Hyewon អង្គុយនៅទល់មុខនិង beomgyu ដោយការិយាល័យពេលនេះជាម៉ោងសម្រាកល្មមទើបនាងមានពេលអាចសន្ទានជាមួយនិង beomgyu បានគួរសម។
"ការងារដែលត្រូវរៀនអនុវត្តមានច្រើនណាស់ឯងអាចចាប់ផ្ដើមក្នុងថ្ងៃនេះតែម្តងបានទេ?"
"បានគ្មានបញ្ហាទេ!"
"បែបនេះខ្ញុំគួរទុកចិត្តហើយព្រោះរាល់ឆ្នាំតែងមានសិស្សមកសិក្សាទីនេះជាប្រចាំតែក៏មិនឃើញបានប៉ុន្មានឡើយ!!"
"ចឹងខ្ញុំនិងព្យាយាមឲ្យអស់ពីសមត្ថភាព!!"
"ល្អ...បើចង់ដឹងពីអ្វីអាចសួរខ្ញុំឥឡូវនេះបាន!!"
Beomgyu ឮហើយក៏ស្ងាត់បន្តិចដើម្បីគិតថាគួរសួរឬអត់។"ការពិតខ្ញុំក៏ចង់ដឹងរឿងមួយអំពីរឿងក្តីកាលពី3ខែមុន!! គឺបញ្ហាក្រុមហ៊ុន L-Tline ដែលជាកណីគេចពន្ធនៅឈុងណាំដុង"
"រឿងក្តីនោះ! ត្រូវបានបិទយូរហើយដោយសារតែមានភស្តុតាងមិនគ្រប់គ្រាន់ ហេតុអ្វីក៏ចង់ដឹងរឿងនោះទៅវិញ?"
"ខ្ញុំគ្រាន់តែចង់សិក្សាពីបញ្ហាមួយនោះប៉ុណ្ណោះ!! "
"អឹម..បើឯងចង់ដឹងខ្ញុំនិយាយប្រាប់ចុះ កាលពីបីខែមុនខ្ញុំនិងក្រុម ស៊ើបអង្កេតបានធ្វើការលើក្តីនេះព្រោះសង្ស័យថាមានករណីគេចពន្ធខុសច្បាប់! ប៉ុន្តែពួកយើងរកតម្រុយអ្វីមិនបានឡើយឯកសារពាក់ព័ន្ធគឺត្រូវលាក់ជិតល្អណាស់!! ប៉ុន្តែអ្វីដែលទទួលបានពីការខិតខំរបស់ពួកយើងដឹងត្រឹមថាម្ចាស់ក្រុមហ៊ុននោះគឺជាម៉ាហ្វៀ! គួរឲ្យស្តាយដែរយើងស៊ើបពីគេបន្តមិនបានព្រោះខាងថ្នាក់បានលើបិទបម្រាម!!"
"ខ្ញុំយល់ហើយ!!"
Hyewon ញញឹមស្ងួតព្រោះរឿងនាងក៏បានដឹងដូចគ្នា ថាមកពីហេតុអ្វីទើបរឿងក្តីសំខាន់នេះបានបិទភ្លាមៗក្រោយទើប ស៊ើបបានតម្រុយតូចមួយសោះ។"ប៉ុន្តែអាចថាសំណាងល្អវិញព្រោះឥឡូវនេះ មានរឿងក្តីថ្មីមួយទៀតបានកើតឡើងនៅតំបន់ដីថ្មីកំពុងសាងសងដែលកាន់កាប់ដោយក្រុមហ៊ុនL-Tlineមួយនោះ!!"
"ចឹងមានន័យថារឿងក្តីនិងបើកសារជាថ្មីមែនទេ?"
"ប្រាកដហើយ!! ដូចដែលឯងឃើញចឹងមានឯកសារច្រើនណាស់ដែលខ្ញុំត្រូវពិនិត្យសារឡើងវិញ!!"

YOU ARE READING
Bad-boyfriend (???)
Romance# bad boy friend ????????????????? ????????????????????????????????? Angel ?? ???????????????????????????????! ???????????????????????????????????????????????????????????????? Bad guy ????????????????????????????? _ Yeonjun × beomgyu