង្ឃឹមថាកាលដែលមកទីនេះអាចជួយគេខ្លះចុះ។
"គេនៅទីនោះហើយ!"
សំឡេងនិយាយគ្នាពីកន្លែងម្ខាងនៃតុងរបស់ beomgyu ។"អូ!! Chio beomgyu ហេតុអ្វីក៏ឯងមកកន្លែងបែបនេះចឹងមិត្ត?"
នារីសម្តីឆៅដែលយើងស្គាល់ច្បាស់ថាជានណានាងគឺ kazuha និង soobin ឮថាមិត្តមានជម្លោះបញ្ហាផ្លូវចិត្តក៏មកដល់ភ្លាម..មិនមែនមកលួងគឺបន្ឈឺថែម។" Yunjin ក៏នៅនេះទីនេះដែរ??"
Soobin មិនបានចាប់អារម្មណ៍និងមិត្តទេគេក៏ចូលទៅនិយាយគ្នាជាមួយ Yunjin ព្រោះគេនិងនាងធ្លាប់ស្គាល់គ្នារួចហើយដោយសារ គ្រួសារ soobin ទាំងអស់សុទ្ធតែធ្វើការឲ្យលោកម៉ូចឹងពួកគេមានឪកាសក្លាយជាមិត្តតែម្តង។"អូ!! Soobin ឯងក៏ជាមិត្តនិងមនុស្សល្ងង់ម្នាក់នេះដែរមែនទេ? អង្គុយសិនមក"
Yunjin សើចសប្បាយកាលដែលបានជួបមិត្ត។"មិនឆ្ងល់ទេដែលគេមានមិត្តច្រើន!!"
Kazuha លាន់មាត់ហើយចូលទៅអង្គុយម្នាក់ដែល ពេលនេះជុំជើងហើយ។"Yunjin នេះគឺ kazuha មិត្តខ្ញុំ! Kazuha ឯងស្គាល់នាងហើយត្រូវទេនេះជាបងស្រីរបស់ Yeonjun នោះអី"
Soobin ណែនាំពួកនាងទៅវិញទៅមកក្រោយស្គាល់ហើយក៏ចាប់ផ្តើមផឹកសុីត្រូវដកត្រូវផ្លែគ្នា។"តើពួកឯងមកកំដរយើងឬមកអោយយើងកំដរទៅហា៎?"
Beomgyu មនុស្សកំពុងអារម្មណ៍អត់ល្អផងមកឃើញពួកគេស្និទ្ធគ្នាលឿនបែបនេះទៀតរឹតតែឆ្ងល់ដែរតែគេក៏លួចសប្បាយចិត្ត។"ស្អី! ឯងស្អីដែរនិយាយទៅឯងមានសង្សាហើយទោះខូចចិត្តពេលនេះបន្តិចក៏មានអ្នកលួងចឹងយើងមិនចាំបាច់ខ្វល់ទេ"
Kazuha និយាយលេងសើចតែនាងនិយាយក៏មិនខុសនោះដែរទៅខ្វល់អីអាមិត្តមានសង្សាចោលគ្នាចឹង។"ហើយឯងទៅកើតអីមក? ធម្មតាឯងមិនសូវបង្ករឿងទេហើយម៉េចឥឡូវឆេវឆាវម្លេះ?"
Soobin សួរនាំបំណងចង់ឲ្យគេនិយាយរឿងក្នុងចិត្តតែមិត្តគេនេះមិនងាយដល់ម្លឹងទេ។ beomgyu ឯណេះទោះជាមិត្តខំសួរបារម្ភហើយក៏មិនឆ្លើយបែរជាលើកកែវស្រាមកផឹកធ្វើមិនដឹង។

YOU ARE READING
Bad-boyfriend (???)
Romance# bad boy friend ????????????????? ????????????????????????????????? Angel ?? ???????????????????????????????! ???????????????????????????????????????????????????????????????? Bad guy ????????????????????????????? _ Yeonjun × beomgyu