បឹប.. ឌឹប..
" អូយយ៎.. "
" សុំទោស! " បុរសម្នាក់ដែលរត់បុកគេមុននេះ ប្រញាប់ជួយលើកកាយតូចឲ្យក្រោកឈរឡើងវិញ ឱនគំនាបសុំទោសគេបន្តិចហើយ ក៏ប្រញាប់រត់ចេញទៅយ៉ាងតក់ក្រហល់ មើលទៅនាយដូចជាប្រញាប់ខ្លាំងណាស់ ប៉ុន្តែអ្នកដែលត្រូវបានគេរត់បុក ហើយបានគេជួយគ្រាឲ្យឈរវិញនោះ បែរជាឈរភ្លឹក សើចញញឹមម្នាក់ឯង តាមសម្លឹងមើលកាយបុរសម្នាក់នោះឥតព្រិច ទោះនៅត្រឹមស្រមោល រសាត់ទៅឆ្ងាយហើយក៏ដោយ ស្នាមញញឹមនៅតែជាប់លើថ្ពាល់សរលោងឥតរលុប។
" គាត់សង្ហារ ថែមទាំងចិត្តល្អ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់.. ហិហិ.. "
" អ្នកប្រុស ភ្ញាក់ឡើង អ្នកប្រុស!! "
" ហាស៎...??? " កាយតូចកន្ត្រាក់ខ្លួនភ្ញាក់ព្រឺតស្ទុះក្រោកឡើងពីសុបិន្ត ម៉ីម៉ាំងសក់កន្ទ្រើង ក្រោយមានការរំខានពីអ្នកជាជំនិត ដាច់យល់សប្តិល្អអស់រលីង ចង្រៃមែន។
" មានការអី ហៅនោះហៅ " មាត់តូចជីបអូចៗម៉ូវ ក្រញ៉ូវដាក់កំលោះអង្គរក្ស ហើយបែរមុខចេញវិញ មិនចង់មើល ក៏មិនចង់ឃើញ មនុស្សស្អី មុខងាប់មិនរីក។ ដើរតាមខ្លួនប្រាំ ប្រាំមួយឆ្នាំហើយ មិនដែលឃើញញញឹមសូម្បីម្ដង ឃើញមុខនឹងហើយហត់ចិត្តខ្លាំងណាស់។
" ជិតដល់ម៉ោងទៅចូលរួមពិធីល្ងាចនេះហើយ លោកម្ចាស់ ឲ្យខ្ញុំមកដាស់អ្នកប្រុសដើម្បីរៀបចំខ្លួន! "
" មិនទៅ មិនបានទេឬ? " ក្មេងកំជិលផ្ដើមមុខស្អុយ មិនចង់ទៅចូលរួមពិធីសម្ពោធស្អីនៅល្ងាចនេះឡើយ វាជារឿងការងារប៉ារបស់គេ ហេតុអីត្រូវមានចំណែកគេបង្ហាញខ្លួននៅទីនោះដែរ?
" មិនបានទេ ត្រូវទៅឲ្យខានតែបាន! " នាយវីឌ ដាក់ខណ្ឌ មិនអាចប្រកែក ក៏មិនត្រូវមានគំនិតចង់រត់គេច នៅជុំវិញភូមិគ្រឹះមានអង្គរក្សយាមកាម ចាំឃ្លាំមើលជុំវិញ ទោះអ្នកប្រុសអាចចេញពីបន្ទប់នេះបាន ក៏មិនអាចគេចចេញទៅក្រៅរបងផ្ទះនេះបានដែរ។
" ហ៊ឺមម! ខ្ញុំដឹងហើយ! " បបូរមាត់ស្ដើងបង្ហើរសម្លេងគ្រហឹមទាំងធុញថប់ ខណៈនោះដែរកាយតូចក្រោកចុះពីលើពូក ដើរចូលបន្ទប់ទឹកសម្អាតខ្លួន ដោយមានលោកអង្គរក្សនៅយាមក្នុងបន្ទប់មិនឲ្យឃ្លាតឆ្ងាយ ពីក្រសែភ្នែក។ មិនដល់កន្លះម៉ោងផង កំលោះតូចកូនប្រុសម្ចាស់កាស៊ីណូ សៀណៃយ៍ ក៏បានរៀបចំខ្លួនរួចរាល់ ចុះទៅជាន់ខាងក្រោមជួបជុំជាមួយប៉ាម៉ាក់ ដែលកំពុងតែអង្គុយរង់ចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ។
" វ៉ាវ !! កំលោះតូចរបស់ម៉ាក់ថ្ងៃនេះសង្ហារខ្លាំងណាស់! " អ្នកស្រីយ៉ាវ យាន គ្រាន់តែបានឃើញកូនប្រុសសម្លាញ់ចិត្ត ម្ចាស់បេះដូង ចុះមកដល់ភ្លាម បបូរមាត់ឈូករលោងស្រាល ញញឹមសរសើរពីសម្រស់កូនមិនដាច់ពីមាត់។
" ម៉ាក់! កូនមិនចង់ទៅនោះទេ " កូនកំលោះតែមួយគ្រាប់ កាលបើបានម្ដាយមកសរសើរនៅជិតៗបែបនេះ ក៏ធ្វើជាឱប ឱនខ្សឹបពេបមាត់ប្រាប់ម្ដាយ គេមិនចង់ទៅចូលរួម ក៏មិនហ៊ានបដិសេដ ព្រោះនេះជាបំណងលោកប៉ាចង់ឲ្យខ្លួនទៅ ទើបសុំម៉ាក់ឲ្យជួយ។
" សុំប៉ាកូនទៅ ម៉ាក់មិនដឹងទេ! " ក្ដុក!! ឮសម្ដីម៉ាក់បដិសេធហើយ ថ្លើមរបស់គេស្ទើរតែធ្លាក់ដល់ដី គាត់មិនយល់ពីកូន ចុងក្រោយត្រូវឲ្យខ្លួនទៅសុំលោកប៉ាដដែល អញ្ចឹងចាំបាច់អីមកសុំគាត់ឲ្យជួយនោះ?
