ល្ងាចចូលមកដល់ ជុងហ្គុក អង្គុយធ្វើការនៅក្នុង បន្ទប់ធ្វើការ របស់ខ្លួន សម្លឹងឯកសារជាច្រើនច្បាប់នៅលើតុ ត្រឹមមួយថ្ងៃដែលគេមិនបានទៅក្រុមហ៊ុន មានឯកសារជាច្រើនដែលគេត្រូវបំពេញ ទើបបញ្ជាឲ្យលេខារៀបចំយកមកធ្វើនៅផ្ទះជំនួសវិញ។
តុក.. តុក..
" ចៅហ្វាយ មានរឿងធំហើយ!! " កំពុងតែមមាញឹកជាមួយឯកសារ ស្រាប់តែ ព្រីន មកគោះទ្វារស្រែកខ្លាំងៗនៅមុខបន្ទប់ធ្វើការរបស់ខ្លួន ធ្វើឲ្យនាយក្រោកដើរទៅបើកទ្វា ទាំងមុខមាំ។
" អ្នកណាស្លាប់? " ជុងហ្គុក សួរទាំងមួម៉ៅ។
" ក្មេងដែលចៅហ្វាយនាំមកនោះ ពេលនេះរត់បាត់ហើយ!! " ព្រីន
" ពិតមែន?? " ព្រីនប្រាប់ទាំងស្លោស្លន់ ខ្លាចថាចៅហ្វាយបន្ទោស តែមើលចរិតចៅហ្វាយខ្លួនចុះ សួរហាក់មិនខ្វល់ទាល់តែសោះ ទាំងដែលគេដឹងច្បាស់ថា ក្មេងម្នាក់នោះចៅហ្វាយជាប់ចិត្តប៉ុណ្ណា។
" ត្រូវការឲ្យខ្ញុំនាំមកវិញឬអត់ចៅហ្វាយ!? "
" មិនបាច់ តែបន្តិចគេក៏មកឯង! " មិនខ្វល់ច្រើន ចង់ ថេយ៉ុង ចាកចេញក៏មិនបារម្ភ គេមានវិធីអាចឲ្យរាងតូចមករកខ្លួនវិញ ដោយមិនចាំបាច់ចំណាយពេល ឬកម្លាំងច្រើន។ ថាហើយនាយក៏ដើរចូលទៅធ្វើការងារខ្លួនបន្តទៀត ឲ្យអ្នកជាជំនិតឈរអេះក្បាលខ្វោកៗមិនយល់ មានវិធីល្អពិតមែន?+ត្រកូលសៀ
ភ្ញាក់ដឹងខ្លួនមិនទាន់ ឃើញថានៅក្នុងផ្ទះរាងស្ងាត់ ថេយ៉ុង គេប្រញាប់ចាកចេញពីផ្ទះ ជុងហ្គុក យ៉ាងលឿន។ នៅតាមផ្លូវគេគិតមិនឈប់ពីរឿងដែលបានកើតឡើងចំពោះគេនិងនាយក្រាស់ ដំបូងជា ការបង្ខំ តែក៏ក្លាយជាការស្ម័គ្រចិត្ត ក៏មិនយល់ពីខ្លួនឯងហេតុអីក៏ក្លាយជាបែបនោះ? ខ្លួនគួរនិយាយរឿងនេះប្រាប់ប៉ាម៉ាក់ឬអត់?
បឹប!!
" ហ្ហើយ.. បំភ្លេចវាចោលទៅ ចាត់ទុកថាគ្មានអ្វីកើតឡើង ពួកយើងមិនដែលជួបគ្នាឡើយ ក៏មិនអាចជួបគ្នាម្ដងទៀតដែរ " គេដើរចូលផ្ទះលបៗមិនឲ្យនរណាដឹង ថាខ្លួនមកវិញ ពេលនេះលើខ្លួនគេពោលពេញទៅដោយស្នាម ដែលនាយបន្សល់ឲ្យ បើអ្នកផ្ទះឃើញច្បាស់ជាមានការសួរនាំជីកឬសគល់មិនខាន។
ឡើងមកដល់បន្ទប់ក៏ទម្លាក់ខ្លួនទៅលើពូក បិទភ្នែកដកដង្ហើមធំ ប្រឹងបន្លប់ បំភ្លេចរឿងទាំងនោះចោល គេមិនចង់រំឮក ក៏មិនចង់ចងចាំ ហើយក៏មិនប្រាប់អ្នកណាឲ្យដឹងដូចគ្នា សង្ឃឹមថាវាជាអាថ៌កំបាំងរវាងខ្លួននិងនាយរហូតទៅចុះ។

YOU ARE READING
??????????? VIP ( Completely? )
Romance" ??????????????? ?????????????????? ????????????? " ?????? ??? ???????? × ?? ??????