" ម៉ាក់ចិត្តអាក្រក់ " កំលោះតូចងរងក់ ដើរចេញវឹងទៅក្រៅ មុខម៉ាក់មិនមើល ប៉ាអង្គុយនៅក្បែរក៏មិនខ្ចីសម្លឹង ងរខ្ទឺត ដូចខ្ទួយ ចូលអង្គុយក្នុងឡានឱបដៃពេបមាត់ មុខស្អុយប៉ែរដូចប៉ាម៉ាក់មិនចែកទ្រព្យឲ្យ។
" គេនិយាយអីជាមួយអូនខ្លះ មើលចុះ មុខដូចនរណាបង្ខំឲ្យយកប្រពន្ធអ៊ីចឹង! " លោកសៀ ក្រោកពីលើសាឡុងដើរចេញទៅខាងក្រៅ ដោយមានភរិយាដ៏ស្រស់សោភាគ្រាកដើមដៃតាមទៅជាមួយ ទើបសួរនាំចង់ដឹង។
" គេសុំអូនមិនទៅចូលរួមពិធី អូនឲ្យគេមកសុំបងវិញ បានជាគេខឹងអូនបែបនេះ! "
" ធ្វើបានល្អណាស់ប្រពន្ធសម្លាញ់! " លោកសៀ សរសើរប្រពន្ធ លើកប្រអប់ដៃមាំច្បិចចុងចង្ការស្រួចរបស់ភរិយាតិចៗ យល់ចិត្តប្ដីណាស់ ដឹងថាកូនខូច ទើបមិនទំនើង ស្របពេលពួកគាត់ទាំងពីរដើរមកដល់រថយន្ត។ លោកសៀ ក៏បើកទ្វារឲ្យភរិយាចូលអង្គុយនៅម្ខាង គាត់ក៏ដើរទៅអង្គុយនៅម្ខាងទៀត ដោយមានកូនកំហូចអង្គុយកណ្ដាល មុខស្អុយឱបដៃមិនខ្ចីនិយាយ ឬមើលប៉ាម៉ាក់ដែលអង្គុយនៅក្បែរនោះឡើយ ឲ្យតែពេលខឹងម្តងៗ ងរ ដូចខ្ទួយ។
" ចេញឡានទៅ! " មិនរង់ចាំយូរសូផ័រឡានក៏បើករថយន្តចេញទៅតាមបញ្ជា មានទាំងជំនិតអង្គុយនៅខាងមុខកាប៊ីន សម្ដៅទៅសណ្ឋាគារដែលជាកម្មសិទ្ធរបស់គ្រួសារត្រកូលសៀ ត្រូវសម្ភោធនៅល្ងាចយប់នេះ។បញ្ចាក់ រឿងនេះ នាងខ្ញុំសុំដូរនាមត្រកូល តួរអង់ឯកទាំងពី ដើម្បីឲ្យវាស៊ីជាមួយសាច់រឿង ណាក៏ឲ្យវាដដែលពេក សង្ឃឹមថាអ្នកអានទាំងអស់គ្នានិងយល់។
សូមរង់ចាំភាគបន្ត❤️
#ក្វាង លីននី ( លីន សៀវលីង )

YOU ARE READING
??????????? VIP ( Completely? )
Romance" ??????????????? ?????????????????? ????????????? " ?????? ??? ???????? × ?? ??????
?????1: ????????????
Start from the beginning